ភាគ២២+២៣(ភាសាស្នេហ៍)

1.7K 84 2
                                    

ភរិយាអេតាស៊ីវិល - ភាគ២២+២៣

ស៊ូយ៉ុង បន្លឺឡើងដោយការសង្ស័យ ខណៈដែលសម្លឹងឃើញចំសៀវភៅដែលនាយពេទ្យប្រាប់ឈ្មោះអ្នកនិពន្ធកាលពីថ្ងៃមុន បន្ទាប់មកនាងដើរទៅដាក់បង្គុយលើកៅអីនៅពីមុខកុំព្យូទ័រ សម្លឹងមើលកុំព្យូទ័រដោយក្រសែភ្នែកចង់ដឹងឮ ទើបលូកម្រាមដៃស្រឡូនទៅបើកកុំព្យូទ័រឡើងលើ ហើយចុចតែផ្តាសលើក្តារចុច ភ្លាមនោះកំព្យូទ័រស្រាប់តែបើក បង្ហាញឱ្យឃើញរូបភាពយ៉ាងច្រើននៅក្នុងឯកសារដែលទើបតែមើលហើយថ្មីៗ ចិញ្ចឹមរបស់នាងក៏ជ្រួញចូលគ្នា កាលបើសម្លឹងឃើញរូបភាពទាំងនោះ
"ជាខ្ញុំមែនទេ?" នាងសួរខ្លួនឯងស្រាលៗសម្លេង ខណៈដែលដៃអូសមើលរូបភាពយ៉ាងច្រើនសន្លឹករបស់ខ្លួនឯង ក៏ឃើញរូបប្រហែល៨,៩សន្លឹកមានថតជាមួយក្មេងប្រុសម្នាក់ បេះដូងរបស់នាងចាប់ផ្តើមលោតញាប់ ខួរក្បាលចាប់ផ្តើមគិតរឿងស្រពិចស្រពិលម្តងទៀត
"អ្ហឹក..! ខ្ញុំមិនមែនកូនក្មេងទេ ក្មេងប្រុសម្នាក់នោះជាកូនរបស់ខ្ញុំមែនទេ?" ខួរក្បាលបញ្ជាការគិតមិនឃើញច្បាស់លាស់គឺនាងគិតបានតែជាមួយរូបភាពនឹងភ្នែកជាមួយនឹងការចងចាំផ្តេសផ្តាសមិនច្បាស់លាស់ដែលលេចឡើងក្នុងខួរក្បាល ម្រាមដៃស្រឡូនលើកឡើងខ្ទប់មាត់ភ្ញាក់ផ្អើលនឹងអ្វីដែលនៅចំពោះមុខ ខណៈដែលខួរក្បាលចាប់ផ្តើមប្រឌិតទង្វើអាក្រក់ៗដែលនាងធ្វើទៀតហើយ ទាំងដែលរឿងអាក្រក់ៗទាំងនេះនាងបានគិតវាឡើងសម្រាប់ជាអត្ថបទប្រលោមលោករបស់នាងប៉ុណ្ណោះ មានន័យថានាងជាអ្នកនិពន្ធ ចាង ស៊ូមី មែនទេ?
"អ្ហឹក.. ខ្ញុំធ្លាប់បំពុលសម្លាប់ម៉ាក់ក្មេក អ្ហឹកៗ ខ្ញុំជាមនុស្សអាក្រក់ អ្ហឹកៗ អត់ទេ! មិនពិត!" ខួរក្បាលរបស់នាងប្រមូលផ្តុំរូបភាពក្លែងក្លាយបញ្ជោតចិត្តនាង ខណៈដែលអ្វីដែលលេចក្នុងខួរក្បាលរបស់នាងពេលនេះសុទ្ធតែជារឿងប្រឌិតដែលនាងធ្លាប់គិតឡើងដាក់បញ្ចូលក្នុងប្រលោមលោកទាំងអស់។
ក្រាក!
ដៃមាំរុញទ្វារបើកចូលខាងក្នុងប្រទះនឹងនាងតូចដែលអង្គុយយំមុខកុំព្យូទ័រ នាយក៏សន្និដ្ឋានដឹងថានាងបាននឹងកំពុងកើតអ្វីឱ្យប្រាកដ
"ស៊ូស៊ូ?!" ជេហ៊ុន ហៅឈ្មោះនាងដោយសម្លេងស្រាលៗ មុននឹងទាញទ្វារបិទ ហើយដើរទៅរកនាង
"អ្ហឹក.. ពូពេទ្យ?! ខ្ញុំជាមនុស្សអាក្រក់ អ្ហឹកៗ មិនពិតទេ ត្រូវអត់? អ្ហឹកៗ ខ្ញុំអត់អាក្រក់ទេ" ស៊ូយ៉ុង ក្រវីក្បាល ទទួលយកអ្វីដែលខួរក្បាលគិតឃើញមិនបាន ខណៈដែលយំល្ហេមល្ហាម ងាកមុខទៅរកនាយពេទ្យ។
"មិនពិតទេ! ស៊ូ ស្តាប់ឱ្យច្បាស់ហើយចាំគិត ស៊ូ គឺជាអ្នកនិពន្ធ ចាង ស៊ូមី ហើយអ្វីដែល ស៊ូ គិតឃើញ អាចគ្រាន់តែជាផ្នែកមួយនៃសាច់រឿងប្រលោមលោកប៉ុណ្ណោះ ដូច្នេះព្យាយាមរកនឹកអ្វីដែលជាការពិត អូខេទេ?" នាយពេទ្យព្យាយាមនិយាយបកស្រាយមួយៗឲ្យនាងតូចស្តាប់ ទើបនាងស្ងប់អារម្មណ៍បានបន្តិច ការពិតទៅនាយមិនបានចង់ដឹងពីជីវិតឯកជនរបស់នរណាម្នាក់ទេ ប៉ុន្តែដោយសារតែចង់ដឹងថាអ្នកជំងឺរបស់នាយជាប់ពាក់ព័ទ្ធអីជាមួយអ្នកនិពន្ធ ចាង ស៊ូមី ទើបនាយ ស្វែងរករូបភាពអ្នកនិពន្ធរូបនោះនៅលើអ៊ីនធឺណេត ទីបំផុតក៏ឃើញរូបភាពនិងអាខោនអ៊ីនស្ត្រាក្រាមរបស់អ្នកនិពន្ធរូបនោះ ដែលបានបង្ហោះរូបជាច្រើនសន្លឹកលើបណ្តាញសង្គម ដែលភាគច្រើនបង្ហោះជាមួយក្មេងប្រុសម្នាក់ ដើមឡើយនាយមិនជឿនឹងភ្នែកនោះទេ ហេតុអីអ្នកនិពន្ធរូបនោះមុខដូច ស៊ូស៊ូ ម្ល៉េះ? ប៉ុន្តែសង្កេតមើលទៅការស្ងៀមស្ងាត់លើបណ្តាញសង្គមអស់រយៈពេលមួយខែជាងរបស់អ្នកនិពន្ធរូបនោះ ទើបនាយសរុបសេចក្តីបានថាមិនចម្លែកទេដែលអ្នកនិពន្ធរូបនោះមុខដូច ស៊ូស៊ូ ព្រោះអ្នកទាំងពីរគឺជាមនុស្សតែមួយ។
"ខ្ញុំជាអ្នកនិពន្ធ?! ខ្ញុំអស្ចារ្យដល់ម្ល៉ឹងផងឬ?" ស៊ូយ៉ុង បញ្ឈប់ការគិតច្រើន ស្រពិចស្រពិល ហើយងាកទៅសួរនាយពេទ្យបញ្ជាក់ឱ្យកាន់តែច្បាស់។
"បាទ.. ស៊ូ គឺអស្ចារ្យ កុំគិតស្មុគស្មាញលើអ្វីដែលមិនល្អឮទេ? ពូពេទ្យម្នាក់នេះជឿជាក់ថា ស៊ូ គឺជាមនុស្សល្អ" នាយពេទ្យផ្តល់ពាក្យផ្អែមល្ហែម រួមជាស្នាមញញឹមផ្អែមដែលលេចឡើងលើផ្ទៃមុខសង្ហាប្រគល់ទៅឱ្យនាងតូចជាកម្លាំងចិត្ត ខណៈដែលដៃមាំលើកដាក់អង្អែលថ្នមៗលើសក់ទន់រលោងរបស់នាង។
"ហឺសៗ អរគុណ" នាងតូចសើចបន្តិចនៅដើមក រីករាយនឹងទទួលអ្វីដែលនាយពេទ្យប្រគល់ឱ្យដោយបរិសុទ្ធ នៅជាមួយគេ នាងកក់ក្តៅខ្លាំងណាស់។
"យប់ហើយ ចូលគេងទៅណា៎"
"គេងលើគ្រែលោកពូមែនទេ? ចុះពូ?"
"ពូគេងលើសាឡុង ទៅគេងទៅណា៎ ពូទៅងូតទឹកសម្អាតកាយសិន នៅយូរមិនបានទេ មេរោគច្រើនណាស់"
"ចាស៎"

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now