ក្មេងកំពូលសយ(Part1)

3.7K 206 6
                                    

Jungkook Top
Taehyung Bottom

    អា៎....ម៉ាក់!!!"សម្លេងក្មេងតូចអាយុប្រលែង5ឆ្នាំស្រែកហៅម៉ាក់គេយ៉ាងខ្លាំងធ្វើអោយម៉ាក់គេភ័យប្រញាប់រត់មកមើលកូនយ៉ាងលឿន

    ថេ...កើតអីកូន"Mss.Kimរត់មកមើលកូន

    ក្តាម....ក្តាមកៀបជើង"Taeចង្អុលទៅកូនក្តាមដែលកៀបជើងគេជាប់មិនលែងនោះផ្ទះគេនៅតាមជនបទមានចម្ការមានវាលមានបឹងអីនឹងហើយគេអផ្សុកពេកក៏មកលេងនៅវាលខាងក្រោយផ្ទះក៏ត្រូវក្តាមកៀប

    អួយយ....ស្លាបហើយចាំម៉ាក់ប៉ះវាចេញអោយ"Mss.Kimក៏បេះក្តាមនោះចេញទៅហើយនាំកូនទៅផ្ទះវិញ

    ម៉ាក់ហេតុអីថេទៅណាតែងតែមានរឿងបែបនេះ....ថេចង្រៃណាស់មែនទេ?"Taeងាកទៅសួរម៉ាក់គេព្រោះតាំងពីគេកើតមកគឺបែបនេះតែម្តងម៨នថាអ្នកណាទេអោយតែនៅជិតគេគឺគ្រោះថ្នាក់ហើយសូម្បីតែប៉ាម៉ាក់គេ

    ថេជាក្មេងល្អណាស់ចេះស្តាប់បង្គាប់...គ្រាន់តែថេជាកូនទេវតាប្រទាន់អោយមកម៉ាក់ទើបថេខុសគេបែបនេះ"Mss.Kimនិយាយលួងកូនតាមពិតគាត់ក៏មិនដឹងថាហេតុអីកូនគាត់សយយ៉ាងនេះទេសយខ្លួន៉ងមិនអស់ចិត្តនាំសយទាំងអ្នកនៅជុំវិញខ្លួនទៀតប៉ាម៉ាក់គេត្រូវតែញ៉យនឹង😆

    ថេជាកូនទេវតាមែនហេស៎...តែមិត្តរួមថ្នាក់ថេថាកូនជាក្មេងនាំសយគ្រាន់តែកូនដើរចូលថ្នាក់ភ្លាមក្តាខៀនធ្លាក់បាក់អត់បានរៀនទេ...កូនអាចនាំសយដល់ម៉ាក់ទេ?"Tae

    មកពីគ្រប់គ្នាច្រណែនកូន...យ៉ាងណាម៉ាក់នៅតែស្រលាញ់កូន...ឃើញទេម៉ាក់នៅជិតកូនមិនបានកើតអីទេ....ពុស...អូយយ"Mss.Kimនិយាយមិនទាន់ផុតពីមាត់ផងធ្លាក់ដូងមកចំកណ្តាលក្បាលបាត់ទៅហើយព្រោះគាត់មកអង្គុយក្រោយដើមដូងមុខផ្ទះ🤣

    ម៉ាក់ឃើញទេ...ថេពិតជានាំសយមែនហើយ"Tae
ពេបមាត់រកយំ

    វាគ្រាន់តែចៃដន្យទេ...កូនឃ្លានឬនៅចាំម៉ាក់ទៅធ្វើអីអោយកូនញ៉ាំ"Mss.Kimនិយាយបន្លប់រាងតូច

    ថេឃ្លានហើយ...."Tae

    ចឹងពួកយើងទៅធ្វើអីញ៉ាំល្អទេ"Mss.Kim

    ល្អ...."Taeក៏ស្ទុះងើបទៅជាមួយម៉ាក់គេ

    អូយយ...ស្អីទៀតហើយទេអញ"Mss.Kimដើរមិនទាន់បានបីចំហៀនផងទាក់ជើងនឹងមែកឈើដួលផ្កាប់មុខទៀត😆កាថេសយលំដាប់VIPម៉ង🤣

Short Novel🔥🔞Where stories live. Discover now