Episode19:ជាidolក្នុងឌួងចិត្ត

2.2K 249 4
                                    

"អូនមិនដឹងទេ..."នាយតូចដាក់ខ្ទះចៀនពងមាន់ដែលគេបានផ្សំគ្រឿងរួចហើយ មួយសន្ទុះក្រោយមកពងចៀនក៏បានឆ្អិនរួចរាល់ទើបគេយកវាមកអោយរាងក្រាស់សាកភ្លក់

"យ៉ាងមិចដែរ ឆ្ងាញ់ទេ?"Taehyungដកសមចេញពីមាត់រាងក្រាស់វិញរួចទើបសួរចង់ដឹងរសជាតិ

"ឆ្ងាញ់ខ្លាំងណាស់ ឆ្ងាញ់គ្រប់កន្លែងតែម្តង"Jungkookទំពារវាយឺតៗឯដៃនោះក៏លើកមកច្បិចថ្ពាល់រាងតូចមិនឈប់រហូតដល់Taehyungអៀនមុខក្រហមស្ទើរតែដូចម្ទេសទុំទៅហើយ

"ឈប់បង្អាប់អូនទៅ"Taehyungដាក់សមចុះមុននឹងទាញកាបូបរបស់ខ្លួនដែលរាងក្រាស់ទើបនឹងទិញឲ្យថ្មីៗនោះប្រុងចេញទៅតែរាងក្រាស់ក៏ឃាត់គេភ្លាមៗព្រោះមេឃចាប់ផ្តើមយប់ហើយ

"អូនចង់ទៅណា?"Jungkook

"គឺត្រឡប់ទៅផ្ទះវិញនឹងណា៎"

"យប់ហើយទុកឲ្យបងជាអ្នកជូនអូនទៅតែម្នាក់ឯងគ្មានសុវត្ថិភាពទេ"Jungkookចាប់ដៃរាងតូចឃាត់គេ Taehyungកាលបើរាងក្រាស់ចង់ជូនគេត្រឡប់ទៅវិញបែបនេះហើយគេក៏មិនជំទាស់អ្វីដែរ

"ចឹងក៏បាន"

[SKIP]

"Taehyungត្រឡប់មកវិញហើយហ្អេ៎ កូន"ម៉ាក់Taehyungសួរទៅកាន់កូនពេលឃើញនាយតូចត្រឡប់មកវិញជាមួយរាងក្រាស់ព្រមជាមួយអីវាន់ជាច្រើន

"ម៉ែ..ខ្ញុំត្រឡប់មកវិញហើយ"រាងចំណាស់នៅស្ងៀមដោយកំពុងមានមន្ទិលសង្ស័យនៅក្នុងចិត្តមិនគួរណាចៅហ្វាយនឹងកូនចៅអីស្និតស្នាលគ្នាដល់ថ្នាក់អោបចង្កេះបែបនេះទេ កូនរបស់គាត់ច្បាស់ជាមានរឿងអីលាក់បាំងជាមួយគាត់មិនខាន

"Tae..ហេតុអីលោកម្ចាស់របស់កូនមកទីនេះដែរ?កុំរំខានគាត់ឲ្យជូនមកច្រើនពេកកូន វាមិនល្អទេ មិនសមភ្នែកគេមើលមក"

"ម៉ែ-"

"អ្នកមីង..តាមពិតទៅខ្ញុំនឹងTaehyungគឺពួកយើងស្រឡាញ់គ្នាជិតមួយខែហើយ"Jungkookក្តោបដៃរាងតូចជំនួសឲ្យការសុំទោសដែលនាយប្រាប់រឿងនេះទៅកាន់ម៉ាក់រាងតូច រីឯរាងចំណាស់ក្រោយពីបានស្តាប់ឮហើយគាត់ក៏នៅស្ងៀមហើយសម្លឹងមុខTaehyungទើបនាយតូចងក់ក្បាលបញ្ជាក់ថាអ្វីដែលរាងក្រាស់និយាយគឺជាការពិត

✨♥️He's sugar daddy🔐(ចប់)حيث تعيش القصص. اكتشف الآن