Part 22 : នេះខ្ញុំគួរតែស្រឡាញ់ស្រីល្អទេ

1.1K 71 0
                                    

នៅខាងក្រោមរាងក្រាស់ដាក់រាងតូចអង្គុយលើភ្លៅហើយហៅម៉ែដោះឱ្យដួសបាយចំណាយពេលមិនយូរប៉ុន្មានពួកគេក៏ញាំបាយហើយឯរាងក្រាស់ក៏នាំរាងតូចទៅបន្ទប់ក្រោមដី

+ បន្ទប់ក្រោមដី

<< ហិ..ហេម >> Taehyung ដើរទៅទៅក្រហឹមបំពង់កបន្តិចមុខនឹងចូលទៅវ្រមាច់មាត់នាងតូចខ្លាំងៗរហូតដល់មានឈាមកន្លែងដែលរាងតូចអាមុខនាង

<< លែងយើងទៅ..យើងឈឺមុខណាស់ >> Mina យំសសឹកសសត់ព្រោះគេក្រហាយរបួសនោះណាស់

<< បើឈឺក៏ត្រូវចាំ..កុំមកពាក់ព័ន្ធនឹង Jungkook ទៀត..ឮទេ >> Taehyung គំហកខ្លាំងៗ

<< ដឹងហើយ..យើងឈប់មករកគេហើយ..លែងយើងទៅ..សុំអង្វរ >> Mina ញញីញញ័រភ័យខ្លាចយំអង្វររាងតូច

<< បាន..ខ្ញុំលែងនាង >> Taehyung ក៏ចូលទៅស្រាយចំណងឱ្យនាងព្រោះគេមានអារម្មណ៍ថាខ្លួនឯងជាមនុស្សប្រុសមិនគួរធ្វើបាបមនុស្សស្រីឡើយហើយគេដឹងថាគេខុសខ្លាំងដែលហ៊ានលើកដៃអាមុខនាង

<< អរគុណហើយ..លាហើយ >> Mina កាលណាស្រាយចំណងរួចក៏អរគុណរាងតូចក៏ក៏រត់ចេញទៅបាត់

<< ហេតុអីក៏អូនលែងនាង >> Jungkook សួរទាំងចង់ចិញ្ចើមនេះរាងតូចម្តងល្អម្តងអាក្រក់ហើយក៏ម្តងខ្លាំងម្តងខ្សោយដែរនាយមិនយល់សោះ

<< បងចង់ទុកនាងហេស៎ >> Taehyung មើលមុខរាងក្រាស់បន្តិច

<< មិនមែនទេគឺបងគ្រាន់តែ.. >> Jungkook និយាយមិនទាន់ចប់ផងរាងតូចក៏និយាយកាត់

<< ចង់មើលមុខនាង..បារម្ភនាងឬក៏មិនទាន់អស់ចិត្តពីនាង >> Taehyung មុខស្មើសម្លឹងមើលនាយនេះគេមិនយល់ទេ

<< គឺមិនមែនបែបនឹងទេ Tae .. >> Jungkook ហួសចិត្តនឹងរាងតូចគ្រាន់តែឡេឆ្ងល់តែនិយាយមិនទាន់ចប់ផងក៏ត្រូវរាងតូចកាត់

<< បានហើយ..អូនឆ្ងល់ណាស់..ហេតុអីពួកយើងមិនដែលបាន sweet ដូចគេក៏បាន sweet 5 នាទីចុងក្រោយក៏រឿងៗៗៗមិនចេះចប់ >> Taehyung ដើរមកជិតរាងក្រាស់គេឆ្ងល់ណាស់គេ sweet មិនដល់ 5 / 6 នាទីផងតែងតែមានរឿងរហូត

<< អូនទេដែលចាប់កំហុសបងនោះ >> Jungkook ហួសចិត្តក៏ដើរឡើងលើបាត់

ភ្លើងគំនុំស្នេហ៍Where stories live. Discover now