EP18:មានរង្វាន់អោយបងទេ??

3K 261 4
                                    

[ S K I P ]

ក្រោយពីពួកគេចុះអេតាសុីវិលរួចហើយជុងគុកបាននាំថេយ៉ុងទៅភូមិគ្រឹះប៉ាម៉ាក់គេវិញដើម្បីអោយម៉ាក់គេដឹងថារាងតូចជាប្រពន្ធគេហើយក៏ឈប់បង្ខំអោយគេរៀបការជាមួយមនុស្សដែលគេមិនស្រឡាញ់ទៀត។

<<ជុងនេះបងនាំអូនមកជួបម៉ាក់ប៉ាបងពិតមែនហេស៎??គិតសិនទៅបានទេអូនភ័យណាស់ជុង!!>>ថេហ៍ ចាប់ផ្ដើមបែកញើសតាមថ្ងាសហើយញ៉រដៃញ៉រជើងនេះគេភ័យដល់ថ្នាក់នេះឬ??😭

<<ថេហ៍អូនកើតអីមែនទេមិចក៏បែកញើសខ្លាំងម្ល៉េះ??ហើយមិចក៏ញ៉របែបនេះទៅវិញ??>>ជុងគុក គេរាងភ័យបន្តិចដែលពេលឃើញថេហ៍បែបនេះ។

<<គឺ..គឺថាអូនភ័យនិងហាស៎..ភ័យសឹងរាកនោមហៃណា>>ថេហ៍ និយាយទាំងពេបមាត់ពេប.ករកយំតិចអីតិចមុខពិបាកមើលហា...។ (អាណិតកូនឆីខ្ញុំហា😭)

<<ហាសហា..មីកាថេហ៍ហា!!កុំមកភ័យខុសរឿងមើល..មុននេះឃើញខ្លាសោះដល់ពេលចេះមកធ្វើឯងអីឆ្មាអីណា..ឈប់បានឈប់មីកាស្វាសម្អុយ..>>ជុងគុក គេសើចឡើងចេញមកយំវិញទៅហើយមកធ្វើឯងភ័យរាកនោមអីណាគ្រាន់តែរឿងមកជួបម៉ាក់ប៉ាក្មេកសោះនិងហាស៎..យ៉ាប់ណាស់កាព្រឿងនេះ😒។ និយាយហើយពួកគេដើរចូលក្នុងផ្ទះហើយអ្នកដែលពួកគេជួបមុនគេនោះគឺស្រីកញ្ជោង..អាស៎!!ចាឡំ🤭..កញ្ញាម៉ូណាយើងនិងហើយ..អេៗមានរឿងទៀតហៃចាំមើល😀។

<<មិចក៏បងនាំវាមកផ្ទះនេះហាស៎ជុង??បងហួសហេតុពេកហើយ>>ម៉ូណា ស្រែកសួរជុងគុកទាំងខឹងសម្បារធ្វើដូចខ្លួននិងជាប្រពន្ធជុងគុកយ៉ាងចឹង។(មីងហាពន្ធគេមែនហាស៎??មិចក៏ខំមេស😒)

<<មិចខ្ញុំនាំប្រពន្ធខ្ញុំមកនៅផ្ទះប្ដីខ្លួនមិនបានមែន??ហើយនាងជាស្អីបានជាខ្លាំងមកស្រែកជំទាលពេញផ្ទះខ្ញុំនិង??មិនចេះក្រែងចិត្តគេសោះ>>ជុងគុក និយាយធ្វើអោយម៉ូណាចុកនិយាយតបវិញសឹងមិនបានតែនាងនៅតែមិនចាញ់ហើយតបតនិងគេវិញ។

<<អូនជាគូដណ្ដឹងបងណាជុង!!វាជាស្អីមិចក៏បងហ៊ាននិយាយក្ដែងៗថាជាប្រពន្ធទាំងដែលបងមិនទាន់ការជាមួយវាផងនោះ??>>ម៉ូណា នាងនៅតែមិនព្រមចាញ់នោះទេនាងមិនព្រមអោយរាងតូចមកដណ្ដើមជុងគុកពីនាងបានឡើយ។
ទៅហើយផង
<<គូដណ្ដឹងស្អីនេះយើងមិនទាន់ភ្ជាប់ពាក្យជាមួយនាងទេណា..!!នាងកុំស្មានថាបានអ្នកម៉ាក់កាន់ជើងហើយស្ដាប់តាមនាងនិយាយហើយយើងខ្លាចនាងអោយសោះណា..យើងទុកនាងដូចជាបញ្ញើក្អែកយ៉ាងចឹង...មនុស្សស្អីផ្ទះមានមិននៅដើរនៅផ្ទះប្រុសវាសមដែលទេ??នាងណាទោះជាប្រកេនអោយយើងក៏យើងមិនខ្ចីមើលដែល.."ធ្វើយ">>ជុងគុក បានស្ដោះទឹកមាត់ខ្លួនទៅម្ខាងដោយការស្អប់ខ្ពើម។(ទៅមុខរួចអត់នាង)

<<នេះបង...បង...អាយយយយ..ឯងដោយសារតែឯងទើបធ្វើអោយជុងគេមិនព្រមភ្ជាប់ពាក្យជាមួយយើង..ឯង..អាយយយ>>ម៉ូណារត់ទៅបោចសក់រាងតូចតែបោចសុខៗរាងក្រាស់ក៏ទៅចាប់ទាញក្បាលនាងមកវិញធ្វើអោយនាងស្រែកភ្លាត់សម្លេង។ (ហួយបុិគុកខ្លាំងម្ល៉េះ🌚)

<<ជុងមិចក៏បងបោចសក់អូន??..អូនកំពុងប្រដៅវាមិចក៏បងមិនយល់ហាស៎??>>ម៉ូណា ស្រែកឡើងផហអើលអ្នកបម្រើនៅភូមិគ្រឹះទាំងមូលធ្វើអោយពួកគេនាំគ្នាចេញមកមើលគ្រប់គ្នា។

<<នាងមានសិទ្ធអីវៃប្រពន្ធខ្ញុំហាស៎ វ៉ុន ម៉ូណា ?? ហើយនាងក៏គ្មានសិទ្ធហៅថេហ៍ថាវាដូចគ្នា..អ្នកណាផ្ដល់សិទ្ធអោយនាង??>>ជុងគុក និយាយទាំងទឹកមុខខឹងសម្បារដែលនាងហ៊ានវៃសំណប់ចិត្តខ្លួនហើយថែមទាំងហៅគេថាវាទៀត។

<<អាយយយ...បងចាំមើលពេលម៉ាក់អ៊ុំមកអូននិងប្រាប់គាត់ហើយ!!>>ម៉ូណា ស្រែកតន្រ្តំជើងហើយក៏ដើរទៅបន្ទប់នានវិញព្រោះមិញនេះនាងក៏ស្ពិកមុខមិនស្ទើរដែល។

<<បងពិតជាធ្វើបានល្អខ្លាំងណាស់ baby អូនពេញចិត្ត..ជូប..សឺតៗ..>>ថេហ៍ ទះដៃសរសើរនិងដើរមកថើបពេញផ្ទៃមុខរាងក្រាស់ហើយថើបមាត់ទៀតផង។ ថ្ងៃនេះគេធ្វើអោយខ្លួនសប្បាយចិត្តហើយពេញចិត្តនិងគេខ្លាំងណាស់។

<<មានរង្វាន់អោយបងទេ??>>ថេហ៍នៅតែអោប.ករាងក្រាស់ជាប់មិនលេងហើយមិនបានចាប់អារម្មណ៍និងអ្នកបម្រើកំពុងតែរមូលខ្លួនចុះឡើងៗព្រោះតែអៀនជំនួសនោះទេ។

<<Baby..ហា!!អូនមើលជំហៀងអូនហ៎ថាមានអីកើតឡើង!!>>ជុងគុកដែលញញឹមជាយូនោះក៏ពន្លឺឡើងអោយរាងតូចបែរតាមខ្លួនប្រាប់។

រាងតូចក៏បានងាក់មើលតាមដែលរាងក្រាស់បានប្រាប់ហើយថ្ពាល់របស់គេក៏ចាប់ផ្ដើមឡើងក្រហមមួយរំភេច។ ហុើយអាចង្រៃយូណាស់មិនប្រាប់គ្នាអោយដឹងសោះ..អាយយ..ខ្មាស់គេណាស់លោកអើយយយ..។ រាងតូចពន្លឺក្នុងចិត្ត។

<<ជុង!!មិចក៏នាំគេមកហាស៎??>>សម្លេងមនុស្សវ័យចំណាស់បានពន្លឺឡើងធ្វើអោយពួកគេទាំង2លេងចេញពីការអោបគ្នា។

សូមរងចាំទស្សនាភាគបន្ត🌚💜
___________________________
TO BE CONTINUED...🤭
#ស្រឡាញ់អ្នកអាន💜
☘︎✍︎ 𝑱𝒆𝒐𝒏 𝑱𝒖𝒏𝒈𝑬𝑰𝑰 ✍︎☘︎





👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now