PART 1 : ចង់សម្លាប់អ្នកណា?

8.1K 495 6
                                    

មេឃងងឹតទៅៗមនុស្សដែលក្នុងទីក្រុងបានចេញមកលេងនៅខាងក្រៅដូចជាទៅក្លឹបទៅសួនឬទៅកន្លែងផ្សេងៗទៀតដែលពួកគេចង់ទៅសម្រាប់ជុំគ្រួសារ ។ យប់ងងឹតបែបនេះគ្មានអ្នកណាទៅខ្លាចអ្វីទៀតទេព្រោះគិតថាសម័យនេះហើយវាមិនមានព្រាយបីសាចអ្វីទៀតឡើយ។ តែការគិតវាមិនអញ្ចឹងនោះទេ...

** ព្រូស ** សម្លេងមួយបានបន្លឺឡើងនៅកន្លែងស្ងាត់គ្មាន មនុស្សដើរកាត់ទេបែបនេះហើយមិនអាចមានអ្នកឃើញអ្វីដែលកើតឡើងឡើយ ។
នាយតូចសម្លឹងសាកសពដែលបានដេកស្លាប់នោះទាំងញញឹមចុងមាត់ហើយក៏ព្រោះតែគេនេះហើយបានទៅម្នាក់ នោះដេកស្លាប់ ។

" ការងារក៏បានចប់!! ទៅឲ្យបានសុខណា " និយាយឡើងតិចៗដោយសម្លឹងទៅមើលប្រុសម្នាក់នោះមិនឈប់ហើយក៏ ទាញទូរស័ព្ទមកខលទៅអ្នកណាក៏មិនដឹង...

" រួចហើយ!! ចាំផ្ញើរលុយមកផង " Tae ថាហើយក៏ចុចបិទ វិញទាំងញញឹមចុងមាត់ដៃកាន់កាំបិតក្រវីចុះឡើងរួចក៏ដើរ គេចចេញពីកន្លែងនឹងកុំឲ្យមានអ្នកមកឃើញទាន់ ។ នេះជា ការងាររបស់ថេយ៍ចង់សម្លាប់អ្នកណាក៏ប្រាប់មកគេនឹងទៅ ចាត់ការឲ្យសំខាន់ផ្ញើរលុយឲ្យច្រើនៗមកគឺបានហើយ ។

< នៅមុខក្លឹប >

" អឹកក " សម្លេងនេះបានបន្លឺឡើងបន្តិចក៏ស្ងាត់ទៅវិញក៏មក ពីត្រូវបានដេកស្លាប់បាត់ទៅហើយ ។ ថែមទាំងជាស្រីស្អាត ទៀតផងត្រូវមកស្លាប់បែបនេះតើអ្នកណាអីក៏សាហាវម្លេះ..

" ស្រីស្អាតដែលតែឈាមមិនស្អាតដូចរូបសោះ " សម្លេងស្អកៗនិយាយឡើងតិចៗនិងលើកដៃជូតបបូរមាត់របស់ខ្លួន ចេញថើរៗកែវភ្នែកមុតស្រួយយើងអាចសន្និដ្ឋានបានថានាយម្នាក់នោះជាអ្នកណាបានហើយ ។ នាយសម្លឹងមើលនាងតូចម្នាក់នោះបន្តិចហើយក៏ដើរចូលទៅក្នុងក្លឹបវិញ ធ្វើប្រងើយដូចមិនមានអ្វីកើតឡើងសោះចឹង !!

** ឌឹបប **

" អួយយ!! គ្មានភ្នែកទេឬយ៉ាងម៉េច " ស្រែកឡើងភ្លាមៗអ្នក ណាមិនខឹងទៅបើមកដើរបុកមនុស្សទាំងរស់បែបនេះដូចមិនយកភ្នែកមកជាមួយសោះ ។

" ស្ងាត់!! នែ..ចង់មានរឿងឬ? សុំទោសយើងភ្លាមវើយ " Tae ដោយសារតែឃើញនាយម្នាក់នោះស្ងាត់គេក៏ចាប់ផ្ដើមក្ដៅភ្លាមតែម្ដងមកបុកគេហើយនៅមកឈរស្ងៀមស្ងាត់ចឹងទៀតដូចកំពុងផ្គើនយ៉ាងចឹង ។
នាយមិនតបអ្វីទាំងអស់បានត្រឹមសម្លឹងមុខថេយ៍មិនដាក់ភ្នែកហើយក៏ដើរចេញធ្វើប្រងើយមិនជំពាក់អ្នកណាទាំងអស់ចរឹកឡូយសាហាវ ><

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now