'' ភាគទី6 ''

470 57 1
                                    


ក្រោយពីកម្មវិធីចប់ គ្រួសារថេយ៉ុងក៏ត្រឡប់ទៅ
វិមានរបស់គេវិញ មកដល់បន្ទប់រាងតូចទម្លាក់ខ្លួនគេង
លើពូកទាំងទឹកមុខមិនល្អ នាយតូចដកដង្ហើមធំជាច្រើនដងនឹកឃើញពាក្យសម្ដីដែលប៉ាម៉ាក់របស់គេ
បាននិយាយប្រាប់ពេលនៅតាមផ្លូវ។

<< flashback >>

« កូនគិតយ៉ាងម៉េចដែរ?» លោកស្រីគីមងាកទៅនិយាយជាមួយកូនប្រុសទាំងញញឹម

« បាទ? » រាងតូចឧទានឡើងមិនយល់ពីសំណួរ

« គឺរឿងធីរ៉ិចនោះអីកូន ស្និតស្នាលជាមួយបងសិនទៅក៏ល្អដែរកូន មើលទៅគេជាមនុស្សល្អ ប្រវត្តិគ្រួសារក៏ល្អថែមទៀត ប៉ាម៉ាក់ក៏ពេញចិត្តគេណាស់ដែរ» លោកស្រីគីម

« តែ...កូនមិនបានស្រឡាញ់គាត់ទេ»ថេយ៉ុង

« សាកបើកចិត្តមើលគេសិនទៅកូន វាមិនទាស់ខុសនោះទេ កូនក៏គ្មានអ្នកណាដែរមិនអញ្ចឹងឬ? ប៉ាមិនបង្ខំ
ទេ គ្រាន់តែចង់ឲ្យកូនបើកចិត្តមើលគេសិន»លោកគីមចូលមកនិយាយជាមួយ បើថាមិនស្រឡាញ់ក៏មិនថ្វីដែរ មនុស្សល្អៗក៏នៅមានច្រើនទៀត

« បាទប៉ា » មិនដឹងថាគួរប្រកែកបែបណា រាងតូច
បានត្រឹមងក់ក្បាលយល់ស្រមតាមឪពុកម្ដាយ

<< ព្រឹកថ្ងៃថ្មី >>

ថេយ៉ុងដើរចូលមកក្នុងសាលារៀនដូចសព្វដង
ងាកមើលចុះឡើងរកអ្នកជាសង្សារ ព្រោះថ្ងៃនេះ
ជុងហ្គុកមិនទៅទទួលគេដូចមុនទេ ខលក៏មិនចូលទៀត មិនដឹងជាមានរឿងស្អីទេ។

« ថេយ៍!! » សម្លេងហៅរបស់ធីរ៉ិចបន្លឺឡើង ស្របពេលដែលនាយកម្លោះកំពុងរត់សម្ដៅមករកថេយ៉ុង

« អ៎ សួស្ដីធីរ៉ិច »

« អូន...គឺថេយ៍ញ៊ាំបាយហើយឬនៅ? ទៅជាមួយគ្នាទេ? ថ្ងៃនេះបងគ្មានគ្នាទៅជាមួយសោះចំណែករឿងអាហ្គុកនោះបងនិយាយជាមួយគ្រូរួចហើយ»
ធីរ៉ិច និយាយរំឮកដល់រឿងដែលជុងហ្គុកវាយនាយនោះ ហាក់ដូចជាគម្រាម ព្រោះមិនចង់ឲ្យថេយ៍បដិ-សេធ

« គឺ....ហ្ហឹម អញ្ចឹងក៏បានដែរ» ថេយ៉ុងងក់ក្បាលរួច
ដើរព្រមទៅជាមួយនាយ ខណៈពេលដែលធីរ៉ិច
ញញឹមស្ទើររហែកមាត់ទៅហើយ

Him & I (ដើម្បីអូន)Where stories live. Discover now