ភរិយាអេតាស៊ីវិល - ភាគ៥៤+៥៥
ប៉ុន្មានម៉ោងកន្លងទៅ..
ភូមិគ្រឹះរបស់ ជីមីន..
ប៊ូសាន ជាស្រុកកំណើតរបស់ ជីមីន ទីនេះក៏មានភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយរបស់គ្រួសារ ផាក ផងដែរ ពេលឡើងមកខេត្តម្តងៗ ជីមីន តែងតែមកស្នាក់នៅទីនេះ ហើយពេលនេះក៏ដូចគ្នា តែប្លែងត្រង់ថាមកទាំងកូនទាំងប្រពន្ធ។
ស៊ូយ៉ុង បានត្រឡប់មកពីកាត់ឈុតដើម្បីស្លៀកចូលរួមពិធីមង្គលការរបស់បងប្រុសជុងហ្គុករួចក៏ឆៀងចូលមកលេង ជីម៉ូន តាមការសន្យាពេលនិយាយទូរស័ព្ទជាមួយគ្នាកាលពីព្រឹក
ទីតៗ
ស៊ូយ៉ុង ចុចស៊ីផ្លេឡានឱ្យដំណឹងដល់អ្នកនៅខាងក្នុងផ្ទះ មិនប៉ុន្មាននាទី ជីមីន និង ជីម៉ូន រត់មកបើកទ្វារឲ្យឡានចូលទៅខាងក្នុងយ៉ាងរហ័ស។
ង៉ឺត!!!!
សម្លេងជាន់ហ្វ្រាំងបញ្ឈប់ដំណើររថយន្តមុននឹងកាច់សោពន្លត់ម៉ាស៊ីន រួចដោះខ្សែក្រវាត់ចេញ ហើយរុញទ្វារចុះពីលើឡាន រត់ទៅចាប់លើកបីក្មេងតូចដែលកំពុងតែរត់កាន់ខ្លួន
“នឹកណាស់សំណព្វចិត្តមីង ខ្សឺតៗ” ស៊ូយ៉ុង បីក្មេងប្រុស ថើបថ្ពាល់ប៉ោងៗរបស់ក្មេងខ្សឺតៗបញ្ជាក់ក្តីនឹករឭកនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ
“ហិហិ ទីបំផុតបាននៅជាមួយមីង ស៊ូ វិញហើយ” ជីម៉ូន លើកដៃទាំងគូឱបក្រសោបលើកញ្ចឹងករបស់អ្នកមីង ខណៈដែលញោចស្នាមញញឹមផ្អែមនៅផ្ទៃមុខសង្ហាតាមបែបកូនក្មេងប្រគល់ឱ្យអ្នកមីងសំណព្វចិត្ត។
“ចុះមកប្រុសពៅ” ជីមីន ដើរទៅបើកទ្វារឡានទាញប្អូនចុះពីលើឡាន រួចនាំគ្នាដើរចូលទៅខាងក្នុងផ្ទះតាមក្រោយ ស៊ូយ៉ុង និង ជីម៉ូន
“មកដល់ហើយអ្ហេ៎ស? អង្គុយលេងសិនទៅ ចាំខ្ញុំទៅលើកទឹកមកឱ្យ” ម៉ូនយ៉ុង ក្រលេកឃើញគ្រប់គ្នាចូលមកដល់បន្ទប់ទទួលភ្ញៀវទើបរាក់ទាក់ រួចដើរទៅផ្ទះបាយដើម្បីទៅយកទឹកឱ្យគ្រប់គ្នាញ៉ាំ។
“មីង ស៊ូ! លោកពូម្នាក់នេះត្រូវជាអីនឹងមីង? ឃើញមកជាមួយគ្នារហូត” ជីម៉ូន និយាយឡើង ខណៈពេលដែលដាក់បង្គុយចុះលើភ្លៅរបស់អ្នកមីងដែលកំពុងអង្គុយចុះលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ
“គាត់ជាបងប្រុសរបស់មីង ជម្រាបសួរគាត់ទៅ” ស៊ូយ៉ុង ណែនាំក្មេងតូចឱ្យប្រព្រឹត្តល្អ តាមទម្លាប់
“អ្ហ៎..បាទ ជម្រាបសួរលោកពូ”
“ពូមិនមែនជាបងប្រុសរបស់មីងក្មួយទេ ពូជាប្តី យល់ដែរទេ?” ជុងហ្គុក ប្រកែកយ៉ាងរហ័ស កុំឱ្យ ជីម៉ូន ច្រឡំខុស
“អូហ៍! មីង ស៊ូ កុហកឬ? ក្រែងមីងតែងតែប្រដៅមិនឱ្យខ្ញុំនិយាយកុហកអ្ហេ៎ស?” ជីម៉ូន ធ្វើមុខមិនអំណោយផល រួចក្រោកចេញពីភ្លៅរបស់អ្នកមីង រត់ឡើងទៅខាងលើផ្ទះ ដោយសារមានអារម្មណ៍ថាអន់ចិត្ត កាលបើអ្នកមីងកុហកខ្លួនដូច្នេះ។
“យ៉ាប់មែនលោកឯងនេះ!” ស៊ូយ៉ុង ក្រលេកទៅសម្លក់ស្ដីឱ្យស្វាមី រួចក្រោកចេញពីសាឡុង រត់ទៅតាមក្មួយប្រុស ស្របពេលស្រែកហៅ៖
“ជី..! ស្ដាប់មីងនិយាយសិន”
“ខ្ញុំខុសមែនបង?” ជុងហ្គុក ក្រលេកទៅសួរបងប្រុស កាលបើដឹងថាប្រពន្ធរត់ទៅតាមក្មួយបាត់
“ឯងគ្រាន់តែនិយាយការពិតទេតើ ចាំបាច់ធ្វើដូចជាខឹង? បងមិនយល់ចិត្តស្រីៗទេ នាងធ្វើដូចជាមិនស្រឡាញ់ឯង?” ជីមីន សង្កេតមើលតាមភាពជាក់ស្តែងក៏និយាយចេញមកតាមអារម្មណ៍
“មែន! នាងអត់ស្រឡាញ់ខ្ញុំទេ តែនាងក៏មិនអាចដើរចេញពីខ្ញុំ”
“ព្រោះឯងពិការភ្នែកហ្នឹងឬ?”
“អ្ហឹមម..”
“ឯងមានចេតនាធ្វើឱ្យខ្លួនឯងពិការភ្នែកមែនទេ?”
“ទេ! វាជាឧបទេវហេតុពិតមែន ខ្ញុំមើលមិនឃើញត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែខ្ញុំ...”
YOU ARE READING
🥀ភរិយាអេតាស៊ីវិល💗(Ss5)
FanfictionJeon Jungkook x Choi Sooyoung (SevenYoungTheSeries5) Written JuBin🐺