ភាគ២៤+២៥(បេះដូងនាងឱ្យអ្នកផ្សេងហើយ)

1.8K 83 1
                                    

ភរិយាអេតាស៊ីវិល - ភាគ២៤+២៥

ការពិតទៅកន្លងមកគេទទួលយកមិនបាន ដែលគេស្រឡាញ់ស្រីមានបញ្ហាសរសៃប្រសាទ ហើយមួយវិញទៀតគេអាណិតសង្សាររបស់គេ ដែលមិនខុសអីផង គេក៏បានក្បត់នាង កុហកនាង កាយវិការចំពោះនាងប្រែប្រួលសព្វបែបយ៉ាង។
បញ្ហារបស់គេពេលនេះ គេខ្លាចថាគេស្រឡាញ់ ស៊ូយ៉ុង ហើយ មីសូ ត្រូវឈឺចាប់ ព្រោះ មីសូ គ្មានទីពឹងពំនាក់ទេ នាងមានតែខ្លួនមួយ ហើយរ៉ាប់រងម្តាយឈឺទៀត គេពិតជាមិនអាចដើរចោលនាងពិតមែន។
"ពូមើលរឿងភាគកូរ៉េច្រើនពេកហើយ ចេះមកធ្វើបែបនេះទៅកើត" ស៊ូយ៉ុង រុញទ្រូងទូលាយឱ្យថយទៅក្រោយ មុននឹងដកដៃចេញ ទទួលស្គាល់នាងពិតជាមិនសូវយល់ពីសម្តីរបស់គេ តែក៏មានអារម្មណ៍ខ្លះៗដែរ កាលបើគេហៅសព្វនាម បង អូន បែបនេះ។
"អូនគ្មានអារម្មណ៍អីសោះលើបងមែនទេ?" គេហាក់មានអារម្មណ៍ថាឈឺទ្រូងឆ្វេងខ្ទោកៗ កាលបើនាងធ្វើពើមិនយល់ពីអ្វីដែលគេនិយាយ គេមិនជឿថានាងគ្មានអារម្មណ៍ដឹងសោះនោះទេ
"គ្មានទេ បេះដូងដំណើរការធម្មតា" ស៊ូយ៉ុង ក្រវីក្បាល បង្ហាញភាពមិនដឹងខ្យល់អីទៅកាន់អ្នកសង្ហា។
"ចុះពេលនៅជាមួយអាពេទ្យ?!"
"ពេលនៅជាមួយពូពេទ្យ ខ្ញុំមានអារម្មណ៍ថាសុវត្ថិភាព កក់ក្តៅ មានក្តីសុខ ហិហិ គិតទៅអៀនណាស់" ស៊ូយ៉ុង មិនលាក់លៀមអារម្មណ៍របស់ខ្លួន បង្ហាញច្បាស់ៗចេញមកក្រៅ ពេលនិយាយដល់នាយពេទ្យភ្លាមនាងស្រាប់តែញោចស្នាមញញឹមអៀនថ្ពាល់ក្រហម ដូចអ្នកមានស្នេហា។
"មិនដឹងថាពេលនេះពូពេទ្យអស់អ្នកជំងឺហើយឬនៅទេ ខ្ញុំពិតជាចង់ដឹងពីគាត់ណាស់" ស៊ូយ៉ុង ពោលឡើងមួយប្រយោគទៀត កាលបើគិតទៅដល់នាយពេទ្យ ដោយសារតែម្សិលមិញម៉ោង ៩ ទៅ ១០ យប់ទើបគេបានសម្រាក ហេតុនេះហើយនាងពិតជាបារម្ភនិងចង់ដឹងពីអ្នកខាងនោះណាស់។
"បើចង់ដឹងណាស់ផ្លោះរបងទៅមើលដល់ផ្ទះតែម្តងទៅ" ជុងហ្គុក ពោលប្រយោគមិនពិរោះពិសារ ទាំងទឹកមុខក្រម៉ូវ រួចងើបដើរចេញពីសាឡុង តាមអារម្មណ៍ខឹងប្រចណ្ឌ គេខំមានចិត្តឱ្យនាង តែនាងបែរជាមានចិត្តឱ្យអ្នកផ្សេង តើវាសមទេ?
"គំនិតល្អណាស់លោកពូ អរគុណច្រើន ខ្ញុំទៅសិនហើយ តែមួយភ្លែតទេ" ស៊ូយ៉ុង មិនយល់ពីសម្តីអ្នកសង្ហាបញ្ជោះខ្លួន ទើបស្របគំនិតតាម ក្រោកចេញពីសាឡុង ដើរយឺតៗទាំងជង្គង់នៅឈឺតិចៗ
"ទៅណា?" ជុងហ្គុក បញ្ឈប់ចិត្តខឹង បែរខ្នងដើរមកចាប់ដៃនាងតូចឱ្យបញ្ឈប់ដំណើរ បញ្ឈប់គំនិត ចង់ទៅរកលោកពេទ្យម្នាក់នោះ។
"ទៅមើលពូពេទ្យ!"
"ទៅមើលធ្វើអី? វាមិនងាប់ទេ"
"លោកពូ?! និយាយអាក្រក់ស្តាប់ណាស់"
"ដើរមកអង្គុយវិញមក បងមើលរបួសជង្គង់ឱ្យអូន" ជុងហ្គុក ចាប់ទាញនាងតូចឲ្យដើរទៅសាឡុងវិញ បំណងបង្វែរដានឱ្យនាងរម្ងាប់ចិត្តចង់ទៅរកនាយពេទ្យ តែនាងមិនព្រមធ្វើតាម ហើយនិយាយ៖
"ពូមិនមែនពេទ្យផង មិនបាច់មើលទេ ខ្ញុំទៅរកពូពេទ្យវិញ" ស៊ូយ៉ុង មានះចង់ទៅរកនាយពេទ្យ ទាំងដែល ជុងហ្គុក ព្យាយាមទប់ចិត្តខឹង ប្រចណ្ឌ ចំពោះនាងដល់ថ្នាក់ចាប់កដៃនាងជាប់ខ្លាំងៗ រហូតដល់ចេញស្នាមម្រាមដៃរបស់គេ លើ.កដៃនាងយ៉ាងក្រហមច្បាស់
"លោកពូ.. ខ្ញុំឈឺ លែងដៃខ្ញុំ" នាងតូចមិនយល់ពីកាយវិការរបស់គេពេលនេះទេ សុខៗគេសម្លឹងមុខនាងតូចចង់ចាប់ហែកស៊ី នាងធ្វើអីប៉ះពាល់អារម្មណ៍របស់គេឬ?
"បងអន់ជាងវាត្រង់ណា? ហេតុអីអូនចង់់ទៅរកវាម្ល៉េះ?" គេស្រែកសួរខ្លាំងៗ តាមភាពមិនសុខចិត្ត គេពិតជាឈឺចាប់ណាស់ កាលបើនាងគ្មានចិត្តឱ្យគេ ដូចដែលគេចង់បានពីនាង។
"ខ្ញុំមិនយល់ពីពូទេ ខ្ញុំឈឺណា៎" ស៊ូយ៉ុង ស្រែកថ្ងួចថ្ងូរ កាលបើគេចាប់សង្កត់ដើមដៃទាំងសងខាងរបស់នាងខ្លាំងៗបញ្ចេញកំហឹង
"អូនល្ងង់មែន ឬធ្វើជាល្ងង់?!"
"ហេតុអីពូខឹងយ៉ាងនេះ? ខ្ញុំមិនបានធ្វើអីពូទេ"
"សម្លឹងភ្នែកបង បងមិនជឿថាអូនគ្មានអារម្មណ៍ទេ" គេប្តូរទៅចាប់ក្រសោបមុខតូចច្រមិចឱ្យសម្លឹងមើលមុខគេតែម្នាក់ ហើយពោលប្រយោគមានមនោសញ្ចេតនា ភ្លាមនោះនាងក៏ធ្វើតាមសម្តីរបស់គេ សម្លឹងមើលភ្នែករបស់គេ ដោយក្រសែភ្នែកមិនដឹងខ្យល់អីសោះ ទាំងដែលគេសម្លឹងមើលភ្នែកនាងពេញដោយមនោសញ្ចេតនា សម្លឹងបបូរមាត់របស់នាងដោយការពេញចិត្ត ត្បិតថាគេធ្លាប់ថើបនាងច្រើនដង ប៉ុន្តែគេនៅចង់ថើបទៀត មិនចាំយូរតាមអារម្មណ៍ គេឱនទម្លាក់ស្នាមថើបថ្នមៗលើបបូរមាត់ទន់តិចៗថើៗ នាងក៏មិនបានបដិសេធ គ្រាន់តែឈរស្ងៀមឱ្យគេថើប គេបឺតជញ្ជក់មាត់នាងតិចៗ ភ្លាមនោះដៃមាំបញ្ជាដោយស្វ័យប្រវត្ថិសសៀរៗទៅប៉ះភ្លៅស្រឡូនអង្អែលស្រាលៗ ធ្វើឱ្យនាងតូចបះរោមច្រោង ទើបប្រញាប់ប្រញាល់លើកដៃរុញព្រាននារីចេញឱ្យឆ្ងាយពីខ្លួន។
"ខ្ញុំអត់ចូលចិត្តទេ លើកក្រោយពូកុំធ្វើបែបនេះទៀត" ស៊ូយ៉ុង និយាយអារម្មណ៍ពិត រួចដើរគេចវេះចេញពីមុខរបស់គេ ឡើងទៅខាងលើផ្ទះ ចូលទៅក្នុងបន្ទប់បាត់។
"ហេតុអីខ្ញុំត្រូវជ្រើសយកនាង? បើនាងគ្មានអារម្មណ៍អីបន្តិចផងហ្នឹង ដូចគល់ឈើ ហឺសៗ" ជុងហ្គុក សួរខ្លួនឯង ដោយការសើចចំអក មិនដឹងគេឆ្គួតឬជានាងទេ តែពេលនេះគេមានអារម្មណ៍ថាគេឆ្គួតជាងនាងទៅទៀត។
"អ្នកប្រុស?! អ្នកនាង ស៊ូយ៉ុង ទៅណាបាត់ហើយ?" មីយ៉ុន ដើរត្រឡប់ចូលក្នុងផ្ទះវិញ ក្រោយពីធ្វើកិច្ចការផ្ទះរបស់ខ្លួនរួច ទើបចង់រក ស៊ូយ៉ុង ដើម្បីងូតទឹក នឹងបានញ៉ាំអាហារពេលល្ងាច។
"នៅលើ" ជុងហ្គុក ឆ្លើយពីរម៉ាត់យ៉ាងសោះកក្រោះ រួចក៏ដើរទៅផ្ទះបាយ បើកទូរទឹកកកទាញស្រាមួយដកនិងកែវមួយ យកទៅអង្គុយផឹកលើកៅអី
"មីសូ សុំទោស! បងពិតជាឈប់ស្រឡាញ់អូនមែន បងខុស បងជំពាក់អូន បើសងបាន បងនឹងសងទាំងអស់" គេនៅតែមានអារម្មណ៍ថាខុសចំពោះនារីជាសង្សារ ទើបគេនិយាយដើម្បីបន្ធូរអារម្មណ៍តានតឹង មុននឹងលើកអកស្រាមួយកែវត្រឹមតែមួយខ្យល់ដង្ហើម
"ស៊ូស៊ូ សុំទោស! ស្រឡាញ់ត្រូវតែយកឱ្យបាន បងមិនខ្វល់ថាចិត្តអូនទៅនៅអ្នកណាទេ ដរាបណាអូននៅតែជាប្រពន្ធក្នុងអេតាស៊ីវិលរបស់បង អូនគ្មានថ្ងៃដើរចេញពីបងផុតទេ" និយាយចប់គេចាក់ស្រាផឹកពីរកែវថែមទៀតត្រឹមតែពីរខ្យល់ដង្ហើម ទទួលស្គាល់ថាតាំងពីដើមមកចរិតគេមានះ ចង់បានអ្វីត្រូវតែបាន ចង់ធ្វើអ្វីត្រូវតែធ្វើ ពេលនេះក៏មិនខុសគ្នា គ្រាន់តែគេមានអារម្មណ៍ថាឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះ

🥀ភរិយាអេតាស៊ីវិល💗(Ss5)Where stories live. Discover now