I want to see you 🌻❤️

3.3K 202 3
                                    

Part 1 (បើលោកអាក្រក់លោកទុកអោយខ្ញុំស្លាប់ហើយ)

    Jeon Jungkookជាម៉ាហ្វៀឈាមត្រជាក់សម្លាប់មនុស្សមិនញញើតដៃឡើយតែទោះជាគេអាក្រក់យ៉ាងណាក៏នៅតែមានស្រីៗជិតកន្លះផែនដីប៉ងប្រាថ្នាគេដោយសារតែគេមានរូបរាងសង្ហាគេមានអាយុត្រឹមតែ24ឆ្នាំប៉ុណ្ណោះតែរាងកាយគេមាំមួន សាច់ដុំធំថែមទាំងជាអ្នកមានអំណាចជាងគេនៅSeoulទៀតសួរថាអ្នកណាមិនចង់បាន😴

    Kim Taehyungក្មេងប្រុសអាយុ20ឆ្នាំមានរូបរាងស្រស់ស្អាតមិនចាញ់ស្រីប៉ុន្មានទេ ដៃជើងស្រឡូន ស្បែកភ្លឺថ្លាថែមទាំងមានចិត្តស្លូតបូតទៀតផងគួរអោយស្តាយតែម្យ៉ាងទេគឺគេមើលមិនឃើញព្រោះគេជាមនុស្សពិបាកភ្នែកទាំងសងខាង គេមិនមែនពិបាកពីកំណើតទេគឺកាលគេអាយុ17ឆ្នាំគេបានជួបគ្រោះថ្នាក់ចរាចរណ៍ព្រោះអោយប៉ាម៉ាក់គេស្លាប់ក្នុងហេតុការណ៍នោះដូចគ្នាភ្នែកគេថែមទាំងមើលមិនឃើញដោយសារប៉ះពាល់នឹងកញ្ចក់ឡានធ្វើអោយភ្នែកគេមើលមិនឃើញដល់សព្វថ្ងៃ...

   រាល់ថ្ងៃគេធ្វើការនៅហាងកាហ្វេមួយមិនសូវជាបានលុយច្រើនប៉ុន្មានទេតែអោយតែគេព្រមទទួលយកមនុស្សពិបាកដូចជាគេអោយធ្វើការក៏ល្អណាស់ទៅហើយ

   ការប្រើជីវិតរាល់ថ្ងៃជាមួយនឹងភាពងងឹតមើលអ្វីមិនឃើញវាមិនមែនជារឿងងាយស្រួលនោះទេគេនៅបានក៏ដោយសារតែមានមិត្តជិតស្និតគេម្នាក់ព្រមមើលថែគេអោយគេនៅផ្ទះជាមួយជួនគេមកធ្វើការនឹងរាប់រងគ្រប់យ៉ាងអោយគេម្នាក់នោះគឺPark Jiminនោះឯងដែលជាមិត្តជិតស្និតគេតែម្នាក់គត់

    #ចូលសាច់រឿងយើងវិញ

    ប្រាវ...."សំឡេងកែវធ្លាក់បែកបន្លឺឡើងធ្វើអោយគ្រប់គ្នាប្រញាប់ងាកមកមើលថែមទាំងបារម្មណ៍ជាខ្លាំងខ្លាចក្រែងលមានរឿងអីចំពោះរាងតូច

    ថេ!!!យ៉ាងម៉េចហើយមានត្រូវត្រង់ណាទេបងមើលអោយ"Jinបុគ្គលិកដែលធ្វើការក្នុងហាងកាហ្វេដែលរាងតូចធ្វើនោះប្រញាប់រត់មកមើលព្រោះបារម្មណ៍ពីរាងតូចទោះពួកគេត្រឹមតែជាអ្នកធ្វើការជាមួយគ្នាមែនតែJinអាណិតស្រលាញ់ថេដូចជាប្អូនប្រុសបង្កើតអញ្ចឹង

Short Novel🔥🔞Where stories live. Discover now