Episodes 24: (Untitled)

91 12 1
                                    

សុភាពបុរស និងអ្នកកម្លោះ🐻🐰
ភាគទី ២៤ (ត)
_____________

   HwaGuk រវល់តែនឹងរឿងរបស់ញ៉ាំ គេមិនបានចាប់អារម្មណ៍ថា Vee កំពុងតែឈរក្បែរគេឡើយ គេគិតថាប្រហែលជា Hobi ទើបមិនបានងាកមុខទៅរក និងពេលនេះក៏ដល់ម៉ោងចាក់បញ្ចាំងកុនទៅហើយ គេភ្លេចទាំងពីរឿងណែនាំ Jiwon ទៅកាន់ SooGa ឡើង។

   នៅពេលដែលក្រុមក្មេងៗដើរចូលទៅក្នុងសាលបញ្ចាំងភាពយន្តអស់ SooGa ក៏ជូន Vee ទៅទិញសំបុត្រថែមសមាជិកម្នាក់ទៀត តែពេលពួកគេទៅដល់ កន្លែងដែលជាប់គ្នានោះត្រូវគូសង្សារមួយគូកក់បានមុនទៅហើយ ទើប Vee សុខចិត្តជ្រើសកៅអីទំនេរដែលជាជួរជាមួយគ្នានឹងពួកគេដែរ ដោយគ្រាន់តែរំលងកៅអីពីរមិនបាននៅជុំគ្នាប៉ុណ្ណោះ។

   #ក្នុងសាលបញ្ចាំងកុន

   ប្លង់អង្គុយរបស់ពួកគេមាន HwaGuk អង្គុយជាប់ជាមួយនិង Jiwon ឆ្វេងដៃមាន Jimmy បន្ទាប់មក SooGa និង Hobi ចំណែកឯ Vee ឋិតនៅខាងស្ដាំដៃរំលងកៅអីពីរខាង Jiwon ធ្វើអោយនាយអាចងាកទៅឃើញភាពស្និទ្ធស្នាលរវាង HwaGuk និង Jiwon បានស្រពិចស្រពិល។

   កំឡុងពេលមើលកុន ស្របពេលដែលក្រុមខាង SooGa មានគ្នាសើចសប្បាយ ចំណែក Vee នៅរក្សាទឹកមុខស្មើរដដែល ម្ដងម្កាលនាយងាកទៅមើលអ្នកខាងណោះ ហើយតែងតែងាកមកវិញជាមួយនឹងទឹកមុខពិបាកសន្និដ្ឋាន។

   រាល់ពេលដែលនាយងាកទៅឃើញពីរនាក់នោះសើចងាកមុខទៅជិតគ្នា (HwaGuk & Jiwon) កាយវិការស្និទ្ធស្នាលរបស់ពួកគេធ្វើអោយ Vee មានអារម្មណ៍មិនល្អ ច្របូកច្របល់វិលវល់វិកវក់រកប្រមូលសមាធិមើលរឿងមិនស្ងប់។

   ' បងស្រលាញ់អូនណាស់ សន្យាមក ពេលចប់សង្គ្រាមយើងនឹងមករស់នៅជាមួយគ្នាណា '

   ' អូនក៏ស្រលាញ់បងដែរ អូនសូមសន្យាថានឹងមានតែបងម្នាក់ក្នុងបេះដូងគ្មានអ្នកណាអាចជំនួសដំណែងបងបានឡើយ...  DJ សុំបទ ស្រលាញ់បងទាល់តែបេះដូងអូនឈប់ដើរ "

   ក្រោយចប់ការសន្ទនាតួអង្គប្រុសស្រីទាំងពីរក៏ចាប់ផ្ដើមឱនមុខចូលកៀកគ្នាសន្សឹមៗ ខាងស្រីរៀងអឹមអៀន ខាងប្រុសចិត្តក្ដៅក៏ចាប់កញ្ចឹងកខាងស្រីមកផ្ទឹបបូរមាត់ជាប់គ្នា។

សុភាពបុរស និង អ្នកកម្លោះ🐻🐰Onde histórias criam vida. Descubra agora