"Sex Friend or Husband?"VMIN

10.2K 226 3
                                    

Ding! Dong!!
ក្រាក***

« មកហើយហេ៎ស? យើងស្មានតែឯងមិនមកហើយតើ!!» សម្លេងស្រួយស្រេសរបស់រាងតូចច្រឡឹងបន្លឺ
ឡើងខណៈពេលដែលគេកំពុងសម្លឹងមើលមុខ
មិត្តសម្លាញ់...អេ៎ ហៅថាមិត្តរួមគ្រែ ឬក៏រួមកាយក៏បានដែរណា៎

« យើងរវល់ការងារ ថ្ងៃនេះមានប្រជុំ!» Jiminទាញទ្វារបិទវិញឲ្យបានត្រឹមត្រូវរួចបន្តដំណើរដើរចូលទៅក្នុងខុនដូរបស់Taehyung។

« យើងមិនបានសួរ!» Taehyung

« ប្ដីត្រូវប្រាប់ប្រពន្ធជារឿងធម្មតាហើយ» Jimin
ដើរទៅឈរនៅខាងមុខកញ្ចក់ជាប់ទូរួចដោះអាវធំ
និងក្រវ៉ាត់.ករបស់គេចេញទុកនៅក្នុងកន្រ្តកមុននិង
ដើរមកអង្គុយជិតTaehyungដែលកំពុងតែចុចទូរស័ព្ទនៅលើគ្រែធ្វើព្រងើយ។

«តែឯងមិនមែនប្ដីយើងឯណា!»Taehyungងាក
មើលមុខរាងសង្ហាររួចក៏មកចាប់អារម្មណ៍និងទូរស័ព្ទ
របស់គេវិញ។

[TAEHYUNG POV ]

    និយាយទៅគេនិងJiminត្រូវជាមិត្តរៀនជាមួយគ្នា
តាំងពីមធ្យមមកម្ល៉េះរហូតដល់រៀនចប់គេក៏ទៅធ្វើជាតារា រីឯJiminក៏បន្តតំណែងធ្វើជាប្រធានក្រុមហ៊ុន
បន្តពីឪពុករបស់គេតែមិនថាកន្លងទៅយ៉ាងណាមិត្ត
ភាពរបស់គេទាំងពីរនៅតែដូចដើមរហូតដល់ថ្ងៃមួយ
ថ្ងៃដែលនាយនិងគេជ្រុលជ្រួសជាមួយគ្នាពេលទៅ
Partyនៅក្លឹបមួយកន្លែងកាលពី2ខែមុន។

        បន្ទាប់ពីនោះមកJiminក៏ចេះតែលូកលាន់
រាងកាយគេជារឿយៗរួចក៏ចង់ទទួលខុសត្រូវដោយ
ការទាក់ទងគ្នា តែថាTaehyungក៏មិនបានព្រមដែរ
ព្រោះគេនិងJiminមិនបានស្រឡាញ់គ្នា Jiminក៏
មិនបានស្រឡាញ់គេដូចគ្នា តែថាថកងៃនោះហើយ
ដែលគេជ្រុលជ្រួសជាមួយគ្នាម្ដងទៀតតែលើកនេះ
គឺជាចេតនារបស់Park Jiminនោះទៅវិញទេ។

     បន្ទាប់មកJiminក៏ស្នើរពីរឿងម្យ៉ាង........គឺការ
ទាក់ទងគ្នាជារបៀបសម្ព័ន្ធភាពរាងកាយរបៀបពួកគេនិងធ្វើរឿងលើគ្រែជាមួយគ្នារាល់ពេលស្រ្តេស
រឿងការងារអីបែបនេះ បើTaehyungមិនព្រមទេគេនិងមករញ៉េរញ៉ៃរាល់ថ្ងៃមិនខានទើប
Taehyungក៏យល់ព្រមទៅ តែនិយាយពីពេល
នោះJiminមករញ៉េរញ៉ៃជាមួយគេមិនមែនដោយ
សារតែនាយស្រឡាញ់គេទេគឺដោយសារនាយ
ងប់ងល់និងរាងកាយគេទៅវិញទេ Taeក៏ដូចគ្នា។

SHORT NOVEL ?Where stories live. Discover now