EP42:សុភមង្គល♥️

4.2K 289 11
                                    

" បងដឹងខុសហើយថេយ៍ បងដឹងខុសហើយ " ជុងគុក បន្លឺទាំងអារម្មណ៍ដឹងខុសនិងអារម្មណ៍ឈឺចាប់រត់មកស្របមកជាមួយគ្នា គ្មានឪពុកឯណាមិនឈឺមិនខូចចិត្តនៅពេលដែលបាត់បង់កូននោះទេ រឹតទេឈឺចាប់ទៅទៀតនោះគឺ មិនទាន់បានឃើញមុខមិនទាន់បានឮសម្លេងស្រែកយំរបស់កូននៅឡើយ។ (តែបើសម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យប៉ាខ្ញុំមករកខ្ញុំវិញ)

  2 weeks...

   រយៈពេល 2អាទិត្យមក នេះវាប្រៀបដូចជា 2ឆ្នាំសម្រាប់អ្នកដែលទើបតែបាត់ប៉ងកូនយ៉ាងចឹង វាយូរអើយសែនយូរ។ ប៉ុន្តែមិនអីនោះទេព្រោះពេលនេះ ថេយ៉ុង កាត់ចិត្តបានខ្លះហើយ ព្រោះ ជុងគុក តែតែងនៅជិតគេមិនបានទៅធ្វើការនោះទេ។ មួយរយៈមកនេះ ជុងគុក មិនដែលឃ្លាតពី ថេយ៉ុង ទេនៅជិត 24ម៉ោងលើ 24ម៉ោង ហេតុដូចនេះហើយបានជា ថេយ៉ុងគេឆាប់កាត់ចិត្តពីរឿងកូនបានលឿន។ កាលពីបាត់បង់កូនមុនដំបូង ហើយក៏ជាលើកដំបូងដែលបាត់បង់កូន ទើបធ្វើឱ្យ ថេយ៉ុង ពិតបាកនិងទួលយក បានណាស់គេគិតតែពីយំរកកូនរហូត តែដោយសារ ជុងគុក នៅក្បែរនៅមើលថែ គេក៏បានធូរស្រាលមកវិញ។

" អា៎!! វីន " រាងតូច ថេយ៉ុង ដើរទៅអោបអាល្អិត វីនព្រោះតែនឹក នេះយកគេមក ផ្ញើរនិងលោកតាលោកយាយ គេយូរហើយនឹកអើយសែននឹក។

" អាបប៉ា!មិចក៏ខ្រ (ក្រ) មកហូក(រក) អូនមេស៎??អូននឹកអាបប៉ាណាស់...សឺតៗៗ " អាល្អិត វីន លោមុចទៅ ថើបថេយ៉ុង ពេញមុខគ្មានចន្លោះ ព្រោះតែនឹកពេក។ មិនឱ្យនឹកយ៉ាងមិចបើមិនមកយក គេទៅវិញសោះទុកឲ្យជាមួយលោកតាលោកយាយ ឡើង 2ខែ គិតមើលៗ!!

" ចុះមិននឹកប៉ាទេហ៎?? មើលទៅគេមិននឹកយើងទេទៅវិញល្អជាង " ជុងគុក ធ្វើជាងរហើយបែរខ្លួន ដើរចេញទៅ។

" អ្នកណាថា?? អូនក៏នឹក ប៉ាៗដូចគ្នា " ជុងវីន រត់មករកអ្នកជាប៉ា ហើយលើកដៃចអោយប៉ាទទួល ឯជុងគុក យល់ន័យ ក៏ឱនលើកពរ លោកកូនជើងល្អឡើង។

" សឺតៗៗ...អូនក៏នឹកប៉ាៗដែល ឈប់ខឹងអូននៅ អាប៉ាបាល(ក្បាល)ខូច " ពេលដែល ជុងគុក លើកពរ ភ្លាមជុងវីន ក៏ ថើបថ្ពាល់ទងសងខាងរបស់ ជុងគុក ហើយនៅមានពាក្យបញ្ជួស ថាអោយអ្នកជាប៉ាទៀត។(ប៉ាកូនដូចគ្នា)

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now