Episode13 : មិនបានខ្លាច

2.7K 255 5
                                    


"អ្នកណាជាអ្នកនិយាយTaehyung?បងស្រឡាញ់អូន កុំយកសម្តីអ្នកដទៃមកឃើញបែបនេះទៀតអី ប្រពន្ធDoSukជាអ្នកថាឲ្យអូនពិតទេ?"Jungkook

"បាទ..ប៉ុន្តែគាត់និយាយត្រូវខ្ញុំមិនសាកសមនឹងលោកម្ចាស់ពិតមែន"

"ល្ងង់ណាស់!"រាងក្រាស់ដកដង្ហើមធំធូរចិត្តខ្សាកដែលរាងតូចមិនបានខឹងនាយរឿងដែលនាយយកគេទៅនិយាយប្រាប់មិត្តភក្តិថាជាbabyនោះ ប៉ុន្តែកែវភ្នែកមូលក្រឡង់នោះបន្ទាប់ពីបានឮពាក្យដែលរាងក្រាស់និយាយមកកាន់គេហើយគេក៏ចាប់ផ្តើមរលីងរលោងមកពីគេល្ងង់បែបនេះហើយទើបគេសុខចិត្តមកធ្វើការងារឲ្យរាងក្រាស់នោះ

"អ្ហឹកអ្ហឹក..."

"ស្តាប់ណា៎Taehyungអូនមិនមែនអន់ដូចដែលគេនិយាយនោះទេប៉ុន្តែអូនគឺមានតម្លៃខ្លាំងណាស់សម្រាប់បង អូនធ្វើឲ្យបងស្គាល់ពាក្យថាកក់ក្តៅ មិនឯការតទៅទៀត ចំណុចដែលអូនមិនមានគ្រប់គ្នាគេអាចមានប៉ុន្តែចំណុចដែលអូនមាននោះគឺមិនងាយទេថាគ្រប់គ្នាអាចនឹងមានដូចអូន"Jungkookនិយាយគឺចង់បានន័យថាTaehyungអាចមិនមែនជាកូនអ្នកមាន មានទ្រព្យស្តុកស្តម្ភប៉ុន្តែអ្វីដែលគេមាននោះគឺចរិតស្លូតបូត ស្មោះត្រង់មិនវៀចវេរព្រមទាំងមិនចេះពាក់មុខពីរដាក់អ្នកណា

"ស្តាប់តាមបងឈប់តូចចិត្តទៀតឮហើយនៅ?"Jungkookស្រវ៉ាអោបចង្កេះរាងតូចខណៈដែលអ្នកម្ខាងទៀតក៏ហក់មកអោបនាយបន្ទាប់ពីបានស្តាប់ឮពាក្យរាងក្រាស់និយាយហើយទោះជាគេខ្លាចប៉ុណ្ណាក៏ដោយសុំដកយកវាទុកមួយឡែកសិនពេលនេះគេពិតជាចង់អោបរាងក្រាស់ខ្លាំងណាស់ អោបមនុស្សដែលជាដើ ហេតុធ្វើឲ្យគេយំនិងជាដើមហេតុដែលធ្វើឲ្យគេអាចសប្បាយចិត្តបានវិញ

"ឈប់ហើយ.."នាយតូចគ្រវីក្បាលដៃស្រាក់អោបរាងក្រាស់ជាប់មិនចង់ព្រលែងចេញវិញព្រោះតែមិនចង់លែងចេញពីការអោបដ៏កក់ក្តៅមួយនេះហើយបើសិនជាពេលគេលែងទៅគេអាចនឹងជួបរឿងដែលគេមិនចង់ជួបថែមទៀត

"ដល់ម៉ោងហើយ"Jungkookបន្លំថើបសក់រាងតូចមួយខ្សឺតរួចហើយទើបនិយាយទៅកាន់គេ ដល់ម៉ោង?ដល់ម៉ោងអ្វីទៅ?

រាងតូចធ្វើមុខឆ្ងល់និយាយមិនចេញព្រោះគេមិនដឹងពិតមែនថាដល់ម៉ោងអ្វី??

✨♥️He's sugar daddy🔐(ចប់)حيث تعيش القصص. اكتشف الآن