'' ភាគទី01 ''

1.7K 158 4
                                    


'' អរុណសួស្ដីលោកប៉ា '' សម្លេងរបស់នាយ
តូចដ៏ស្រស់ស្អាតបន្លឺឡើងយ៉ាងស្រទន់ ស្របពេលដែលខ្លួនកំពុងដាក់ខ្លួនអង្គុយទទួលទានអាហារពេលព្រឹកជាមួយលោកប៉ាសង្ហាររបស់ខ្លួមមុននិងត្រូវទៅសាលារៀនពីព្រឹក

  គីម ថេយ៉ុងកូនប្រុសដ៏ស្រស់ស្អាតរបស់លោករដ្ឋ
មន្ត្រីគីម ណាមជុន មានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះ
បើរូបសម្រស់ស្អាត ស្រទន់ មានមន្តស្នេហ៍ ទាំងស្រីៗ ទាំងប្រុសៗម្នាក់ៗសុទ្ធតែចង់បានគេមកធ្វើជាគូគាប់ ស្អាត ឆ្លាត រៀនក៏ពូកែ អត្តចរឹកក៏ថ្លៃថ្នូរ គ្រួសារជាអ្នកមានមុខមាត់ក្នុងសង្គមថែមទៀត និយាយទៅ
ភើហ្វិចតែម្ដងហើយ តែគួរឲ្យស្ដាយដែលម្នាក់
នេះមានម្ចាស់បេះដូង ម្ចាស់រាងកាយទៅហើយ។

ថេយ៉ុងមានត្រឹមលោកប៉ាសង្ហាររបស់គេតែម្នាក់ប៉ុណ្ណោះព្រោះម៉ាក់របស់គេបានស្លាប់ទៅតាំងពីគេនៅតូចៗដោយសារតែជម្ងឺ គេរស់នៅធំឡើងមកជាមួយ
និងការចិញ្ចឹមបីបាច់មកយ៉ាងល្អរបស់ណាមជុន
ដែលថ្នាក់ថ្នមស្រឡាញ់មើលថែកូនប្រុសតែម្នាក់
របស់ខ្លួនបានមកយ៉ាងល្អនរណាៗក៏ស្ញប់ស្ញែង

'' មែនហើយថេយ៍! ល្ងាចនេះប៉ាត្រូវទៅកម្មវិធីនៅខាងក្រៅ ចេញពីរៀនត្រូវមកផ្ទះឲ្យលឿនដឹងទេ? ប៉ានឹងឲ្យស៊ូអ៊ីទៅទទួល '' ណាមជុនផ្ដែផ្ដាំគេ ព្រោះរាល់ដងចេញម៉ោង5ល្ងាចតែមកផ្ទះម៉ោង7អីឯណោះ ឮថាទៅរៀនបន្ថែមជាមួយមិត្តព្រោះអ្វីជាឆ្នាំត្រូវប្រឡង គាត់ក៏មិនបានថាអី តែថ្ងៃនេះទើបចង់ឲ្យគេមកឲ្យលឿនព្រោះចង់នាំកូនប្រុសរបស់ខ្លួនទៅ
បង្ហាញមុខមាត់នៅខាងក្រៅឲ្យស្គាល់គេស្គាល់ឯងខ្លះ
ម្យ៉ាងថេយ៉ុងជាមនុស្សមិនសូវនិយាយច្រើនឡើយ
មិនសូវមានមិត្តភក្តិច្រើន ស្នេហាក៏មិនមាន(🌚)

" បាទ លោកប៉ា អញ្ចឹងកូនសូមទៅសាលាសិនហើយ មិនចង់យឺតទេ" នាយតូចញញឹមដាក់អ្នកមាន
គុណទាំងពីររួចទើបទាញកាតាបរួចក្រោកដើរចេញ
ដោយកិរិយាឱនលំទោន លោកប៉ាក៏បានត្រឹមតែ
ញញឹមមើលគេតែប៉ុណ្ណោះ
     នៅតាមផ្លូវទៅសាលារៀន រាងតូចអង្គុយទាំង
ញញឹមខ្ចឹបព្រោះជិតបានជួបសំណព្វចិត្តនោះអី។

Him & I (ដើម្បីអូន)Where stories live. Discover now