'' បងថ្លៃ - ប្អូនថ្លៃ '' TAEKOOK

10.1K 299 0
                                    


<< ប៉ុស្តិ៍ប៉ូលីស >>

« ប្អូនមានលេខប៉ាម៉ាក់របស់ប្អូនទេ?» សម្លេងចេច
ចាចចេញពីប៉ុស្តិ៍ប៉ូលីសខណៈពេលដែលប៉ូលីសពីរ
នាក់កំពុងតែសួររកលេខទូរស័ព្ទអាណាព្យាបាលរបស់ក្មេងប្រុសជំទង់ម្នាក់ដែលបានបង្កររឿងវាយគ្នា
ជាមួយនិងសិស្សសាលាស្របាលគ្នានោះ

« លោកឈប់និយាយច្រើនទៅបានទេ? បន្តិចទៀត
មានគេមកធានាខ្ញុំហើយ» នាយកម្លោះដកដង្ហើមធំ
ធុញធប់ជាមួយប៉ូលីសដែលនិយាយដដែលៗ សួររក
ម៉ាក់ប៉ារបស់គេទាំងដែលគេប្រាប់ហើយថាអ្នកផ្សេង
នឹងមកធានាគេ

« ជុង!! » សម្លេងស្រទន់ស្រាលៗបន្លឺឡើងស្របពេលអ្នកកម្លោះជាម្ចាស់សម្លេងកំពុងតែបោះជំហានចូលមករកអ្នកដែលកំពុងតែអង្គុយឱបដៃនោះ

« បងថេយ៍!!» ជុងហ្គុកក្រោយឈររួចដើរទៅរក
ថេយ៉ុងដែលជាបងថ្លៃរបស់ខ្លួន និយាយទៅឲ្យតែមានរឿងអីថេយ៉ុងជាអ្នកមកមើល មកដោះស្រាយ
ឲ្យគេជានិច្ច

« ឯងឈរចាំសិនទៅ ចាំបងនិយាយជាមួយប៉ូលីស»
និយាយរួចរាងតូចក៏ចូលទៅដោះស្រាយជាមួយ
សមត្ថកិច្ច ធានាខ្លួនជុងហ្គុក និងផ្ដិតមេដៃធ្វើកិច្ចសន្យាក្នុងនាមជាអាណាព្យាបាល ព្រមទាំងបង់ប្រាប់ឲ្យ
អ្នកដែលត្រូវជុងហ្គុកវាយនោះ មុននិងនាំគ្នាត្រឡប់
ទៅផ្ទះវិញ

« ហេតុអីក៏វាយគ្នាទៀតហើយ?» មកដល់ក្នុងផ្ទះ
ថេយ៉ុងក៏ប្រញាប់សួរទៅនាយវឹប ព្រោះមិនដឹងជា
មានរឿងប៉ុន្មានដងទៅហើយទេក្នុងខែនេះ

« វាឌឺខ្ញុំមុន!!» ជុងហ្គុក

« ហេតុអីក៏មិនចេះទប់អារម្មណ៍ខ្លះ? បើបងប្រុសឯងដឹងរឿងធំមិនខានទេ» រាងតូចរអ៊ូដោយទឹកមុខខឹង
បន្តិច បារម្ភបន្តិច ព្រោះអីសង្សារ..? អេ៎ថាប្ដីក៏បាន
ប្ដីរបស់គេដែលត្រូវជាបងប្រុសរបស់ជុងហ្គុកនេះគេ
កាចណាស់ហើយតឹងរ៉ឹងទៀតផង លើកមុនជុងហ្គុក
លួចទៅប្រណាំងម៉ូតូរួចឈ្លោះគ្នាជាមួយគេម្នាក់
មកដល់ផ្ទះត្រូវនាយវាជាំមុខជាំមាត់ឯណោះ តែក៏
នាយមិនមែនជាមនុស្សអាក្រក់អីដែរ គ្រាន់តែចង់ឲ្យ
ប្អូនល្អតែប៉ុណ្ណឹង។

SHORT NOVEL ?حيث تعيش القصص. اكتشف الآن