'' ភាគទី05 "

537 65 5
                                    


ប្រមាណជាប៉ុន្មានម៉ោងក្រោយមកអ្វីៗក៏ចប់សព្វ
គ្រប់ រាងក្រាស់គេងផ្អៀងឱបកាយតូចពីក្រោយយ៉ាងស្កប់ស្កល់រហូតដល់ថ្ងៃត្រង់បន្តិចថេយ៉ុងក៏ក្រោកមុន
ដោយទុកឲ្យជុងហ្គុកគេងបន្ត។

   គេសម្អាតខ្លួនស្លៀកពាក់រួចរាល់ទើបមើលក្នុងទូរ
ឈើក្បែរនោះបន្តិចក្រែងមានអ្វីសម្រាប់ញ៊ាំ ព្រោះព្រឹកមិញមានរឿង គេមិនបានញ៊ាំអ្វីនោះទេ រហូតមកដល់ទីនេះក៏ត្រូងជុងហ្គុកស្រូបយកកម្លាំងអស់ពី
ខ្លួនថែមទៀត។

   កំពុងតែរុករើសុខៗ ម្រាមដៃស្រឡូនក៏លើកមកខ្ទប់
មាត់ខ្លួនឯងតិចៗទាំងភ្ញាក់ផ្អើលពេលឃើញរបស់
ម្យ៉ាង រួចទើបចោលភ្នែកសម្លឹងមើលទៅជុងហ្គុក
ដែលកំពុងគេងនោះ គេគាំងអស់ហើយ មិនដឹងនិយាយបែបណានោះទេ

   គ្រឿងញៀន...

គេឃើញវានៅក្នុងបន្ទប់របស់ជុងហ្គុក គេដឹងច្បាស់
ថានាយពាលពិតមែន ប៉ុន្តែគេមិនដែលគិតថាជុងហ្គុក
នឹងប្រើប្រាស់ថ្នាំឆ្កួតបែបនេះ....

ថេយ៉ុងមិនមាត់គេទុកវានៅកន្លែងដើមវិញថ្នមៗរួច
ទើបក្រោកទៅរកអ្វីញ៊ាំសិន ធ្វើដូចជាមិនឃើញអ្វី
ប៉ុន្តែក្នុងចិត្តគេក៏មិនស្រួលដូចគ្នា ធ្វើបែបនេះជារឿងខុសច្បាប់ ចុះបើប៉ូលីសចាប់បាននោះ?ធ្វើយ៉ាងម៉េចទៅ?

« ធ្វើអី?» ក្រោយពីធំក្លិនអ្វីឈ្ងុយៗឈួលចេញមក ជុងហ្គុកក៏ភ្ញាក់ឡើងទើបដើរមករកម្ចាស់ចិត្តដែល
អង្គុយញ៊ាំអ្វីមិនដឹងនៅក្រៅបន្ទប់តែឯង

នាយកម្លោះមិននិយាយអ្វីទើបដាក់ខ្លួនអង្គុយទល់មុខថេយ៉ុង តែនៅសុខៗថេយ៍ស្រាប់តែសម្លឹងមើល
មកនាយយ៉ាងចម្លែក។

« មានរឿងអីហ្ហេ៎ស?» ជុងហ្គុកចាប់ផ្ដើមសួរពេល
ឃើញរាងតូចចេះតែលួចមើលគេរហូត

« គ្មាន...ទេ » ថេយ៉ុង

« ... »

« មែនហើយជុង បន្តិចទៀតអូនទៅផ្ទះហើយ»

« ហ្ហឹម? ម៉ោងទើបតែ3~4តើ? ប្រញាប់ទៅណា?»
នាយសួរបកទៅវិញ ព្រោះរាល់ដងថេយ៍តែងតែចង់
នៅជាមួយគេរហូតហ្នឹង តែថ្ងៃនេះបែរជាចង់ទៅផ្ទះ
មុនម៉ោងទៅវិញ

Him & I (ដើម្បីអូន)Where stories live. Discover now