Episode11 : ទាំងស្អាត ទាំងចរិតល្អ

2.6K 222 0
                                    

ក្រសែរភ្នែកមូលក្រឡង់ពោរពេញដោយពន្លឺថ្លាត្រចះត្រចង់កំពុងសម្លឹងមើលមុខអ្នកម្ខាងទៀតភ្លឹសៗ ចង់ឲ្យគេសាកពិតមែនឬ?ក្រែងថាស្រឡាញ់គេមិនចឹងហ្ហេស!បើស្រឡាញ់ហេតុអីចង់ឲ្យគេសាកទៅវិញមិនស្រឡាញ់ហួងហែង បារម្ភការពារសុខភាពគេទេឬ?

"លោកម្ចាស់ចង់ឲ្យខ្ញុំសាកពិតមែនឬ?"Taehyungប្តូរទឹកមុខមកជាក្រម៉ក់ក្រម៉ូវខឹងរាងក្រាស់ដោយគ្មានមូលហេតុ

"ហ៊ឹមម"នាយសង្ហារមិននិយាយស្តីតែក៏គ្រហឹមក្នុងបំពង់.កបញ្ជាក់ប្រាប់រាងតូចថានាយអនុញ្ញាតឲ្យគេសាកពិតមែន រាងតូចគ្រាន់តែដឹងថាJungkookអនុញ្ញាតឲ្យគេសាកភ្លាមដៃតូចៗក៏លូកទៅស្រវ៉ាកាន់កែវស្រាពីដៃរាងក្រាស់បំណងចង់យកវាមកអកឲ្យទាល់តែអស់ឲ្យសាកសមនឹងពាក្យដែលរាងក្រាស់អនុញ្ញាតឲ្យគេផឹកទាំងមិនប្រកែកសូម្បីមួយម៉ាត់ប៉ុន្តែពេលលើកកែវជិតដល់មាត់ទៅហើយ ម្រាមដៃក្រាស់ខ្មឹករបស់Jungkookក៏លូកមកចាប់ដៃនាយតូចឃាត់គេមិនឲ្យផឹកស្រានោះ

"មិនបាច់ផឹកទេ!"

"ហេតុអីទៅលោកម្ចាស់?"Taehyungធ្វើមុខដូចជាខកខ្លួនស្តាយក្រោយដោយសារតែមិនបានផឹករីឯក្នុងចិត្តឯណោះវិញគឺកំពុងតែសប្បាយត្រេកអរដែលរាងក្រាស់ហាមឃាត់គេ

"ស្រានេះខ្លាំងណាស់ ក្មេងទន់ខ្សោយដូចជាឯងទប់ទល់មិនឈ្នះទេ កុំផឹកអីល្អជាង"Jungkookនិយាយរួចលើកកែវស្រាមកក្រេបតិចៗមុននិងបាញ់ក្រសែភ្នែកសម្លឹងទៅមើលទេសភាពនៅខាងក្រៅដែលមានរថយន្តបើកចុះឡើងអមជាមួយភ្លើងពណ៌នាពេលរាត្រីយ៉ាងស្រស់ស្អាត

"វាមិចនឹងអាចខ្លាំងជាងកម្លាំងលោកម្ចាស់ទៅ"រាងតូចនិយាយតិចៗតែJungkookក៏បានស្តាប់ឮនៅប្រយោគនោះដូចគ្នាដែរនាយមិននិយាយអ្វីបានត្រឹមសើចហួសចិត្តនឹងក្មេងម្នាក់នេះ អ្វីដែលTaehyungនិយាយនោះគឺបានន័យថាគេអាចទប់ទល់នឹងកម្លាំងមហិមារបស់រាងក្រាស់បានរឿងអីថាគេមិនអាចទប់ទល់នឹងសារជាតិស្រាប៉ុណ្នឹងបាននោះ

"ឆោតខ្លាំងណាស់!"

"លោកម្ចាស់ថាឲ្យអ្នកណា?"Taehyungងាកខ្វាច់មករករាងក្រាស់ក្រោយពីឮនាយនិយាយ ដូច្ឆេះហើយ

✨♥️He's sugar daddy🔐(ចប់)Where stories live. Discover now