Episode 13 ~ [បានសម្រេច]

90 12 0
                                    


ក្រោយពី Jimmy បាននិយាយជាមួយនឹងសន្តិសុខសាលារួច Hwa ក៏បានផ្លោះរបងចូលរួចបានល្មម។ បន្ទាប់មក Hwa ក៏ដើរតម្រង់ទៅផ្លូវបណ្ដាល័យ ធ្វើជាចូលរកមើលសៀវភៅអានដើម្បីរងចាំ Jimmy ចេញពីបន្ទប់លោកនាយកមកជួបគ្នានៅទីនេះ។

តុកៗ~

"ចូលមក" លោកកនាយក

"សាយណ្ហសួស្ដី លោកនាយក" Jimmy

"អា៎~ Jimmy សម្លេងឯងកើតអី? ហេតុអីក៏ទើបតែមកសាលានៅពេលនេះ? ហើយនៅមានរបួសពេញខ្លួនបែបនេះទៀតទៅត្រូវនឹងអីមក? ដឹងទេថាប៉ាម៉ាក់ឯងរួមទាំងគ្រូ និងមិត្តរួមថ្នាក់ឯទៀតបារម្ភពីឯង និង HwaGuk ណាស់ ពួកគេនាំគ្នាមកសួរគ្រូចង់គ្រប់គ្នាអស់ទៅហើយ" លោកនាយកនិយាយទៅកាន់ Jimmy ទាំងការព្រួយបារម្ភ

"គឺព្រឹកមិញនេះខ្ញុំងើបពីគេងរៀងខកបន្តិចដោយសារតែមិនសូវស្រួលខ្លួនផ្ដាសសាយនិងឈឺក្បាលវិលមុខបន្តិចបន្តួច ខ្ញុំក៏បានរត់មកសាលាទាំងមិនបានមើលមុខក្រោយ បន្ទាប់ពីចុះពីលើឡានក្រុងភ្លាមនោះក៏ទៅចូលនឹងកង់គេដែលកំពុងជិះរៀងលឿនដែរក៏ដួលអស់ជំហត្រឡប់ត្រឡិនពេញផ្លូវ ផ្កាប់មុខទៅនឹងថ្មហើយនិងកិនពីលើដៃខ្លួនឯងជាប់នៅពេលដែលដួលទៅនោះសន្លប់បាត់ស្មារតីក៏ត្រូវបាន Hwa នៅជិតនោះជួយគ្រាឡើងហើយជូនទៅមន្ទីរពេទ្យក្បែរនេះ ដឹងខ្លួនភ្លាមក៏ប្រញ៉ាប់ប្រញាលមកតែម្ដងទៅ" Jimmy និយាយទាំងទឹកមុខប្រាកដប្រជា

"នេះមានរឿងបែបនេះកើតឡើងផង? ហើយចុះពេលនេះ Hwa គេមិនអីទេហេស៎? ហើយនេះគេមានមកសាលាវិញដែរទេ? ព្រោះថាស្រីៗមិនតិចទេ រួមទាំងអុីលក់បាយផងក៏បានមករកគេដែរ" លោកនាយយក

"Hwa គេក៏មកដែរប៉ុន្ដែគេឈឺពោះក៏ប្រញាប់រត់ចូលបន្ទប់ទឹកបាត់ទៅ ខ្ញុំខ្ជិលចាំគេក៏ចូលមកតែម្នាក់ឯងតែម្ដងទៅ សង្ឃឹមថាលោកនាយកមិនប្រកាន់ទៅចុះ ព្រោះគេមិនបានមកសាលាក៏ដោយសារតែខ្ញុំដែរ" Jimmy និយាយទាំងឱនមុខចុះ

"មិនអីទេលោកគ្រូមិនប្រកាន់ទេ អោយតែពួកឯងមានសុវត្ថិភាពគ្រូសប្បាយចិត្តណាស់ទៅហើយ តែថាឯងមានបានយកសំបុត្រពេទ្យមកបញ្ចាក់ដែរឬទេថារបួសរបស់ឯងត្រូវកន្លែងណាខ្លះនោះ ជួយយកមកអោយលោកគ្រូពិនិត្យបន្តិចមក និងធ្វើជាភស្ដុតាងក្នុងការធ្វើកំណត់ហេតុដែលឯងអវត្តមានមួយព្រឹកមិញនេះ វាស្មើនឹងខាតរៀនកន្លះថ្ងៃ ដូចនេះឯងនឹងត្រូវរៀនសងជាមួយនឹង Hwa នៅថ្ងៃអាទិត្យនេះចំពោះមុខវិជ្ជាដែលត្រូវខានកន្លះថ្ងៃវិញ ស្ដាប់បានទេ?" លោកនាយក

សុភាពបុរស និង អ្នកកម្លោះ🐻🐰Where stories live. Discover now