ផ្តើមរឿង+ភាគ១(វត្តមានរបស់នាង)

9.4K 173 3
                                    

Main role ↓
-Jeon Jungkook
  Work : Businessman.
   Age : 24year old.
-Choi Sooyoung , Hers nickname is Soosoo or Sumii
    Work : Author.
     Age : 22year old
____________

🥀ភរិយាអេតាស៊ីវិល💗 ផ្តើមរឿង+ភាគ១

កូរ៉េខាងត្បូង..
ប៊ូសាន..
ជើងមាំទម្លាក់លើឥដ្ឋដើរចេញពីបន្ទប់ទឹកទាំងអក្រាតកាយ បង្ហាញល្វែងលើឱ្យឃើញរាងកាយហាប់ណែនពោរពេញដោយសាច់ដុំកង់ៗ ដើមទ្រូងទូលាយមានសាច់ណែនក្បំមានស្រក់ទឹកសើមតិចតិចៗ ជះភាពសិចស៊ីមិនស្ទើរ ដៃមាំចូកសក់សើមដែលបាំងមុខចេញ បង្ហាញឱ្យឃើញរោមចិញ្ចើមក្រាស់ទាំងគូ រោមភ្នែកក្រាស់ៗព័ទ្ធជុំវិញកែវភ្នែកធំៗទាំងគូ ច្រមុះស្រួច បបូរមាត់ពណ៌ផ្កាឈូកដ៏ទាក់ទាញគួរឱ្យចង់លេបត្របាក់ ខណៈដែលរាងកាយមានសំណើមតិចៗបែបនេះរូបរាងកាយរបស់គេដុតកម្លោចនារីៗឱ្យឆេះឆួលព្រោះតែភ្លើងប្រាថ្នា ធានាថាស្រីៗមើលហើយប្រាកដជាស្រក់ទឹកមាត់តក់ៗ ហូរឈាមចេញតាមច្រមុះមិនខានទេ។
ផឹប!
កាលបើជ្រុះតុក្កតាចេញពីដៃរាងស្តើងប្រញាប់ប្រញាល់ឱនរើសក៏ប្រទះនឹងរបស់ម្យ៉ាងដែលមានរូបរាងប្រហាក់ប្រហែលទៅនឹងសាច់ក្រកដែលគួរឱ្យចង់ញ៉ាំ នាងមិនបានភ័យខ្លាចនោះទេ
“អ្ហាយយយ...ក្មេងឆ្គួត”  គ្រាន់តែឃើញវត្តមានរបស់នាងធ្វើឱ្យបុរសសង្ហាដែលបានដើរចេញពីបន្ទប់ទឹកអំបាញ់មិញភ្ញាក់ផ្អើលយ៉ាងខ្លាំងទើបស្រែកសឹងតែភ្លាត់សម្លេង រហ័សលើកដៃក្តោបអាអូនតូច ខណៈរត់ទៅបើកទូរទាញយកកន្សែងមករុំល្វែងក្រោមទាំងតក់ក្រហល់ ឃើញអស់ហើយ ខ្ទេចខ្ទីអស់ហើយ នាយលើកដៃញីថ្ងាសទាំងមានអារម្មណ៍ថាអាម៉ាស់មុខពេញទំហឹង។
រាងស្តើងងើបចេញពីឥដ្ឋទាំងមានឱបជាប់តុក្កតារូបទន្សាយយ៉ាងគួរឱ្យស្រឡាញ់ នាងក្រោកឈរពេញកម្ពស់សម្លឹងមើលបុរសសង្ហាដោយក្រសែភ្នែកមិនដឹងខ្យល់អី ខណៈដែលបបូរមាត់ស្តើងនិយាយ៖
“លោកពូ! អំបាញ់មិញខ្ញុំបានឃើញសាច់ក្រក” ស៊ូយ៉ុង ជានាមរបស់ម្ចាស់ប្រយោគ នាងមានវ័យ២២ឆ្នាំ ប៉ុន្តែចរិតលក្ខណៈរបស់នាងគឺដូចក្មេងបីឆ្នាំដោយសារតែនាងជួយគ្រោះថ្នាក់ចរចរណ៍បណ្តាលឱ្យប៉ះពាល់ដល់សរសៃរប្រសាទ ទើបគិតថាខ្លួនឯងជាក្មេងតូច មើលឃើញជុំវិញជាមនុស្សធំទាំងអស់។
“អ្ហូ... ធូរទ្រូងបន្តិច” នាយសង្ហាផ្លុំខ្យល់ចេញ បញ្ជាក់ពីការធូរចិត្ត កាលបើនាងមិនដឹង មិនបានយល់ចំពោះរូបរាងវិវត្តន៍ពេញវ័យរបស់គេ សំណាងធំហើយ ដែលនាងមិនដឹងខ្យល់អីនោះ កុំអីគេមិនដឹងថាទៅយកមុខទៅទុកឯណាទេ។
“ខ្ញុំចង់ញ៉ាំសាច់ក្រក លោកពូឱ្យវាមកខ្ញុំមកណា៎” នាងលើកដៃម្ខាងលានៅចំពោះមុខរាងសង្ហា ដើម្បីទទួលសាច់ក្រកជារបស់ដែលនាងចង់ញ៉ាំ នាងមិនបានដឹងថាវាមិនមែនជាសាច់ក្រកនោះទេ។
“គ្មានទេ!” គេកាន់តែក្រពុលមុខ កាលបើនាងនិយាយដូច្នេះ រស់នៅជាមួយនាងកាន់តែយូរគេកាន់តែធុញនឹងចរិតកូនក្មេងរបស់នាងពេញធំហឹងហើយ
“លោកពូ លាក់វា អ្ហឹក.. ឱ្យមក ស៊ូ..មក ស៊ូ..ចង់ញ៉ាំ អ្ហឹកៗ” ស៊ូយ៉ុង បោះតុក្កតាចោលដើរទៅលាត់កន្សែងរបស់មាឌមាំដើម្បីរកមើលសាច់ក្រក ខណៈដែលបញ្ចេញសម្លេងយំស្រែកតាមចរិតកូនក្មេងដែលមិនសុខចិត្តនឹងមនុស្សធំ
“គ្មានទេ លាត់រកស្អី ក្មេងឆ្គួត!!” គេព្យាយាមទាញកន្សែងចេញ ខណៈដែលនាងព្យាយាមលាត់រកមើលសាច់ក្រក គេព្យាយាមដើរចេញ តែនាងព្យាយាមទាញ បើគេដើរចេញច្បាស់ណាស់ថារបូតចេញកេរ្តិ៍ខ្មាសបង្ហាញពិភពលោកមិនខានទេ
“អត់ទេ! ស៊ូ.. ចង់ញ៉ាំសាច់ក្រក.. អ្ហឹកៗ លោកពូឱ្យមក កុំចិត្តអាក្រក់ពេក អាពូហ្គុកឆ្គួត!!!!!!” ស៊ូយ៉ុង ឈរស្រែកយំឮៗផ្អើលពេញផ្ទះឮដល់ផ្ទះដប់ផ្ទះម្ភៃ ខណៈដែលលើកដៃជូតទឹកភ្នែកលើថ្ពាល់តាមរបៀបកូនក្មេង ភ្លាមនោះអ្នកសង្ហាស្រាប់តែស្ទុះទៅខ្ទប់មាត់របស់នាងឱ្យលេបលាក់សម្រែកចូលទៅក្នុងពោះវិញ ដោយនិយាយ៖
“យំស្រែករកងាប់ស្អី!”
“ហឹមម...អ្ហឹកៗ” ស៊ូយ៉ុង យំអណ្តឺតអណ្តក ខណៈដែលប្រអប់ដៃស្រឡូនកាន់កដៃមាំទាញចេញមិនឱ្យខ្ទប់មាត់របស់ខ្លួន ប៉ុន្តែកម្លាំងនាងខ្សោយបានត្រឹមតែយំល្ហេមល្ហាមដូចកូនក្មេងហ្នឹងឯង។
“ជុង?! ធ្វើស្អីហ្នឹងកូន?” កាលបើឮសម្លេងម្តាយហាឡើងពីមាត់ទ្វារបន្ទប់ ជុងហ្គុក រហ័សក្រលេកភ្នែកទៅមើលមុននឹងព្រលែងដៃចេញពីមាត់ក្រពុំ ឱ្យនាងមានសេរីភាព គេប្រើក្រសែភ្នែកមិនស្មោះត្រង់សម្លឹងម្តាយ កាលបើម្តាយប្រើក្រសែភ្នែកបន្ទោស កាលដែលគេធ្វើបាបនារីទន់ខ្សោយឱ្យគាត់តាមទាន់។
“អ្ហឹកៗ ម៉ាក់យាយ” ស៊ូយ៉ុង ពេបមាត់យំ រត់ទៅឱបស្រ្តីចំណាស់ដែលបានដើរចូលមកខាងក្នុង ព្រោះមានតែគាត់ទេ ដែលស្រឡាញ់នាង យកចិត្តទុកដាក់ចំពោះនាង នាងចង់បានអ្វីគឺគាត់ឱ្យហ្នឹង ដូច្នេះទើបនាងបានចិត្ត។
“យំដល់ថ្នាក់នេះ ជុងហ្គុក ធ្វើអីកូន?” ដៃមាំចំណាស់លើកវែងសក់ដែលធ្លាក់រញ៉េរញ៉ៃរបស់រាងស្តើងសៀតនឹងគុម្ពត្រចៀក រួចអង្អែលសក់ទន់ល្មើយស្រាលៗជាការលួងលោម ដើម្បីកុំឱ្យនាងយំអណ្តឺតអណ្តក។
“អាពូហ្គុក លាក់សាច់ក្រកមិនឱ្យ ស៊ូ ញ៉ាំ អ្ហឹកៗ” ស៊ូយ៉ុង ទូលពិតមនុស្សចាស់ ខណៈដែលងើបខ្លួនចេញពីការឱប មុននឹងលើកដៃទៅចង្អុលមុខ ជុងហ្គុក យ៉ាងឈ្លើយ គួរឱ្យចង់ទះគូទឱ្យបែកឈាម មុខឌឺគួរឱ្យចង់វាយ ចរិត Cute គ្មានពីរ។
“ឱ្យមកប្អូនភ្លាមមក ជុង ឯងចូលចិត្តធ្វើបាបក្មេងណាស់” ដោយសារតែជារឿយៗ អ្នកសង្ហាតែងតែខឹងស្អប់ មិនពេញចិត្ត ធ្វើមុខក្រញូវ ថែមទាំងធ្វើបាបរាងស្តើង ទើបស្ត្រីចំណាស់មិនទុកចិត្ត ឱ្យតែស្រីតូចនិយាយអីក៏គាត់ជឿ និង ជម្រិតកូនប្រុសរបស់រហូតសមតាមបំណង។
“គ្មានទេ! ស្រីឆ្គួតនេះនិយាយឡប់ៗ គ្មានដឹងខ្យល់អីផង ម៉ាក់ជឿដែរឬ?” នាយតម្លើងសម្លេង ប្រើកាយវិការមិនពេញចិត្ត ដោយហេតុថាអ្នកម៉ាក់ជឿសម្តីស្រីឡប់ម្នាក់នេះ បែបនេះហើយដែលធ្វើឱ្យគេកាន់តែស្អប់នាងខ្លាំងឡើង រូបរាងឡើងពេញក្រមុំហើយ តែចរិតដូចកូនក្មេង ស្អីក៏មិនដឹងខ្យល់ ចេះតែយំ និងទាមទារចង់បាន តាំងពីមាននាងចូលក្នុងជីវិតគេ ធ្វើឱ្យគេគ្មានក្តីសុខមួយថ្ងៃណាសោះ។
“ចន ជុងហ្គុក! នាងជាប្រពន្ធរបស់ឯង ឯងនិយាយបែបនេះបានយ៉ាងម៉េច?! បើឯងមិនចូលចិត្តនាង កុំលេងសើចច្រើន ឆាប់ប្រគល់សាច់ក្រកចេញមក ម៉ាក់មិនដេញដោលទេ” លោកស្រី ចន តែងតែហាមប្រាមកូនប្រុសមិនឱ្យនិយាយថាប្រពន្ធឆ្គួត ប៉ុន្តែគេនៅតែនិយាយ នៅតែលើកឡើងដដែល ព្រោះក្នុងខួរក្បាលរបស់គេនាងជាមនុស្សឆ្គួត មិនមែនជាប្រពន្ធរបស់គេទេ។
“ម៉ាក់អ្ហា៎.. ខ្ញុំគ្មានសាច់ក្រកទេ បើនាងចង់ញ៉ាំឆាប់នាំទៅផ្ទះបាយទៅ ខ្ញុំធុញខ្លាំងណាស់!” ជុងហ្គុក ព្យាយាមនិយាយឱ្យសម្តីរបស់គេស្តាប់មើលទៅជាការពិតមួយរយភាគរយ បើមើលតាមក្រសែភ្នែក អ្នកម៉ាក់របស់គេមិនជឿគេទេ គេមិនដឹងថានិយាយរបៀបម៉េចទេ។
“អត់ទេ! ចង់ញ៉ាំសាច់ក្រកពូហ្គុក” ស៊ូយ៉ុង ទួញសោក ទាមទារចង់បានរបស់ដែលនាងចង់បាន ឱ្យអ៊ីចឹងទៅ អ្នកណាប្រើឱ្យគេអត់របៀប ដើរចេញពីបន្ទប់ទឹកទាំងអាក្រាតកាយធ្វើអី ដឹងហើយ ថាបន្ទប់នេះ មិនមែននៅតែម្នាក់ឯង គឺនៅជាមួយប្រពន្ធដែលគេមិនទុកក្នុងចិត្ត ដោយសារតែមិនទុកចិត្តហ្នឹងហើយ ទើបគេចេះតែភ្លេចថាមានវត្តមានរបស់នាង។
“ម៉ាដៃឥឡូវហើយអញ” ជុងហ្គុក យារដៃឡើងលើបម្រុងនឹងទះតាមសម្តីដែលនិយាយ ខណៈដែលខាំថ្គាម ទប់ចិត្តហាមមិនឱ្យវាយរាងស្តើង នៅចំពោះមុខអ្នកម៉ាក់ ចង់ញ៉ាំសាច់ក្រកល្បយ៎ស្អី ឆ្គួតកែលែងឡើងហើយស្រីម្នាក់នេះ។
“អ្ហា....ហឺ...អ្ហឹកកកកៗ” បានតែ ជុងហ្គុក លើកដៃបម្រុងទះប៉ុណ្ណឹង ស៊ូយ៉ុង សម្តីសម្លេងស្រែកយំរំអួយឮខ្លាំងៗ ធានាថា ជុងហ្គុក ដឹងតែត្រូវថ្មោងអ្នកម៉ាក់គេចមិនផុតទេ។
“នែ៎! យើងមិនបានវាយទេ ស្រែកយំរកងាប់ស្អី” ជុងហ្គុក បើកកន្លើតស្រែកខ្លាំងដាក់ប្រពន្ធតែនាមរបស់ខ្លួន ធ្វើឱ្យនាងកាន់តែយំស្រែកឮៗ ដែលទង្វើនិងសម្រែករបស់គេ ក៏ធ្វើឱ្យអ្នកម៉ាក់របស់គេមិនពេញចិត្តនិងខឹងសម្បាយ៉ាងខ្លាំង គាត់មិនដែលដឹងសោះថាកូនប្រុសរបស់គាត់មានចរិតថោក ហ៊ានវាយធ្វើបាបក្មេងស្រីដែលមិនដឹងខ្យល់អីម្នាក់ បើគាត់ការពារកូនប្រសាពីការធ្វើបាបរបស់កូនប្រុសមិនបាន ថ្ងៃក្រោយពួកគេមិនបាច់ធ្វើប្តីប្រពន្ធគ្នាទៀតទេ!!
“យ៉ុនមី! ឆាប់មកយកអ្នកនាងទៅលេងខាងក្រៅ” លោកស្រី ចន ស្រែកឮៗ ហៅអ្នកបម្រើឱ្យនាំនាងតូចចេញទៅក្រៅ ទុកឱ្យគាត់នៅតែពីរនាក់ ដោះស្រាយជាមួយកូនប្រុសរបស់គាត់
“ម៉ោះអ្នកនាង!” យ៉ុនមី ដើរចូលខាងក្នុងតាមសម្តីបញ្ជា មុននឹងទាញក្រសោបស្មារបស់ម្ចាស់ ទាញនាំកាយឱ្យចេញពីបន្ទប់នេះ ប៉ុន្តែ ស៊ូយ៉ុង ក្រាញននៀល បញ្ឈប់ដំណើរ ដោយនិយាយ៖
“ខ្ញុំចង់ញ៉ាំសាច់ក្រក..ហ៊ឹៗ”
“ចាំខ្ញុំនាំទៅញ៉ាំ នៅផ្ទះបាយច្រើនណាស់ អ្នកនាងចេញសិនមក” យ៉ុនមី និយាយលួងលោមអ្នកម្ខាងទៀត មនុស្សដែលមានខួរក្បាលជាកូនក្មេងក៏មិនខុសពីកូនក្មេង និយាយលួងលោមតែបន្តិចក៏ងក់ក្បាលជឿនិងស្របតាម ទើបព្រមទៅតាមអ្នកបម្រើទៅផ្ទះបាយ។
ក្រិប!
សម្លេងបិទទ្វារចាក់គន្លឹះក្រោមស្នាដៃលោកស្រី ចន ទាញទ្វារបិទរួចគាត់ដើរទៅដាក់បង្គុយលើពូក ប្រើក្រសែភ្នែកកំណាចសម្លឹងកូនប្រុស ដោយឫកពាគំរាមកំហែង ធ្វើឱ្យអ្នកសង្ហាព្រឺឆ្អឹងខ្នង គិតមិនដល់ថាអ្នកម៉ាក់ធ្វើអីចំពោះគេនៅប៉ុន្មាននាទីខាងមុខនេះទេ នាយលេបទឹកមាត់ផ្សើមបំពង់ក ដើម្បីរំសាយអារម្មណ៍ព្រួយ ខណៈដែលងាកទៅសម្លឹងអ្វីក្នុងបន្ទប់
“ស៊ូយ៉ុង គួរឱ្យស្អប់ត្រង់ណាទៅ?” សម្លេងរាបស្មើបង្ហើបឡើងពីបបូរមាត់ស្ត្រីចំណាស់ ល្មមសមគួរឱ្យអ្នកដែលស្តាប់ព្រួយភ័យ ប៉ុន្តែ ជុងហ្គុក បណ្តេញចិត្តភ័យខ្លាចចេញពីខ្លួន ប្រមូលផ្តុំអារម្មណ៍លាយកំហឹងឈ្លោះជាមួយអ្នកម៉ាក់ឱ្យដឹងរឿង ទើបនាយស្រែកសម្លុត៖
“ខ្ញុំមិនចង់បាននាងជាប្រពន្ធទេ តែម៉ាក់បង្ខំខ្ញុំ ខ្ញុំខ្មាសគេណាស់ម៉ាក់ដែលមានប្រពន្ធជាស្រីឆ្គួតបែបនេះ បើម៉ាក់មិនឱ្យខ្ញុំរៀបការ មិនបិទសិទ្ធិសេរីភាពដើរហើររបស់ខ្ញុំតាំងពីមាននាងចូលក្នុងជីវិតខ្ញុំទេ ខ្ញុំមិនស្អប់នាងឡើយ តែព្រោះម៉ាក់ទើបខ្ញុំខ្ញុំស្អប់នាង!!” ជុងហ្គុក ស្រែកកោកៗដាក់អ្នកម៉ាក់ លើកដៃចង្អុលចុះក្រោមទៅលើតាមសម្លេងលើកដាក់នៃសម្លេង សម្តីដែលគេនិយាយគឺសុទ្ធតែជាពាក្យពិតទាំងអស់ បើមិនព្រោះនាងជាប្រពន្ធរបស់គេ ហើយអ្នកម៉ាក់គេបិទសិទ្ធសេរីភាពរបស់គេ គេមិនស្អប់ខ្ពើមនាងឡើយ តែទាល់ត្រង់ថាគ្រប់យ៉ាងបានធ្វើឱ្យគេស្អប់នាងពេញទំហឹង។

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now