"One last time" (Slightly M)

552 26 0
                                    

Ch.VI

_បន្ទាប់ពីទូរសព្ទ័ទៅរកអ្នកម៉ាក់អោយជួយផ្ដល់យោ បល់ព្រមនិងលួងលោមខ្លួនរួចថេយ៉ុងក៏ផ្លាស់សម្លៀក បំពាក់ទៅជាអាវហ៊ូតឌីពណ៌ខ្មៅជាមួយនឹងខោរលុងជើងវែងពណ៌សដើម្បីចេញទៅម៉ាតដែលនៅក្បែរខុនដូរបស់គេទិញអីញ៊ាំព្រោះតែឥឡូវមេឃវារាងបាក់ ងងឹតទៅហើយគេមិនអាចចំហក្រពះអោយទទេរស្អាតដូចសព្វមួយដងបានទេ

_ក្រោយពីរៀបចំខ្លួនហើយរួចរាល់ថេយ៉ុងក៏ដើរស ម្ដៅទៅកាន់ទ្វារទាញស្បែកជើងនៅក្បែរនោះមក ពាក់មុននឹងលើកដៃបើកទ្វារខុនដូបម្រុងចាកចេញ ទៅក្រៅប៉ុន្តែមិនទាន់បានឈានជើងចេញមួយជំ ហានផងនាយតូចក៏ទច់ង៉ក់ជំហាននៅពេលដែលកែវ ភ្នែកខ្មៅនិលទាំងគូប្រទះទៅឃើញរាងក្រាស់អង្គុយ ផ្អែកខ្នងនឹងជញ្ជាំងទល់មុខខុនដូរបស់គេទាំងសំយ៉ុង ដៃនៅចន្លោះជង្គង់ដែលបញ្ឈរនោះស្របនឹងផ្ទៃមុខក៏អោនចុះ

«ជុងហ្គុក?»ថេយ៍ស្រដីឡើងតិចៗជាហេតុធ្វើអោយ សម្លេងរបស់គេអូសទាញស្មារតីរបស់អ្នកម្ខាងទៀតអោយងើបមកចាប់អារម្មណ៍

«ថេយ៍»អ្នកម្ខាងទៀតប្រញាប់ងើបឈរពេញកម្ពស់បោះជំហានមកឈរទល់មុខរាងតូចទាំងទឹកមុខស្រពា ប់ស្រពោន

«នេះ..នេះលោកមកធ្វើអីទីនេះ?»ថេយ៉ុងឃាត់ឃាំងសម្លេងរបស់ខ្លួនមិនអោយញ័រដោយសារតែពេល នេះគេកំពុងកល់រកយំក្រោយពីជួបមុខនាយម្ដងទៀត បន្ទាប់ពីគេខានឃើញមុខនាយអស់រយៈពេល ១ អា ទិត្យ, គេនឹកនាយខ្លាំងណាស់

«ខ្ញុំ-ខ្ញុំមករកថេយ៍»ជុងហ្គុកឆ្លើយតបនឹងរាងតូចវិញទាំងសម្លេងរញីរញ័រមិនខុសពីគេប៉ុន្មានឡើយខណៈ មុខទាំងមូលក៏ឈ្ងោកចុះគេចវេសពីក្រសែភ្នែកមុត ស្រួចមួយគូនោះ

«ហេតុអ្វីមករកខ្ញុំ? ខ្ញុំមានអ្វីអោយលោករក? អរ៎....មក រកដោយសារចង់អោយខ្ញុំបំពេញតណ្ហារបស់លោកឬ? មានអីបានតើ បើសិនជាលោកដាច់ដាបដល់កម្រិ តហ្នឹងចាំខ្ញុំជួយ-»មិនទាន់ទាំងបានបញ្ចប់សេចក្ដីស្រួ លបួលផងជុងហ្គុកក៏បន្លឺឡើងកាត់ពាក្យសម្ដីរបស់គេ មួយរំពេចជាហេតុធ្វើអោយគេគាំងស្ញេញ

«ខ្ញុំនឹកឯង...ខ្ញុំមកទីនេះក៏ព្រោះតែខ្ញុំនឹកឯង»ស្របនឹង សម្ដីនាយក៏ងើបមុខឡើងប្រឈមនឹងរាងតូចសារជាថ្មីខណៈជុំវិញកែវភ្នែករបស់នាយដក់ទៅដោយទឹកថ្លាៗពេញក្រឡង់ភ្នែកធ្វើអោយរាងតូចពេលនេះដឹងថាជុងហ្គុកកំពុងតែរកយំ

The Night We Met [VK] ✔️Where stories live. Discover now