Part 29 : ខ្ញុំរអើម

928 53 0
                                    

<< បងប្រហែលមិនបានកំដរអូនទេ Tae >> Jungkook កាន់ដៃរាងតូចអង្អែលថ្នមៗ

<< បងចង់ទុកអូនចោលទាំងធ្វើអីមិនបានបែបមេះមែនទេ >> Taehyung ពេបមាត់ដាក់នាយព្រោះដោយសារតែការធ្វើសឹកសង្រ្គាមនឹងវាដល់កំពូលពេកទើបធ្វើឱ្យរាងតូចធ្វើអីមិនបានសូម្បីតែក្រោកអង្គុយ

<< មិនមែនបែបនឹងទេ..បងនឹងឱ្យម៉ែដោះមកជួយមើល Tae ជំនួសបង >> Jungkook និយាយទាំងអង្អែលផ្ទៃមុខរាងតូច

<< Jung 🥺 >> Taehyung ហៅឈ្មោះនាយទាំងទឹកមុខស្រពោនបែបមិនចង់ឱ្យនាយទៅ

<< កុំធ្វើមុខអញ្ចឹងអី..ពេលយប់បងនឹងមកញុាំបាយជាមួយអូន..សឺត >> Jungkook និយាយចប់ក៏ថើបថ្ពាល់រាងតូចថ្នមៗ

<< បាទ .. សន្យាណា >> Taehyung ញញឹមបន្ដិចហើយលើកដៃកូនថ្ពក់សន្យាជាមួយរាងក្រាស់ឯរាងក្រាស់ក៏សើចហើយក៏លើកដៃថ្ពក់ជាមួយរាងតូច

<< បានហើយមែនទេ..ប្រពន្ធសម្លាញ់ >> Jungkook និយាយទាំងលេងសក់រាងតូចតិចៗក្រោយពេលដកដៃមកវិញ

<< ហុឹម >> Taehyung ញញឹមហើយងក់ក្បាលឯរាងក្រាស់ក៏ប្រញាប់ដើរទៅបើកទូខោអាវយកសម្លៀកបំពាក់ត្រៀមទៅក្រុមហ៊ុន

<< បងទៅហើយ..ជុប៎ 😽💋 >> Jungkook ស្លៀកពាក់ហើយក៏ទាញទូរស័ព្ទចេញទៅដោយមិនភ្លេចថើបសំណព្វចិត្តគេផងដែរ

រាងក្រាស់ក៏ចុះទៅខាងក្រោមដោយមិនភ្លេចប្រាប់ម៉ែដោះឱ្យជួយមើលថែរាងតូចផងដែរ

+ Jeon group

រាងក្រាស់ចុះពីឡានដើរសម្តៅទៅក្រុមហ៊ុនទាំងមុខមាំមើលទៅមានអំណាចដោយមាន Kevin ដើរពីក្រោយ

+ Office

<< នេះចាហ្វាយ..ឯកសារដែលត្រូវសុីញ៉េ >> Kevin ហុចឯកសារប្រហែលជា10ច្បាប់មកឱ្យរាងក្រាស់ដើម្បីសុីញ៉េ

<< ហ៊ឹម..ហើយបន្តិចទៀតត្រូវប្រជុំកុំភ្លេចហៅអ្នកដែលមានភាគហ៊ុនមកផង >> Jungkook និយាយទាំងភ្នែកនឹងដៃនៅបឹងឯកសារ

<< បាទ..ចាហ្វាយ >> Kevin និយាយហើយក៏ដើរចេញទៅ

បន្តិចក្រោយមកការប្រជាក៏បានចាប់ផ្តើមដោយរាងក្រាស់ពន្យល់បកស្រាយនឹងធ្វើឱ្យគ្រប់គ្នាមានទំនុកចិត្តធ្វើការវិញដោយគ្មានអ្នកណាចង់ដកភាគហ៊ុនទៀតឡើយ

ភ្លើងគំនុំស្នេហ៍Opowieści tętniące życiem. Odkryj je teraz