Part 14 : សង្សារចាស់

1.1K 74 0
                                    

ប្រហែល20នាទីរាងក្រាស់ចេញមកវិញជាមួយអាវគេងយប់នឹងកន្សែងជូតសក់ហើយក៏ដើរទៅជិតរាងតូច

<< តោះទៅញុាំបាយ >> Jungkook ទុកកន្សែងលើតុហើយនិយាយជាមួយរាងតូចទាំងញញឹម

<< បាទ >> Taehyung ក៏ញញឹមហើយដើរទៅជាមួយនាយ

នៅខាងក្រោមមានម៉ែដោះរៀបចំអារហារយ៉ាងច្រើននឹងទឹកដោះគោសម្រាប់រាងតូចហើយការហ្វេសម្រាប់រាងក្រាស់

<< អង្គុយទៅ >> Jungkook ចាប់ទាញកៅអីឱ្យរាងតូចឯរាងតូចក៏ញញឹម

<< អ៊ុំដួសបាយ >> Jungkook ដកកៅអីខ្លួនឯងអង្គុយហើយប្រាប់អ៊ុំឱ្យដួសបាយ

<< ចាស៎..អ្នកប្រុស >> អ៊ុំក៏ដួសបាយឱ្យហើយពួកគេក៏ញុាំជាមួយគ្នាយ៉ាងផ្អែមល្ហែមដោយបញ្ចុកគ្នាទៅវិញទៅមកនិងចាប់សាច់ឱ្យគ្នាដោយមិនឋ្វល់ពីមនុស្សចាស់ដែលឈរមើលភាពផ្អែមល្ហែមរបស់ពួកគេ

+ភូមិគ្រឹះត្រកូល Lee

<< មិនបានទេ >> Mr.Lee និយាយដោយមុខមាំពេលបានឮកូនស្រីនិយាយ

<< ហេតុអីទៅប៉ាគាត់សង្ហារណាស់..ខ្ញុំស្រឡាញ់គាត់ហើយមើលទៅគាត់ក៏ចាប់អារម្មណ៍ខ្ញុំដែរ >> Mina ញញឹមនឹកឃើញពេលគេឱបរាងក្រាស់តែគេមិនប្រកែកនឹងនាង

<< កូនដឹងទេវាជាសត្រូវប៉ា >> Mr.Lee និយាយទាំងមុខមាំ

<< តែគាត់នឹងក្លាយជាកូនប្រសារប៉ា >> Mina ញញឹមចុងមាត់បែបមានល្បិច

<< Mina ស្តាប់ប៉ាទៅគេមានមនុស្សរបស់គេហើយហើយគេក៏មិនស្រឡាញ់កូនដែរ >> Mr.Lee និយាយព្រោះគាត់ដឹងថារាងតូចនិងរាងក្រាស់ស្និទ្ធស្នាលគ្នា

<< អាTaeមុខញីនឹងមែនទេ..ហុឹស..ប៉ាកុំបារម្ភវាខ្ញុំចាត់ការខ្លួនឯងបាន >> Mina និយាយទាំងមានកំហឹងព្រោះនាងស្អប់រាងតូចណាស់

<< ហ៉ើយ...កូនមិនស្តាប់ក៏តាមចិត្ត >>  Mr.Lee ក៏ដើរទៅបន្ទប់វិញ

<< បើយើងមិនបានអ្នកណាក៏មិនបានដូចគ្នា..យើងនឹងសម្លាប់ឯង Kim Taehyung បើគ្មានឯងគាត់ប្រហែលជាស្រឡាញ់យើង >> Mina ក្តាប់ដៃយ៉ាងណែនកំហឹងរាប់រយអង្សារហើយក៏ឡើងទៅបន្ទប់ដើម្បីរៀបចំផែនការ

ភ្លើងគំនុំស្នេហ៍Where stories live. Discover now