Episode 11 ~ [ពេលវេលាដែលទទឹងរង់ចាំបានមកដល់]

82 14 1
                                    


   #ព្រឹកថ្ងៃថ្មី

// Villa John's //

   ថ្ងៃនេះអ្នកកម្លោះ Hwa បានរៀបចំខ្លួនហើយពីព្រលឹម ដើរចុះកាំជណ្ដើរទាំងហក់លោតតិចៗ ច្រៀងផង ហួចផងដូចអ្នកមានស្នេហាលើកដំបូងអីបែបហ្នឹង

«អរុណសួស្ដី! លោកប៉ា អ្នកម៉ាក់» Hwa

«អរុណសួស្ដី លោកកូន យប់មិញយល់សប្ដឃើញពស់មែនទេ បានជាស្រស់ស្រាយខ្លាំងបែបនេះ?» អ្នកស្រី Jinie

«អ្នកណាទៅសប្បាយចិត្តពេលយល់សប្ដិឃើញពស់នោះម៉ាក់ ចេះតែមានហើយ» Hwa ថារួចក៏ចូលតុរួចលើកទឹកមកផឹក

«Kookie នេះកូនមានស្នេហាមែនទេ?» លោក June

« Pffft- ខិសៗ* លោកប៉ានិយាយថាម៉េច? មិញនេះខ្ញុំស្ដាប់មិនសូវបាន» Hwa

«គ្មានអីទេមោះឆាប់ញ៉ាំបាយទៅ កូននៅក្មេងបែបនេះមិនគួរយកចិត្តទុកដាក់ទៅលើរឿងអស់នោះជាងរឿងរៀនសូត្រនោះទេ» លោក June

«នេះប៉ាចង់សម្ដៅទៅលើរឿងអីអោយប្រាកដទៅ? ប៉ាជួយនិយាយអោយចំៗអោយខ្ញុំស្ដាប់អោយយល់បន្តិចមក» Hwa

«ម៉ោងញ៉ាំបាយមិនត្រូវនិយាយអ្វីផ្ដេសផ្ដាសទេ Kookie ឆាប់ញ៉ាំបាយឯងអោយលឿនភ្លាមទៅនឹងអាលទៅសាលា» អ្នកស្រី Jinie ឃើញមុខលោក June មិនស្រួលក៏និយាយបង្វែរដាន

   Hwa មិនមាត់ក៏សំងំញ៉ាំអោយលឿនៗដើម្បីអោយឆាប់អស់នឹងអាលបានទៅសាលា ថ្ងៃនេះគេមានអារម្មណ៍ពីរក្នងពេលតែមួយ អារម្មណ៍មួយជាអារម្មណ៍ល្អ និងអារម្មណ៍មួយទៀតមានអារម្មណ៍ថារសាប់រសល់ក្នុងចិត្តមិនដឹងយ៉ាងម៉េចទេ។ តែគេមិនខ្វល់គិតតែពីញ៉ាំបាយនោះរហូតដល់អស់ លើកទឹកមកផឹកក្អឹកៗ អង្គុយរៀងបានស្រកពោះបន្តិចសម្លេងស៊ីផ្លេឡានក្រុងក៏បន្លឺឡើងបញ្ជាក់ថាមកដល់ចំណតមួយទៀតហើយ

«អុះ ឡានក្រុងមកដល់ហើយ! ម៉ាក់ប៉ាខ្ញុំទៅសាលាសិនហើយ» Hwa ថារួចក៏ទាញកាតាបរត់ទៅបាត់រកតែប៉ាម៉ាក់គេឆ្លើយមិនទាន់

«ថ្ងៃនេះកើតស្អីគេអញ្ចេះ យ៉ាប់ណាស់កូននេះ» អ្នកស្រី Jinie

   បន្ទាប់ពីឡើងឡានរួច នៅពេលដែល Hwa កំពុងតែឈរស្កែនកាបូបដើម្បីអោយថ្លៃឡានក្រុងនោះ ក៏បានជួបនឹងសិស្សច្បងដែលបង្ហោះម៉ូតូដួលថ្ងៃមុននោះនិងសិស្សប្រុស ៣នាក់ទៀតដែលមានរឿងជាមួយគេថ្ងៃមុននោះក៏មានវត្តមាននៅលើឡាននេះដែរ គឺនៅអង្គុយជួរខាងមុខ ឆ្វេងដៃក្បែងកន្លែងចុះហ្នឹងតែម្ដង។

សុភាពបុរស និង អ្នកកម្លោះ🐻🐰Where stories live. Discover now