PART 7 : ការដាក់ទោស!!!

4.5K 353 1
                                    

" តែគេក្បាលរឹង.. " និយាយប៉ុន្នឹងនាយក៏ចូលទៅលើកបីនាយតូចចេញទៅវិមានរបស់នាយវិញមិនឲ្យថេយ៍ភ្ញាក់ឡើយគឺលើកថ្នមៗណាស់ ។ ទៅដល់ផ្ទះវិញគេនឹងដាក់ទោសឲ្យចាស់ម្ដងដែលហ៊ានគេចពីគេ និងក្បាលរឹងបែបនេះឲ្យនៅស្រួលហើយមិនព្រម
ជុងហ៊ុនសម្លឹងផែនខ្នងរបស់បងប្រុសដែលដើរចេញទាំងក្រវីក្បាលនាយមិនដែលឃើញបងប្រុសយកចិត្តទុកដាក់លើអ្នកណាមិនមុនមកទេពេលឃើញលើកទីមួយបែបនេះចង់តែសើចឲ្យជ្រុះសួតមកទេ ។

#វិមានចន
នាយក្រាស់ចុះពីឡានដើរចូលមកខាងក្នុងដោយមាននាយតូចក្នុងដៃបីជាប់តែម្ដងខ្លាចធ្លាប់នោះអីរហូតឡើងមកដល់បន្ទប់ទើបនាយដាក់គេលើពូកថ្នមៗមិនឲ្យភ្ញាក់នោះទេយកមកវិញលើកនេះកុំថាអាចរត់គេចបានទៀតឲ្យសោះគេលែងប្រហែសទៀតហើយ ។

" សឺត..ហាមរត់គេចពីយើងទៀតដាច់ខាត " នាយអោនទៅថើបថ្ងាសថេយ៉ុងមួយខ្សឺតហើយអង្អែលក្បាលថ្នមៗនាយពិតជាមិនដឹងមែនថាហេតុអ្វីជាប់ចិត្តនឹងក្មេងម្នាក់ខ្លាំងយ៉ាងនេះ >< ដឹងត្រឹមថានាយតូចម្នាក់នេះស្អាតពូកែអាចឲ្យនាយស្រលាញ់បានបើមានថេយ៍គេក៏អាចបានមនុស្សមកដោយងាយនិងចាត់ការសត្រូវបានព្រោះអ្វី? ក៏ព្រោះតែនាយតូចជាឃាតករសម្លាប់មនុស្សមិនដែលឲ្យមានអ្នកដឹងនិងអ្នកចាប់បាននោះទេមិនបន្សល់ភុស្តតាងឲ្យប៉ូលីសដឹងឡើយ ។

" ហឹមម..លោក? " ក្រហឹមបន្តិចក្រោយពេលបើកភ្នែកឡើងក៏ឃើញជុងហ្គុកនៅចំពោះមុខបែបនេះក៏ភ័យបន្តិចដែរ ។ ជុងហ្គុកញាក់ចិញ្ចើមដាក់ទាំងញញឹមចុងមាត់ដូចកំពុងឌឺអញ្ចឹង >< នាយតូចពេបមាត់ធ្វើមុខគួរឲ្យអាណិតដើម្បីឲ្យនាយចិត្តទន់ខ្លះនិងមិនបាច់ធ្វើបាបគេនោះអី ។

" កុំមកពេបមាត់នោះ..យើងមិនងាយលួង "

" អ្នកណាលួងលោក? ខ្ញុំមិនបានលួងលោកទេ " ថេយ៉ុងក្រវីក្បាលធ្វើភ្នែកម៉ង់ៗដាក់នាយគេនេះឬលួងនាយ? ដូចជាអត់ផងគ្រាន់តែចង់អង្វរមិនបានលួងកុំគិតអ្វីផ្ដេសផ្ដាសឲ្យសោះ

" ល្អហើយ!!! មកទទួលទោសរបស់ឯងម្ដងទៅដែលហ៊ានរត់គេចចេញពីទីនេះដោយគ្មានការអនុញ្ញាតពីយើង " នាយនិយាយស្រាលៗស្ដាប់ទៅព្រឺរោមអស់ហើយកែវភ្នែកសម្លឹងមកថេយ៍គឺបង្កប់ន័យតែមិនដឹងថាចង់ធ្វើអ្វីគេនោះទេ ។ នាយងើបចេញពីគេហើយដើរទៅចាក់សោបន្ទប់ហើយដោះអាវចេញបោះទៅម្ខាងទើបដើរមករកនាយតូចម្ដងទៀត ថេយ៉ុងចាប់ផ្ដើមបុកពោះហើយដល់ថ្នាក់ដោះអាវផងឬ? តើនាយនឹងធ្វើអ្វីគេឲ្យប្រាកដទៅមិនចង់គិតទេ

🧛‍♂️Vampire Vs The Killer🔪 ( Completed✔️ )Where stories live. Discover now