PART 9 : ប្ដីសុំទោស!!!

4.1K 332 1
                                    

" ខ្ញុំសម្លាប់គេហើយយកមកឲ្យលោកអ្នកបឺតឈាម ព្រោះជាសត្រូវរបស់លោកមិនមែនរបស់ខ្ញុំទេ.. " នាយលឺហើយក៏សើចដើមករមើលចុះចេញចរឹកមកឲ្យគួរស្រលាញ់បែបនេះអ្នកណាមិនលង់ស្នេហ៏ទៅលោកអើយចង់តែចាប់ក្រញិចឲ្យណាណីទេខ្នាញ់ណាស់ជាពិសេសថ្ពាល់ប៉ោងៗនឹងម៉ង ។
បន្ទាប់ពីនិយាយដឹងរឿងជាមួយគ្នាអស់ហើយនាយតូចសុំទៅមើលជុំវិញផ្ទះជាពិសេសមើលគ្រប់បន្ទប់ទាំងអស់ក្នុងវិមាននេះព្រោះគេចង់ដឹងថាមានអ្វីខ្លះក្នុងនោះក្នុងនេះធំណាស់ហើយរស់តែនាយដូចមិនសម ជុងហ្គុកវិញក៏យល់ព្រមតាមគ្រប់យ៉ាងមិនប្រកែកទេ

" ផ្ទះលោកធំដល់ហើយនៅម្នាក់ឯងមិនអផ្សុកទេឬ? " ថេយ៉ុងដើរមើលជុំវិញនឹងហើយក៏និយាយឡើងទាំងញញឹមមើលទៅវាធំណាស់ថែមទាំងមានការតុបតែងយ៉ាងស្អាតទៀតផងមិនគួរណារស់នៅម្នាក់ឯងនោះទេបែបនេះអផ្សុកស្លាប់ហើយបើជា ថេយ៍គេមិនចេះនៅទេព្រោះគ្មានអ្នកកំដរជជែកលេង

" អត់ទេ!!! ព្រោះពេលនេះមានបីសាចតូចនៅក្បែរយើងហើយមិនអផ្សុកទៀតទេ " ជុងហ្គុកនិយាយទាំងសម្លឹងមើលមុខនាយតូចៗក៏ញឹមៗទៅវិញទាំងអៀនមិនដឹងជាស្អីទេចេះមកផ្អែមអ្វីដែរស្មានតែសោះកក្រោះហើយតើ ><

" ខ្ញុំមិនមែនតូចទេហេតុអ្វីហៅខ្ញុំតែបីសាចតូចបែបនេះ " ថេយ៉ុងចងចិញ្ចើមចូលគ្នាគេមើលទៅតូចណាស់មែនទេបានចូលចិត្តបែបនេះខ្លាំងម្លេះមិនយល់សោះខ្លួនគេមើលទៅក៏មិនជាតូចស្អីដែរ

" ឯងទើបតែកើតជាបីសាច..ហើយចរឹកក្មេងៗទៀតបើមិនមែនជាបីសាចតូចឲ្យហៅយ៉ាងម៉េចវិញ? ហៅបែបនេះស្ដាប់ទៅគួរឲ្យស្រលាញ់យល់ទេ " នាយនិយាយហើយក៏ច្បិចច្រមុះនាយតូចលេងបន្តិច សួរច្រើនមែនប៉ុន្នឹងក៏ឆ្ងល់ដែរសមហើយដែរនាយហៅថាជាបីសាចតូចនោះ >< ថេយ៉ុងមើលទៅនាយភ្លឹកៗហើយក៏ងក់ក្បាលតិចៗបញ្ជាក់ថាយល់ហើយ ។ បន្ទាប់មកទៀតពួកគេក៏ដើរមើលទេសភាពខាងក្រៅផ្ទះវិញម្ដងវាមានសួនផ្កានៅទីនោះដុះស្គុះស្គាយថែមទាំងមានក្លិនក្រអូបទៀតផងមិនដែលបានមកឃើញទេមិនគិតថាទីនេះស្រស់ស្អាតយ៉ាងនេះសោះ ~,~

" ខ្ញុំមិនដែលឃើញកន្លែងណាស្រស់ស្អាតបែបនេះពីមុនមកទេ..លើកទីមួយក្នុងជីវិតហើយ "

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now