PART 4 : ការប្រែប្រួល!!!

4.3K 378 3
                                    

" ចង់ដឹងណាស់ថាឈាមរបស់ឯងផ្អែមដែរទេ? " នាយញាក់ចិញ្ចើមនិងងាកមកសម្លឹងរកមើលកញ្ចឹងកររបស់ថេយ៍ទាំងញញឹមចុងមាត់ ។ តើនាយនឹងខាំបឺតឈាមរបស់គេមែនទេ? ខ្លាចដល់ហើយលោកអើយមិនហ៊ានមើលទេតើគេនឹងស្លាប់ក្នុងពេលនេះហើយឬ?
ពេលដែលនាយអោនមករកកញ្ចឹងករបស់គេនាយតូចបិទភ្នែកទាំងភ័យខ្លាចវាមានអារម្មណ៏ថាឈឺភ្លាមៗ ចុកៗព្រោះកំពុងតែអ្វីស្រួលមកចាក់កញ្ចឹងកររបស់គេ ហើយ ។ នាយក្រាស់បឺតនិងលិតយកជាតិឈាមស្រស់របស់នាយតូចយ៉ាងស្រែកឃ្លានរួចក៏បន្លំមកបឺតជញ្ចក់បបូរមាត់ដ៏ទន់រលោងមួយនេះទាំងតក់ក្រហលធ្វើឲ្យនាយតូចដកដង្ហើមសឹងមិនដល់គ្នា >< នាយតូចចាប់ផ្ដើមមានអារម្មណ៏ថាមិនស្រួលក្នុងខ្លួនវិលមុខតិចៗស្នាមខាំដោយចង្កូមរបស់ជុងហ្គុកក៏មាន និងជាប់ឈាមតិចៗនៅឡើយ ។

" អួយយ..សឺតត.. " ពេលនេះក៏មានអារម្មណ៏ថាឈឺត្រង់កន្លែងនាយខាំមិញនេះក្បាលក៏ឈឺឡើងរហូតដល់ទន់ភ្នែកសន្លប់បាត់ស្មារតីលើទ្រូងមាំរបស់ជុងហ្គុកតែម្ដង ។ ឃើញបែបនេះនាយក៏លើកបីថេយ៍ មកដាក់លើគ្រែដ៏ធំរបស់នាយថ្នមៗបំផុតរួចក៏មកអង្គុយសម្លឹងមើលផ្ទៃមុខតូចៗដ៏គួរឲ្យស្រលាញ់នាយលូកដៃទៅអង្អែលលើថ្ពាល់ថើរៗអោនទៅស្រង់ក្លិន ថ្ពាល់ក្រពុំនៅចំពោះនេះមួយខ្សឺត ><

" ក្លិនខ្លួនឯងក្រអូបទាក់ទាញចិត្តយើងដល់ហើយ!!! រួមទាំងឈាមក្រហមស្រស់ដ៏ផ្អែមទៀតកាន់តែមិនចង់លែងឯងចេញឆ្ងាយទៀតហើយ " នាយនិយាយសម្លេងស្រាលៗស្ដាប់ហើយអាចឲ្យព្រឺរោមបាន ។ នាយអង្គុយគយគន់សម្រស់របស់ថេយ៍មិនដាក់ភ្នែកតាំងពីចាប់ដាក់ឃុំមកនាយចាប់ចិត្តយូរហើយក៏ប៉ុន្តែ មិនទាន់ចេញប្រតិកម្ម ។ ពេលនេះនាយមិនទុកទៀតទេនៅពេលដែលថេយ៍ដឹងខ្លួនវិញអ្វីៗនឹងប្រែប្រួលខុសពីមុន ><

#ពេលល្ងាច
មេឃចាប់ផ្ដើមស្រទុំងងឹតទៅៗវិមានមួយទោះធំប៉ុន្តែមើលទៅវាស្ងាត់ណាស់អ្នកបម្រើក៏មិនសូវមានច្រើន ភាគច្រើនគឺសុទ្ធតែកូនចៅប្រុសៗប៉ុណ្ណោះ ។ បើមានមនុស្សស្រីបែបរស់នៅមិនបានយូរទេក៏គួរតែយល់ហើយថានឹងមានអ្វីកើតឡើង >< ក្រឡែកមកមើល កម្លោះដែលមានអាយុច្រើនប៉ុន្តែសម្រស់នៅស្រស់សង្ហារដដែរជាងក្មេងទៅទៀតនាយអង្គុយគង់ជើងលើក្រវីកែវដែលឈាមស្រស់ចុះឡើងភ្នែកសម្លឹងទៅមើលរាងតូចដែលនៅសន្លប់មិនទាន់ងើបមកវិញ នាយលើកកែវក្រេបឈាមស្រស់ក្រហមបន្តិចមុននឹងងើបទៅរកកាយតូចនៅលើគ្រែដ៏ធំរបស់នាយ

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now