"The mistake they made"

501 30 0
                                    

Ch.V

_រាងតូចច្រឡឹងរត់បណ្ដើរយំបណ្ដើរមិនបានយកត្រ ចៀកផ្ទៀងស្ដាប់ការស្រែកហៅឈ្មោះរបស់ខ្លួនពីអ្នក ដែលខំរត់តាមពីក្រោយខ្លួននោះទេ។

"អស់ចិត្តពេលណាក៏ទាត់ក្បាលចោលដូចអ្នកមុនៗអញ្ចឹង"
"យើងចាត់ទុកគេគ្រាន់តែជា Toy ប៉ុណ្ណោះ"

_ពាក្យពេជន៍ទាំងប៉ុន្មានដែលរបូតចេញពីបបូរមាត់ជុងហ្គុកបានបន្លឺឡើងអោយរងំដូចជាឃ្មុំក្នុងខួរក្បាល និងត្រចៀកទាំងសងខាងរបស់គេធ្វើអោយអារម្មណ៍ ព្រមនឹងស្មារតីចាប់យកបានតែពាក្យសម្ដីប៉ុន្មានម៉ាត់ នោះបង្កអោយបេះដូងគេកាន់តែឈឺដូចគេច្របាច់បំបែកអោយខ្ទេចខ្ទាំយ៉ាងអញ្ចឹង។ នេះឬ? នេះឬជាអារម្មណ៍របស់មនុស្សប្រុសដែលគេធ្លាប់ទាក់ទងមុនៗជួបក្រោយពេលដែលគេទាត់ក្បាលពួកគេចោលពេ លដែលប្រឡែងលេងសើចជាមួយអស់ចិត្ត? តើពួក ប្រុសអស់នោះឈឺបែបនេះដែរមែនទេ? តើពួកគេទ ទួលអារម្មណ៍មួយនេះដែរមែនទេ?

_Well!! អារម្មណ៍ដែលត្រូវគេទាត់ក្បាលចោលអារ ម្មណ៍ដែលត្រូវបានគេចាត់ទុកជារបស់លេងសើចវាឈឺយ៉ាងនេះសោះអញ្ចឹងបានន័យថាអារម្មណ៍របស់មនុស្សប្រុសមុនៗដែលធ្លាប់ទាក់ទងថេយ៍ស្រលាញ់និងស្មោះស្មគ្រ័ពិតប្រាកដចិត្តមួយនឹងមួយជាមួយថេ យ៍ក៏មិនខុសពីគេឥឡូវនេះដែរពួកគេសុទ្ធតែធ្លាប់ឆ្លង កាត់អារម្មណ៍មួយនេះដោយសារតែថេយ៉ុងទាត់ក្បា លពួកគេចោលមិនស្រណោះពាក្យអង្វរ.កឬស្នេហ៍ ស្មោះរបស់ពួកគេដល់មកជួបខ្លួនឯងផ្ទាល់ទើបដឹងថា ភាពឈឺចាប់វារុកកួននៅខាងក្នុងបេះដូងគេវាលើស លប់ជាងអាមុខរបួសដែលគេដើរជំពប់ជើងដួលរលា ត់ស្បែកជង្គង់ទៅទៀត។ វាវេទនាអញ្ចឹងតើបានមនុ ស្សម្នាក់ៗខ្លបខ្លាចរអានឹងពាក្យថាស្នេហានិងការឈឺ ចាប់នោះ~

_ហើយពេលនេះមនុស្សដែលមិនស្គាល់ស្នេហាដូច ជាថេយ៉ុងបានជួបហើយបានជួបទាំងស្នេហាបានជួប ទាំងការឈឺចាប់និយាយអោយខ្លីទៅគឺជួបអាវុធពីរ ក្នុងពេលព្រមគ្នាតែម្ដង។ អាហ្នឹងហើយគេហៅថាកម្មតាមស្នង~ទង្វើគេពីមុនធ្លាប់ធ្វើដាក់អ្នកផ្សេងយ៉ាង ម៉េចខ្លះពេលនេះវាក៏ធ្លាក់មកលើគេវិញទាំងអស់ប្រៀ បដូចជាមនុស្សដែលធ្លាប់ត្រូវថេយ៍ធ្វើបាបចិត្តនិងបេះ ដូងទម្លាក់ភាពឈឺចាប់ពីស្មាពួកគេអោយរាងតូចយួរវា ម្ដង

The Night We Met [VK] ✔️Where stories live. Discover now