"1 time in past 2 time in present"

915 56 1
                                    

-The End-

#ថ្ងៃថ្មី

_ព្រឹកនៃថ្ងៃថ្មីបានរំកិលឈានចូលមកដល់ស្របនឹង ពន្លឺព្រះអាទិត្យក៏សាចឡើងចែងចាំងទៅប៉ះនឹងផ្ទាំងកញ្ចក់ថ្លាឆ្វង់នៃបន្ទប់គេងដ៏ធំទូលាយបណ្ដាលអោយពន្លឺឆ្លុះបញ្ចាំងទៅឃើញកម្លោះរូបសង្ហារមាឌមាំទាំកំ ពុងតែគេងលង់លក់យ៉ាងស្រណុកសុខស្រួលនៅ លើគ្រែធំលាតសន្ធឹងតែម្នាក់ឯង

_ដោយសារតែពន្លឺព្រះអាទិត្យមានឥទ្ធិពលខ្លាំងក្លាពេ កជាហេតុធ្វើអោយកម្លោះសង្ហារជុងហ្គុកគេងលែង ស្កប់ហើយក៏ត្រូវញោចត្របកភ្នែកបើកឡើងសន្សឹមៗ ទាំងបង្ខំខណៈដែលដៃម្ខាងកំពុងតែរាវចុះឡើងនៅ លើពូកដូចជាកំពុងតែរកអ្វីម្យ៉ាងប៉ុន្តែនៅពេលដែលរាវមិនបានទើបនាយបើកភ្នែកទាំងគូយ៉ាងពេញលេ ញស្របនឹងចិញ្ចើមទាំងគូក៏ក្បួចចូលគ្នាកាលបើមិន ឃើញរាងតូចច្រឡឹងដែលរួមដំណេកជាមួយនាយ កាលពីយប់មិញនេះនៅក្បែរ

«ថេយ៍!!»អ្នកកម្លោះងើបអង្គុយឆ្ងក់មុននឹងហើបបបូរ មាត់ឡើងហៅរករាងតូចតែនៅពេលដែលមិនទទួល បានការឆ្លើយតបនាយក៏សម្រេចចិត្តរំកិលខ្លួនចុះពីគ្រែរើសកន្សែងមករុំនឹងចង្កេះរួចក៏ដើរសម្ដៅទៅបន្ទ ប់ទឹកក្រែងល៎រាងតូចនៅក្នុងនោះ

«ថេយ៍ហា៎!! អូននៅក្នុងបន្ទប់ទឹកមែនទេ?»រាងក្រាស់ស្រដីឡើងស្របនឹងដៃក៏លើកទៅគោះទ្វារបន្ទប់ទឹកតិចៗប៉ុន្តែអ្វីដែលនាយទទួលបានមកវិញគឺភាពស្ងៀម ស្ងាត់បណ្ដាលអោយនាយកាន់តែមានចម្ងល់ទើបស ម្រេចចិត្តមូលសោរទ្វារបើកចូលទៅហើយអ្វីដែលនា យបានឃើញដំបូងគេក្រោយពីបើកទ្វាររួចនោះគឺឃើញតែភាពទទេរស្អាតគ្មានឃើញវត្តមានរបស់រាងល្អិតឡើយ

«ប្រហែលជានៅផ្ទះបាយហើយ»ដោយមិនគិតពិចារ ណាច្រើនជុងហ្គុកក៏បើកទ្វារបន្ទប់គេងចាកចេញស ម្ដៅទៅកាន់ផ្ទះបាយព្រោះនឹងគិតថាថេយ៉ុងនៅទី នោះតែពេលដែលនាយទៅដល់បរិយាកាសនៅក្នុងផ្ទះបាយគឺស្ងាត់ជ្រងំសម្បីតែស្រមោលរបស់រាងតូច ក៏មិនឃើញ

_ហើយពេលនោះហើយដែលរាងក្រាស់ចាប់ផ្ដើមស្លោរស្លន់ទឹកមុខប្រែជាភ័យស្លេកស្លាំងអស់ព្រោះថា នៅក្នុងខុនដូដ៏ធំមួយនេះគឺមានតែវត្តមានរបស់នាយតែម្នាក់ឯងប៉ុណ្ណោះ, បានន័យថាថេយ៉ុងមិនបាននៅទី នេះទេ

The Night We Met [VK] ✔️Where stories live. Discover now