'' ភាគទី8 ''

510 70 2
                                    


    ក្រោយពីមានអកវីៗជាមួយគ្នារួចទាំងពីរនាក់ក៏នៅសម្ងំគេងឱបគ្នាអស់រយៈពេលជាច្រើនម៉ោងរហូតមេឃងងឹតទើបជុងហ្គុកដាស់រាងតូចដើមម្បីនាំគេទៅក្រៅទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នា អាចថានាយស្រាប់តែមួរម៉ៅមុខក្រញ៉ូវក្រោយពេលអ្នកម៉ាក់របស់ថេយ៉ុង លោកស្រីគីមបានខលមកសួរនាំថេយ៉ុង ហើយគេក៏កុហកថានៅជាមួយមិត្តភក្តិ ធ្វើឲុយនាយមិនពេញចិត្តជាខ្លាំង ថេយ៉ុងក៏មិនហ៊ានមាត់ព្រោះបើមិនឲ្យកុហក ឲ្យគេប្រាប់តាមត្រង់ដោយរបៀបណា? ក្រោយពីចំណាយពេលដើរលេងជាមួយគ្នាអស់ពេលជាយូរមេឃក៏ងងឹតឡើងមក ជុងហ្គុកក៏ជូនថេយ៉ុងត្រឡប់មកផ្ទះវិញ ដំបូងនាយក៏បបួលគេគេងនៅកន្លែងរបស់នាយដែរ ប៉ុន្តែថេយ៍ប្រាប់ថាចង់ត្រឡប់មកផ្ទះវិញទើបនាយក៏ខ្ជិលឃាត់ទៅ។

« អូនចូលខាងក្នុងហើយណា៎ ត្រឡប់ទៅវិញជិះម៉ូតូ
ឲ្យស្រួលបួល» ថេយ៉ុងចុះពីលើម៉ូតូធំរបស់នាយ
និយាយព្រមទាំងដោះមួកឲ្យទៅជុងហ្គុកវិញ

« បាទ » ជុងហ្គុកញញឹមរួចទើបទាញថេយ៉ុងមកជិត
រួចឱនទៅថើបពាសពេញមុខគេរហូតដល់អស់ចិត្ត

« បាយៗណា៎ » រាងតូចដើរចូលទៅខាងក្នុងរួចងាក
មកញញឹមដាក់នាយ រាងក្រាស់នៅឈរមើលថេយ៉ុង
រហូតគេដើរទៅបាត់ទើបនាយបើកម៉ូតូចេញមកទៅ

     ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថេយ៉ុងក្រោកពី
ព្រលឹមស្លៀកពាក់យ៉ាងស្អាតបាតតាមទម្លាប់ទើបគេ
ចុះមកខាងក្រោម ដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យ
មិនរៀនទើបគេចង់ទៅរកជុងហ្គុកវិញ

« ថេយ៉ុង!!! » សម្លេងហៅរបស់អ្នកកម្លោះធីរ៉ិច
ដែលអង្គុយក្បែរប៉ាម៉ាក់របស់ថេយ៍នោះ នាយងើបឈរមើលមកគេទាំងញញឹមពព្រាយ

« អូ៎ សួស្ដី... » ថេយ៉ុង

« នេះក្មួយធីរ៉ិចមកទទួលកូនណា» លោកស្រីគីម

« មកទទួលកូន? ទៅណាមែនទេ?» ថេយ៉ុងធ្វើមុខ
ឆ្ងល់ៗ

« ទៅរើសចិញ្ជៀនភ្ជាប់ពាក្យនោះអី» លោកគីម
ជាអ្នកតប រីឯអ្នកកម្លោះនោះក៏ញញឹមឡើងមកដោយ
ភាពពេញចិត្តពេញថ្លើម ពេលដែលជិតបានភ្ជាប់
ពាក្យជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់បែបនេះ
នេះបើថេយ៍និងគេមិនក្មេងពេកទេ កុំអីច្បាស់ជាបាន
រៀបការមិនខានឡើយ គិតៗទៅគួរឲ្យស្ដាយណាស់

« ភ្ជាប់ពាក្យ? » នាយតូចឧទានឡើងមក នេះប៉ា
គេមិនមែននិយាយលេងដោយសារខឹងទេឬ?

« ប៉ាប្រាប់ម្សិលមិញរួចហើយមិនចឹង? កុំបំបាក់មុខ
គ្រួសារដោយណាអ្នកក្រៅណាថេយ៍» ប្រយោគ
ចុងក្រោយគាត់និយាយតិចៗឲ្យឮតែពីរនាក់កូន

   [ SKIP ]

   នៅពេលនេះថេយ៉ុងកំពុងនៅក្នុងផ្សារទំនើបមួយកន្លែងដើម្បីមករើសចិញ្ចៀន ពេលនេះអ្វីៗវិលវល់
អស់ហើយសម្រាប់ថេយ៉ុង គេមិនដឹងថាត្រូវធ្វើបែបណា ចង់គេចក៏គេចមិនកើតដែរ មានតែព្រមមកតាម
សម្រួលសិន

« ថេយ៍! អូនមើលសិនទៅពេញចិត្តមួយណា!»ធិរ៉ិច

« អឹមម » រាងតូចងក់ក្បាលរួចទើបរកមើលម៉ូត
ចិញ្ចៀនសិន គេនឹងចាំនិយាយជាមួយធីរ៉ិចពេល
ក្រោយទៀត។

   ក្រោយពីរើសចិញ្ចៀនរួច ធីរ៉ិចក៏បបួលថេយ៉ុងទៅ
ញ៊ាំអាហារជាមួយគ្នាសិន ថេយ៉ុងក៏យល់ព្រមព្រោះគេក៏មានរឿងចង់និយាយគ្នាសិនដែរ។

« អង្គុយទៅ » នាយកម្លោះប្រញាប់ចូលទៅទាញ
កៅអីឲ្យថេយ៉ុងអង្គុយ

« ធី... »

« ហ្ហឹម? » ធីរ៉ិច

« ធីពិតជាចង់ភ្ជាប់ពាក្យជាមួយខ្ញុំពិតមែនឬ?»ថេយ៉ុង

« មែនហើយ»

« ធីក៏ដឹងមែនទេ? ថាខ្ញុំស្រឡាញ់ជុងហ្គុក ពួកយើង
ស្រឡាញ់គ្នាយូរមកហើយ ហើយខ្ញុំក៏មិនបានស្រឡាញ់ធីដែរ» ថេយ៉ុងក៏និយាយតាមត្រង់ជាមួយនាយដោយសន្តិវិធី

« ខ្ញុំដឹងតើ ប៉ុន្តែវាមិនជាបញ្ហានោះទេ លុះត្រាណា
ពួកយើងភ្ជាប់ពាក្យជាមួយគ្នារួចរៀបចប់ទើបរៀបការជាមួយគ្នា ពេលដែលរស់នៅជាមួយគ្នាយូរទៅគង់តែស្រឡាញ់គ្នាទេ ថេយ៍ទៅវិញទេគួរតែឈប់ទាក់ទងជាមួយវាទៅ ខ្ញុំសន្យាថានឹងមើលថែហើយ
ស្រឡាញ់ថេយ៍បំផុត» នាយកម្លោះនិយាយធ្វើជាមិនខ្វល់ធ្វើឲ្យថេយ៉ុងនិយាយលែងចេញម្ដង

   ក្រោយពីញ៊ាំអាហារដ៏សោះកក្រោះមួយពេលនេះ
រួច ធីរ៉ិចក៏ជូនរាងតូចត្រឡប់ទៅផ្ទះវិញ ចំណែកឯពិធី
នឹងរៀបចំនៅថ្ងៃស្អែកនេះតែម្ដង នេះភ្លាមៗបែបនេះ
ឲ្យគេធ្វើយ៉ាងណាទៅ? ចុះជុងហ្គុកនោះ? គេបាន
សន្យាជាមួយនាយរួចហើយថាមិនចោលគ្នា ហើយ
ចុះពេលនេះ? កំពុងតែគិតនៅសុខៗសម្លេងទូរស័ព្ទ
របស់គេរោទិ៍ឡើងហើយវាជាលេខរបស់ជុងហ្គុក
ផ្ទាល់តែម្ដង


TO BE CONTINUED

Him & I (ដើម្បីអូន)Where stories live. Discover now