EP34: មួយយប់ទល់ភ្លឺ!!

2K 193 25
                                    

       រំលងប្រហែល2ម៉ោងក្រោយមក ជុងគុកក៏មកដល់ ជំហ៊ានជើងបោះវែងៗ មើលទៅដូចប្រញ៉ាប់ណាស់យ៉ាងចឹង។ តែក៏ត្រូវអាក់មួយកន្លែងនៅពេលដែល បានឃើញទិដ្ឋភាពដែល ធ្វើអោយខ្លួនសឹងតែកលទឹកភ្នែក រកក្រលីងក្រលោង ទៅហើយ។ នេះប្រពន្ធសំណប់គេមិនបានញាុំអ្វីសោះមែនទេ?? គេនៅចាំខ្លួនមកវិញ??

<<អោយបងសុំទោស ប្រពន្ធសម្លាញ់ សឺត...!!>> ជុងគុក បោះជុំហ៊ានមួយៗយឺតៗសំដៅទៅរកអ្នកជាប្រពន្ធដែលគេងក្រាប់និងតុនិងបន្លឺពាក្យសូមទោសទៅកាន់គេដោយគេមិនបានឮ រួចអោនទៅថើប រាងតួចមួយស្សឺតយ៉ាងយូរ ហើយក៏លើកបីកាយ ស្រាល់ស្ងើក ដូចសំលីរបស់ប្រពន្ធឡើង ដោយកាយវិការថ្មមៗ ព្រោះតែខ្លាចរំខានដល់ដំណេករបស់គេ។ មិចក៏ខ្លួនមានអារម្មណ៍ថាដូចជាធ្វើអ្វីខុសទៅលើអ្នកជាប្រពន្ធបែបនេះ??

        បន្តិចក្រោយមក ជុងគុក បានបី រាងតូច មកដល់ បន្ទប់និងដាក់ រាងតូច ទៅលើពូកដោយ មានការប្រុងប្រយ័ត្នជាទីបំផុត។ ពេលដែលដាក់អោយប្រពន្ធ សំណប់គេងរួចហើយ រាងក្រាស់ក៏ទាញកន្សែងហើយក៏ដើរទៅក្នុងបន្ទប់ទឹកបាត់។ ចំណែក ថេយ៉ុង ពេល ជុងគុក ចូលបន្ទប់ទឹកបាត់ ក៏បើកភ្នែកឡើងមកហើយក៏ពោលទាំង ឈឺក្នុងទ្រូងខាងឆ្វេងថា...

<< បងប្លែកណាស់ ជុង..ហុឹក>> ថេយ៉ុង ពោលទាំងមានការឈឺចាប់ព្រោះថា លោកប្ដីរបស់គេចាប់ ផ្ដើមប្លែកហើយ ព្រោះតែរាល់ពេល ហើយគេរវល់ឬមកខកមិនបានមកញាុំបាយ ជាមួយខ្លួនទេនោះគេ ប្រាកដជា call មកប្រាប់ខ្លួនអោយខ្លួនដឹងជាមុនហើយ តែ..តែនេះជាស្អី??? ទេមិនអាចទេឈប់គិតទៀតទៅ ថេយ៉ុង ប្ដីរបស់វាគេល្អណាស់គេស្រឡាគ់ឯងណាស់គេ មិនអាចក្បត់ឯងបានទេ!!

        ក្រោយពីបន្លឺរួចហើយ រាងតូចក៏លើដៃបោះវាស់ទឹកភ្នែកចេញដើម្បីកុំអោយគេដឹងថាខ្លួនបានយំមុននេះ រួចហើយក៏ ប្រាស់ខ្លួនគេងវិញ។ ប្រមាណប្រហែល 20នាទីក្រោយមក រាងក្រាស់បានចេញមកវិញ មានតែកន្សែងសម្រាប់បិទបាំង ល្វែងខាងក្រោមនិង បង្ហាញល្វែងខាងលើចោល។

<< សឺត~!! Good night ប្រពន្ធសម្លាញ់ សឺត~! Good night កូនសម្លាញ់របស់ប៉ា ប៉ាសហរឡាញ់កូនហើយក៏ស្រឡាញ់ Mommy របស់កូនដែល>> ក្រោយពេលស្លៀកពាក់រួចរាល់ ជុងគុក បានអោនទៅថើប អ្នកជាប្រពន្ធមួយខ្សឺតយ៉ាងវែងហើយនិងអោនទៅថើបតំណក់ឈាមដែលកំពុងលូតលាស់នៅក្នុងពោះរាងតូចផងដែល មុននិងទាញកាយប្រពន្ធមលអោបជាប់ហើយក៏សំងំគេងទាល់តែលក់ទាំងពីរ។

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now