ក្មេងកំពូលសយ(Part3)

2.3K 199 2
                                    


    លោកទៀតហើយហេតុអីផែនដីនេះចង្អៀតយ៉ាងនេះទៅណាក៏ជួបមនុស្សរោគចិត្តនេះដែរ"Tae

    លោក...លែងខ្ញុំទៅ...លែង"Taeប្រឹងរើចេញពីរង្វង់ដៃរាងក្រាស់

    ខំជួយហើយមិនអរគុណទេហេស៎"JKញញឹមព្រានដាក់រាងតូច

    អរគុណ..."Taeថាហើយក៏រត់ទៅបាត់ព្រោះមនុស្សមើលមកគេច្រើនពេក

    #ក្នុងថ្នាក់

    សិស្សទាំងអស់គ្នានេះគឺសិស្សថ្មីផ្ទេរមកពីDaeguគេត្រូវរៀនក្នុងថ្នាក់នេះជាមួយពួកយើងប្អូនណែនាំឈ្មោះទៅ"គ្រូ

    បាទខ្ញុំឈ្មោះKim Taehyungអាយុ20ឆ្នាំ"Taeណែនាំខ្លួនពេលនេះJungkookក៏ដើរចូលមកព្រោះគេរៀនថ្នាក់នេះដែរ

    ជួបគ្នាទៀតហើយនិស្ស័យពិតមែន"JKនិយាយខ្សិបៗដាក់រាងតូចតែថេមិនបានតបទេគ្រាន់តែខិតខ្លួនចេញពីរាងក្រាស់

    ណែនាំខ្លួនហើយប្អូនអាចចូលតុបានហើយ"គ្រូ

    អ្នកគ្រូខ្ញុំអាចសុំអង្គុយរាងឆ្ងាយពីគេតែម្នាក់ឯងបានទេ"Taeគេសុំអង្គុយឆ្ងាយពីគេខ្លាចនាំសយទៀត

    ហេតុអីទៅ...ប្អូនត្រូវតែរៀនចុះសម្រុងជាមួយមិត្តភក្តិទើបល្អប្អូនអង្គុយជាមួយJungkookទៅតុគេទំនេរ"គ្រូ

    តែ....សម្រេចចឹងហើយប្អូនយល់ស្របទេJungkook"រាងតូចប្រុងប្រកែកហើយគ្រូក៏និយាយកាត់

    មែនហើយ...អង្គុយជាមួយខ្ញុំសាកសមបំផុតហើយ"JKញញឹមខ្ចឹប

    បើអស់ការអីហើយពួកប្អូនចូលចិត្តទៅពួកយើងខាតម៉េាងរៀនអស់ច្រើនហើយ"គ្រូថាហើយពួកគេក៏ចូលតុអង្គុយរៀនធម្មតាទៅ

    ចម្លែកមែនខ្ញុំជួបប្រុសម្នាក់នេះពីរដងរួចមកហើយគ្រប់ពេលដែលនៅជិតគេភាពសយរបស់ខ្ញុំមិនដឹងជាបាត់ទៅណាអស់ទេ..ហេតុអីក៏បែបនេះ"Taeនៅអង្គុយភ្លឹកគិតរឿងដែលគេនឹងរាងក្រាស់បានជួបគ្នាពេលដែលមានរាងក្រាស់នៅជិតគេ...គេមិនបាននាំសយដល់អ្នកណាទេ

    មនុស្សឬក៏ទេវតាទៅនៀក...យើងមិនអាចដកភ្នែកចេញពីគេបានសោះ"JKអង្គុយច្រត់ដៃសម្លឹងមុខរាងតូចអត់មើលគ្រូពន្យល់មេរៀនទេ

Short Novel🔥🔞Where stories live. Discover now