"Coincidence"

568 34 0
                                    

Ch.II

#ថ្ងៃថ្មី

_ព្រះអាទិត្យរះឡើងខ្ពស់ត្រដែតកណ្ដាលផ្ទៃមេឃ ស្របនឹងពន្លឺក៏បញ្ចេញឡើងសុះសាយស្រោបជិតភព ផែនដីជាហេតុធ្វើអោយផ្នែកតូចនៃពន្លឺខ្លះវាជះទៅបំ ប៉ះនឹងផ្ទាំងកញ្ចក់ដ៏មួយនៅក្បែររានហាលនៃខុនដូបើ កបង្ហាញអោយឃើញកាយស្រឡូនស្រឡៅដែលស្ថិតក្នុងអាវសឺមីស្ដើងប្រវែងពាក់កណ្ដាលភ្លៅសខ្ចីនោះគេងសន្ធឹងនៅលើគ្រែធំគគ្រេងតែម្នាក់ឯង

_ថេយ៉ុងបម្រាស់ខ្លួនទៅឆ្វេងទៅស្ដាំរមៀលចុះឡើងលើគ្រែទាំងបិទភ្នែកក្រោយពីដឹងថាគេគេងនៅលើគ្រែតែម្នាក់ឯងហើយទើបគេបង្ខំចិត្តបើកភ្នែកឡើងសន្សឹមៗអោយផ្សាំជាមួយពន្លឺថ្ងៃមុននឹងងើបខ្លួនឡើងអង្គុយច្រត់ដៃទាំងសងខាងទៅក្រោយដោយប្រើកែវ ភ្នែកដែលបើកឡើងពេញលេញនោះសង្កេតជុំវិញ បន្ទប់ព្រោះតាមចាំយប់មិញគេបាននាំប្រុសសង្ហារមក បន្តផ្ដាច់ទឹកនៅខុនដូគេប្រហែល ៤-៥ ទឹកទៀតតែឥ ឡូវភ្ញាក់ឡើងគេក៏មិនឃើញនាយ

«ហ៊មម!!! ចេញទៅក៏មិនប្រាប់»រាងតូចនិយាយឡើ ងទាំងស្ងាបមុននឹងញាក់ស្មាបែបមិនខ្វល់ហើយឈាន ជើងចុះពីគ្រែបោះជំហានចូលបន្ទប់ទឹកសម្អាតខ្លួនធ្វើរំភើយចាត់ទុកដូចជាយប់មិញគ្មានរឿងអ្វីកើតឡើងឬ ក៏ធំដុំយ៉ាងអញ្ចឹងព្រោះតែគេមិនបានស្រលាញ់ប្រុសម្នាក់នោះផងយកមកទីនេះក៏ដើម្បីស្រួលទាំងអស់គ្នាបំពេញចំណង់អោយគ្នារៀងខ្លួនតែមួយយប់ដែលហៅថា one nightstand មិនបានដាក់ខសន្យាអីជា មួយគ្នាឬព្រមទាក់ទងគ្នាជាសង្សារស្រលាញ់គ្នាផង ប៉ុ ណ្ណឹងវាមិនទៅខូចខាតអីណាស់ណាទេណាមួយថេ យ៉ុងជាមនុស្សដែល don't give a single f*ck so គ្រប់យ៉ាងដែលបានកើតឡើងគេបានបោសវាស ចេញពីខួរក្បាលនិងជីវិតអស់ហើយសំខាន់ដើរទៅ មុខបន្តជាមួយងារជា bottom ចិត្តរាយមាយ

_ក្រោយពីងូតទឹករួចរាងតូចក៏ដើរចាកចេញពីបន្ទប់ទឹក វិញដោយស្លៀកពាក់ហើយយ៉ាងស្អាតបាតមុននឹង ដើរទៅរៀបចំកាតាបរៀនដើម្បីត្រៀមនឹងទៅមហា វិទ្យាល័យដោយសារពេលនេះវាម៉ោង ១១ ព្រឹកទៅ មិនប៉ុន្មានម៉ោងដល់ម៉ោងរៀនពេលរសៀលរបស់គេ ហើយដូច្នេះគេមិនអាចអាក់ខានបានឡើយកាលបើគេខានមិនចូលរៀនម៉ោងពេលព្រឹកទៅហើយដោយ សាររវល់ដេកត្រមក់ខ្ចិលងើបគូទមិនរួច

The Night We Met [VK] ✔️Where stories live. Discover now