'' កំហុស '' TAEKOOK

6.8K 354 14
                                    


   រាងល្អិតតូចច្រឡឹងជាមនុស្សប្រុសកំពុងឈរនៅ
ខាងមុខទ្វារជាមួយនិងស្នាមញញឹមជាប់ផ្ទៃមុខបង្កប់
នូវភាពសោកសៅមកជាមួយ គេកំពុងតែរង់ចាំស្វាមី
របស់គេដែលទើបតែត្រឡប់មកពីមើលការងារនៅ
ក្រៅទេសវិញ។

   មិនយូរប៉ុន្មានសម្លេងស៊ីផ្លេឡានក៏បន្លឺឡើងឡាន
ម៉ាកទំនើបពណ៍ខ្មៅមួយកំពុងតែបត់ចូលក្នុងផ្ទះ
វាជារបស់JungKook ស្វាមីរបស់គេដែលបានរៀប
ការកាលពីពីរឆ្នាំមុន។ គ្រាន់តែឃើញវត្តមានរបស់
ស្វាមីចុះពីលើឡានភ្លាម ថេយ៉ុងក៏ចាប់ផ្ដើមភ័យឡើង
បូករួមជាមួយនឹងការភ័យអរមកជាមួយ។

« ថេយ៍..!!! ប៊េប៊ី» គ្រាន់តែមកដល់ភ្លាមជុងហ្គុកក៏
ទម្លាក់វ៉ាលីចោលនៅម្ខាងរួចរត់ចូលមកឱបកាយតូច
យ៉ាងណែនជាមួយនិងភាពនឹករលឹកបន្ទាប់ពីនាយបានចាកចេញទៅឆ្ងាយជិតមួយខែមកនេះ

« អូននឹកបងណាស់ជុង» មាឌតូចល្អិតញញឹមចេញ
មកយ៉ាងរីករាយរួចលើកដៃទៅឱបជុងហ្គុកវិញយ៉ាង
ណែន។ មនុស្សធំទាំងពីរនៅឈរឱបគ្នាមួយសន្ទុះ
ទើបប្រលែងវិញ

« បងក៏នឹកអូនដែរ ប្រពន្ធសម្លាញ់» ជុងហ្គុកនិយាយ
រួចឱបទៅថើបបបូរមាត់ស្ដើង ទន់រលោង នាយនឹកវា
ខ្លាំងណាស់ នឹកមនុស្សម្នាក់នេះ នឹករាងកាយតូច
ច្រឡឹងមួយនេះ

«យើងចូលខាងក្នុងសិនទៅណា» ថេយ៉ុងនិយាយ
រួចទើបជុងហ្គកងក់ក្បាលតិចៗ រួចកាន់វ៉ាលីរបស់នាយ
បណ្ដើរគ្នាចូលទៅក្នុងផ្ទះ

   នៅក្នុងបន្ទប់គេងធំមួយមានប្ដីប្រពន្ធមួយគូកំពុងតែ
អង្គុយឱបគ្នានៅលើគ្រែ និយាយសាសងគ្នាជាមួយ
និងស្នាមញញឹមជាប់ផ្ទៃមុខ។ ជុងហ្គុកអង្គុយឱបថេយ៍
រួចរៀបរាប់ពីអ្វីដែលនាយបានធ្វើពេលនាយទៅធ្វើ
ការនោះ ព្រមទាំងបង្ហាញរូបភាព ទេសភាពស្អាតៗ
ដែលនាយបានថតនៅទីក្រុងប៉ារីសនោះយកមក
បង្ហាញ់ថេយ៍ទៀតផង ព្រោះនាយដឹងថាគេចូលចិត្ត
មើលរូបភាពទេសភាពបែបនេះណាស់។

    ក្រោយពេលនិយាយគ្នាចប់ទាំងពីរនាក់ប្ដីប្រពន្ធ
ក៏ចូលទៅងូតទឹកជាមួយគ្នា ផ្លាស់សម្លៀកបំពាក់រួច
នាំគ្នាចុះមកក្រោម ហើយសម្ដៅទៅផ្ទះបាយដើម្បី
ធ្វើម្ហូបញ៊ាំជាមួយគ្នា។

SHORT NOVEL ?Where stories live. Discover now