PART 5 : ហ៊ានរត់គេចផង?

4.2K 355 2
                                    

យប់កាន់តែជ្រៅទៅហើយក្នុងវិមាននេះក៏ស្ងាត់តាមនឹងដែរក្នុងបន្ទប់ដ៏ធំរបស់បីសាចសង្ហារក៏ស្ងាត់សម្លេងស្រែកយំរបស់នាយតូចដែរ ។ ជុងហ្គុកងើបមុខចេញពីឯកសារសម្លឹងទៅមើលនាយតូចឃើញថាគេងលក់បាត់ទៅហើយនេះយំដល់គេងផង មិនធម្មតាពិតមែន >< នាយក្រវីក្បាលបន្តិចមិនដែលឃើញចរឹកអ្នកណាបែបនេះពីមុនមកទេហើយក៏ជាលើកដំបូងដែលនាយនាំមនុស្សមកគេងនៅក្នុងបន្ទប់របស់ខ្លួនតែអត់ទេពេលនេះមនុស្សដែលគេនាំមកនេះគឺបានក្លាយជាបីសាចបាត់ទៅហើយ ។ ជាបីសាចចរឹកក្មេងទៀតផងមើលទៅគួរឲ្យស្រលាញ់ណាស់នាយមិនដែលចាប់ចិត្តជាមួយអ្នកណាពីមុនមកទេហើយក៏មិនដែលទុកជីវិតឲ្យអ្នកណាដើម្បីរស់នៅស្រួលចឹងទេនាយតូចជាមនុស្សទីមួយហើយ ។

" ជាឃាតករស្អីទៅរឿងប៉ុន្នឹងក៏យំដែរឯងពិតជាកំសាកណាស់អាបីសាចតូច " នាយនិយាយនៅពេលដែលមកអង្គុយលើគ្រែក្បែរនាយតូចនិងលើកដៃអង្អែលក្បាលតិចៗកុំឲ្យភ្ញាក់ដឹងតែមករករឿងគេទៀតហើយព្រោះពេលនៅយំនឹងរអ៊ូផងស្រែកយំផងជេរស្អីឲ្យនាយមួយថ្ងៃហើយទម្រាំគេងលក់នឹងផ្អើលកូនចៅគេអស់ ។

" សឺត..ថ្ពាល់នេះទន់ៗគួរឲ្យចង់ថើប " នាយអោនទៅ ថើបថ្ពាល់មួយខ្សឺតនិងនិយាយឡើងតិចៗដូចជាចាប់ចិត្តទៅលើនាយតូចខ្លាំងឡើងៗហើយនៅពេលនេះ មុខតូចៗថ្ពាល់ទន់ៗកែវភ្នែកដ៏ស្រស់ស្អាតហេតុអ្វីក៏ស្អាតយ៉ាងនេះនាយតូចមិនគួរណាមានឈ្មោះជាឃាតករនោះទេ ។
ជុងហ្គុកញញឹមចេញមកជាលើកដំបូងរួចក៏ទាញភួយមកដណ្ដប់ឲ្យនាយតូចរួចខ្លួនគេក៏ចេញទៅក្រៅបាត់ ជាទម្លាប់នាយមិនដែលចេញគេងពេលយប់ទេនាយត្រូវទៅរកមនុស្សគឺថារកចំណី >< ដើម្បីបានបឺតឈាមពួកមនុស្សបន្ថែមកម្លាំងរបស់នាយទៀត ។ ពួកបីសាចទាំងចេញរកសុីពេលយប់ចឹងឯងព្រោះពេលព្រឹកមិនអាចទេមានមនុស្សច្រើនដើរកាត់ពួកគេនឹងពិបាកធ្វើការបឺតជញ្ចក់ឈាម ។
ក្រោយពេលនាយចេញទៅផុតថេយ៉ុងក៏បើកភ្នែកមកវិញហើយក៏ទាញភួយចេញនិងងើបចេញពីទីនេះបាត់ទៅទាំងយប់ដោយមិនឲ្យអ្នកណាមិនឃើញគេឡើយ ><

[ ... ]
ព្រឹកថ្ងៃបន្ទាប់សម្លេងរបស់របរបានបន្លឺឡើងពេញបន្ទប់របស់ជុងហ្គុកបង្ហាញឲ្យឃើញថាគេកំពុងតែមួមៅកូនចៅកាលដែលលឺហើយក៏ឡើងទៅមើលចាហ្វាយប្រុសរបស់ពួកគេយ៉ាងលឿន ។ ឡើងមកក៏ឃើញថារបស់រ៉ាយប៉ាយពេញបន្ទប់នេះនាយកើតអ្វីទៅបានបោះរបស់ពេញនឹងចឹង?

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now