" សិស្សប្អូនរោគចិត្ត 🔞 - KOOKTAE "

8.5K 354 21
                                    


   នៅក្នុងPartyមួយដែលបានប្រារព្ធឡើងនៅក្នុង
ផ្ទះលំហែរតូចមួយនៅនានសមុទ្រខេត្តប៊ូសាន។
និស្សិតជាច្រើនមកពីផ្នែកខុសៗគ្នា ឆ្នាំខុសៗគ្នាកំពុង
តែជួបជំនុំផឹកស្រា រាំយ៉ាងសប្បាយជាមួយនិងបទ
ភ្លេងកន្រ្តាក់អារម្មណ៍នៅក្នុងយប់នេះ។

« បងថេយ៍» នាយកម្លោះសង្ហារដែលជាណឺតម្នាក់
ញញឹមដើរចូលមករករាងតូចច្រឡឹងដែលកំពុងតែ
អង្គុយផឹកតែឯងងក់ក្បាលតិចៗទៅតាមបទភ្លេង

« អូហ៍ សួស្តីជុងហ្គុក» គីម ថេយ៉ុងដែលជានិស្សិត
ឆ្នាំទី4ហើយត្រូវជាសិស្សច្បងរបស់គេផងនោះក៏
និយាយឡើង បបូរមាត់ផ្កាឈូកស្អាតក៏កម្រើក
ញញឹមឡើងយ៉ាងស្រស់ទៅកាន់នាយដែលជា
សិស្សប្អូននៅសាលា

« បងមិនចូលទៅរាំទេឬ?» ជុងហ្គុកកម្លោះណឺត
ពាក់វែនតាមូលៗនោះក៏សួរបកទៅវិញស្រនពេល
ដែលនាយដាក់បង្គុយអង្គុយក្បែរថេយ៉ុង

« អត់ទេ បងមិនចេះរាំផង» ថេយ៉ុងសើច

« អ៎... »

« ចុះឯង? មិនទៅរាំលេងហ្នឹងគេទេឬ? មើលទៅពួកគេសប្បាយណាស់» ថេយ៉ុងសួររួចសើចព្រោះគេ
ដឹងថាជុងហ្គុកកម្លោះភ្នែកបួនម៉្ញូបស្ងាត់ៗស្ងៀមៗនេះ
ភ្នែកខ្មៅក្រឡង់ មិនចេះផឹក មិនចេះរាំនោះទេ

« ហ្យុងសួរមើលតែមិនដឹង» នាយសើចញឹមៗរាងតូចក៏មិនតបគេចាក់ស្រាបៀរផឹករួចអង្គុយមើលអ្នកដទៃរាំបន្តទៀត ចំណែកជុងហ្គុកក៏ស្ងាត់មាត់
អង្គុយក្ដោបដៃឱបមុខចុះ

« ឯងមិនចូលចិត្តបែបនេះឬ?» ថេយ៉ុងលើកចិញ្ចើម
សួរក្មេងប្រុសដែលអង្គុយឱនមុខចុះហាក់ដូចមិនចូល
ចិត្តបរិយាកាសបែបនេះ។ មើលចុះសូម្បីតែតែងខ្លួន
ក៏ខុសគេដែរ អ្នកផ្សេងសុទ្ធតែស្លៀកខោក្រណាត់ខ្លីៗ អាវដៃខ្លីរលុងៗឲ្យស៊ីជាមួយConcept Partyនៅ
សមុទ្រនេះ តែក្មេងនេះបែរជាស្លៀកខោខាប៊យជើងវែង និងអាវកិបឡេវដៃវែងទៅវិញ ឃ្លុំខ្លួនជិតឈឹង

« ហិហិ បាទ» ជុងហ្គុកសើចលើកដៃមកអេះក្បាលរបស់នាយតិចៗទើបធ្វើឲ្យថេយ៉ុងសើច

« គីម ថេយ៉ុង!! អង្គុយស្អី? ឡើងមករាំឲ្យលឿនមក» កម្លោះតូចផាក ជីមីនដែលកំពុងរាំនោះក៏រត់
ចូលមកអូសដៃថេយ៉ុងទៅ

SHORT NOVEL ?Where stories live. Discover now