" ភាគទី9 ''

480 81 7
                                    


@ព្រឹកថ្ងៃថ្មី

ក្រោកពីព្រលឹមដើរចុះមកខាងក្រោមផ្ទះសុទ្ធតែ
ជាមនុស្សចាស់ៗដែលជាអ្នករួមការងារជាមួយប៉ា
របស់គេយ៉ាងអ៊ូអរជាទីបំផុត រួចជាមួយមនុស្សដែល
កំពុងរៀបចំតុបតែងផ្ទះធ្វើជាពិធីភ្ជាប់ពាក្យ នេះថេយ៉ុងវិលវល់អស់ហើយត្រឹមតែមួយយប់សោះអ្វីៗ
រៀបចំស្ទើរតែរួចរាល់អស់ទៅហើយ

« កូនថេយ៍! » លោកស្រីគីម

« ម៉ាក់... »

« ឆាប់ទៅរៀបចំខ្លួនទៅ នេះភ្ញៀវមកច្រើនហើយ
នឹងអាលបានមកជួយទទួលភ្ញៀវបង» លោកស្រីគីម

« តែម៉ាក់...កូនមិនចង់- »

« តោះទៅតាមម៉ាក់ទៅ» អ្នកជាម្ដាយដឹងថាកូនចង់
និយាយអ្វីទើបប្រញាប់និយាយកាត់រួវដឹកដៃគេឡើង
ទៅបន្ទប់វិញដើម្បីតុបតែងខ្លួនឲ្យសាកសមនឹងថ្ងៃពិសេសនេះ អ្វីៗក៏គាត់ចង់ឲ្យកូនបានល្អដែរ មិនមែនចង់បង្ខំនោះទេ

កាយតូចកំពុងតែអង្គុយនៅមុខកញ្ចក់ក្នុងបន្ទប់ម្នាក់
ឯងសម្លឹងមើលរូបរាងខ្លួនឯងនៅក្នុងកញ្ចក់រួចទើប
ចុះទៅខាងក្រោមដោយទឹកមុខស្មើរៗ

« អូ៎ នោះកូនរបស់ខ្ញុំមកដល់ហើយ» លោកគីម
និយាយរួចញញឹមមើលកូនប្រុសដែលស្រស់ស្អាត
ដូចជាក្មេងស្រីនោះ ទើបហៅគេមកឲ្យស្គាល់ភ្ញៀវ
ខ្លះ

« ស្អាតពិតមែននៀក ធីរ៉ិចឯងសំណាងណាស់វ៉ើយ
អាសម្លាញ់» ហានស៊ូមិត្តភក្តិរបស់ធីរ៉ិចដែលមកចូល
រួមដែរនោះនិយាយសរសើរទៅថេយ៉ុង មិនមែន
និយាយលេងទេ គេស្អាតពិតមែន នេះស្លៀកពាក់ឈុតសធម្មតាៗ មិនMake Upស្អាតប៉ុណ្ណឹងហើយ ពេលរៀបការមិនដឹងស្អាតប៉ុណ្ណាទេ

« មែនហើយ... »

« យើងចង់ដឹងដល់ហើយ អាជុងវាធ្វើមុខបែបណា
ទៅពេលដែលសង្សារវាមកភ្ជាប់ពាក្យជាមួយឯងបែបនេះ» នាយនិយាយរួចហើយ

« ឆើស! ចាំល្ងាចនេះ ចាំទៅសួរសុខទុក្ខវាទៅល្អទេ?» ធីរ៉ិច

« អឺ!! » នាយនិយាយរួចសើចជាមួយគ្នា រួចទើប
ត្រូវចាស់ៗហៅទៅថតរូបជុំគ្នា

« ធីបំពាក់ចិញ្ចៀនឲ្យប្អូនទៅ» លោកលីប៉ារបស់
ធីរ៉ិចនិយាយឡើងរួចទើបអ្នកបម្រើម្នាក់លើកប្រអប់
ចិញ្ចៀនយកមកឲ្យនាយបើក រួចទាញវាចេញមក
បំពាក់លើម្រាមដៃនាងរបស់ថេយ៉ុងទាំងញញឹមស្ទើរ
រីកមាត់ទៅហើយ

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

Him & I (ដើម្បីអូន)Where stories live. Discover now