PART 2 : មិនខ្លាចងាប់ទេឬ?

4.2K 388 3
                                    

" សង្ហារដែលតើ...តែបែរមានសត្រូវទៅវិញ!! បែបឈ្លើយណាស់ហើយមើលទៅ " Tae អង្គុយសម្លឹងមើលរូបថតមួយនោះនៅក្នុងឡានរួចក៏និយាយម្នាក់ឯងតិចៗ ។ ពោលពាក្យសរសើរពេញៗមាត់មិនដឹងគិតស្អីខ្លះទេ...តែនៅមិនទាន់នឹកឃើញទេថាគេបានជួបគ្នានៅកន្លែងណាសំខាន់ជាការងាររបស់គេចឹងហើយគ្មានចិត្តអាណិតនោះទេ ។ សម្លឹងមើលបណ្ដើរខួរក្បាលចាប់ផ្ដើមគិតវិធីចាត់ការនាយម្នាក់ ក្នុងរូបថតនេះព្រោះមើលទៅនាយមិនងាយនឹងធ្វើបាបឬក៏សម្លាប់នោះទេហើយក៏សូមប្រាប់ថេយ៍ចេះវិធីសម្លាប់ទាំងមនុស្សទាំងបីសាចគេចាត់ការបានទាំងអស់នឹងព្រោះលោកប៉ាបានប្រាប់តាំងពីតូចៗមកម្លេះនិងបានបង្រៀនទៀតផងនិយាយគ្រួសារគេនេះសុទ្ធតែជាឃាតករ >< បន្តមកដល់កូនទៀតមិនធម្មតាទេណា ។
បន្ទាប់មកថេយ៍ក៏បានបើកឡានចេញពីទីនេះនិងបើកទៅរកមិត្តរបស់គេវិញម្ដងពួកគេធ្វើការផ្សេងគ្នា ចរឹក៏មិនដូចគ្នាដែរគឺថាខុសគ្នាស្រឡះតែម្ដង ។

[ ... ]

" អាថេរ? មករកស្អីស្មាលនឹង " ជីមីន ចងចិញ្ចើមទាំងមានចម្ងល់ព្រោះតាមធម្មតាថេយ៍មិនដែលមករកគេមុននោះទេបើមិនហៅគឺមិនមកទើបគេឆ្ងល់បែបនេះថ្ងៃនេះដឹងតែមានភ្លៀងធំហើយដែលមិត្តសម្លាញ់លេងដល់ផ្ទះ ។

" នឹកបានមករកនឹងណា.. " ថេយ៍ញញឹមយ៉ាងស្រស់ និងចូលទៅអោបគ្នាណែនៗដូចបែកគ្នាច្រើនឆ្នាំទាំងដែលនិយាយទូរស័ព្ទជាមួយគ្នារាល់ថ្ងៃសោះ

" ញញឹមស្រស់ម្លេះ? មានការងារធ្វើទៀតហើយមែនទេ " ជីមីន

" ឯងដឹងមុនរហូត " ថេយ៍លើកណាក៏ដឹងដែរមិនបាន និយាយប្រាប់ផងក៏ទាយដឹងមុនទៅហើយមិត្តនេះយល់ចិត្តសម្បើមណាស់

" ថេយ៍!! ឈប់ធ្វើទៅ..យើងខ្លាចថាឯងរស់មិនបានយូរ " ជីមីនស្លាប់ៗមើលនិយាយចុះស្ដាប់មើលទៅដូចដាក់ទំនាយច្បាស់ណាស់មិនបារម្ភឬក៏អបអរទេមកឲ្យគេឈប់ទៅវិញមិត្តម្នាក់ចំមែនហើយ

" អាមីន? ឃើញមកច្រើនដងហើយថាយើងមិនអីណាមួយការងារបែបនេះសប្បាយណាស់..មិនចូលចិត្តឬស្អប់អ្នកណាចាត់ការម្នាក់នឹងងាយៗ " ថេយ៍និយាយដោយទឹកមុខរាបស្មើបំផុតគេនឹងធ្វើវាហើយលើកនេះឲ្យពិសេសទៀតផងព្រោះជួបនឹង មនុស្សខ្លាំងមិនមែនលំៗយកតែលុយទេ ~,~

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now