EP25:អាយយយ...ជុង!!

2.8K 229 4
                                    

<<គឺ...ប្រពន្ធលោកមីនមានផ្ទៃពោះ2សប្ដាហ៍ហើយព្រោះគាត់មានឈាមជាប្រភេទ Omega ហើយក៏ងាយនិងរលូតដែលដូច្នេះលោកគ្រូតែមើលគាត់អោយបានល្អកុំអោយគាត់ពិបាកចិត្ត លើករបស់ធ្ងន់ៗ ជាពិសេសកាំជណ្តើរនិងបន្ទប់ទឹកកុំអោយគាត់ដើរច្រើនពេកអីហើយអោយគាត់ញាុំរបស់ពៅៗអោយច្រើននិងត្រូវមកពិនិត្យរាល់3ខែម្ដងផង>>ក្រោយរៀបរាប់ចប់ហើយលោកគូពេទ្យក៏ចេញទៅមើលអ្នកជំងឺផ្សេងទៀតតាមតួនាទីរបស់ពេទ្យ។(វគ្គនេះមិនច្បាស់ទេតែបើតាមចាំពេលបងញុមគាត់ទៅពេទ្យពិនិត្យរាល់3ខែម្ដងចឹងបើខុសសុំទោសទុកមុន)

<<មីន...មីនមីន!!បងមិនយល់សព្វទេមែនអត់??យើងមានកូនហើយមែនទេ??>>យ៉ុនហ្គីសែនសប្បាយ..នេះគេអាចមានកូនមែនហ៎គេមិនដែលនឹកស្មានដល់សោះ។

<<ហិហិ..បងមិនបានយល់សព្វទេពួកយើងមានកូនជាមួយគ្នាណាយ៉ុន អូនអាចមានកូនអោយបងបានបងសប្បាយចិត្តទេ??>>

<<បាទៗបងអគុណ...បងពិតជាសប្បាយចិត្តណាស់ដល់ថ្នាក់មិនអាចប្រាប់បានពីការសប្បាយមួយនេះ..បងអគុណប្រពន្ធសម្លាញ់ បងស្រឡាញ់អូនណាស់ប៊េប៊ី ជុបៗ..សឺតៗៗ>> យ៉ុនហ្គីនិយាយចប់ថើបជីមីនយកដោយមិនខ្មាស់អ្នកណាទាំងអស់ ពេលនេះហើយលែងខ្មាស់គេខ្មាស់អីទៀតហើយអាញ់
ហុហុ..

<<ហិហិ>>

<<បានហើយៗគេមើលច្រើនណាស់ ហើយនៅជាំមុខអូនទៀត>> ជីមីនយកដៃមកខ្ទប់ថ្ពាល់ទាំង2សងខាងគេមិនដឹងឡើយថាធ្វើបែបនេះធ្វើអោយអ្នកខ្លះនៅជិតដឹងក្រឺតក្នាញ់និងគេប៉ុណ្ណានោះទេ។

<<ថេយ៍បងនឹកអូនណាស់ នេះបងរកអីមិនទាន់ឃើញទេអូននៅឯណាបង បងនឹកអូនណាស់ថេយ៍...អេស៎!!GPS មែនៗ!! GPS ខ្ញុំបានភ្ជាប់វានិងទូរស័ព្ទថេយ៍>> ចេះភ្លេចទៅកើតថា ខ្លួនបានភ្ជាប់វាជាមួយនិងទូរស័ព្ទថេយ៍ កាលពីប៉ុន្មានថ្ងៃមុននេះឯង តាំងពីថ្ងៃដែលគេចេះតែមាន អារម្មណ៍មិនស្រួលមក។

ជុងគុកបានយកទូរស័ព្ទខ្លួនមកចុចមើលហើយក៏ឃើញ នេះស្អី??នៅជាយក្រុង??អេ!!ឈប់នេះដូចជាប្រហែលៗ ឬមួយក៏...

<<អាហ្វុងសុី! ឯងនិងដឹងគ្នាជាមួយយើងមិនខាន>> និយាយចប់ជុងគុកក៏បត់ឡានទៅជាយក្រុងតាមដែលផែនទីបញ្ជាក់ប្រាប់។

ងឺត!!~~~

ប្រមាណប្រហែល 30នាទី ជុងគុក ក៏បានបើកមកដល់ ការគិតរបស់ខ្លួនពិតជាមិនខុសមែន តើគេចង់ធ្វើអីអោយប្រាកដ?? តើសំណប់ចិត្តគេខុសអីហេតុអីក៏ចាប់ខ្លួនគេមក?? បើសិនជាថេយ៍មានរឿងអីកើតឡើងនោះគេនិងមិនអត់អន់អោយខ្លួនឯងនោះទេ...!!

<<ថេយ៍!!ទីបំផុតបងរកអូនឃើញហើយ>> ជុងគុក មិនបានឈប់ឡាននៅនិង មុខឃ្លាំងនិងនោះទេគេឈប់ឡាននៅឯម្ខាង នៃឃ្លាំងនោះ។

<<ហេឡូ!!យ៉ុន ខ្ញុំរកកន្លែងដែលពួកវាចាប់ថេយ៍មកឃើញហើយ ចាំខ្ញុំផ្ញើរទីតាំងអោយបង>> បន្ទាប់ពីផ្ងើរហើយ ក៏ចូលទៅតែម្ដងព្រោះតែខ្លួនពិតជាអន្ទះសារនិងបារម្ភ ពីម្ចាស់ចិត្តខ្លាំងណាស់ មិនអាចនៅចាំ យ៉ុនហ្គីបាននោះទេ។

<<ហុឹកៗ..លេងយើងទៅពួកឯងចង់បានលុយមែនទេ??ហុឹក..ហ្វុងគេអោយឯងប៉ុន្មាន??ពេ..ពេលយើងចេញបានយើងនិងយកអោយឯងតាម..ដែល..ពួ..ពួកឯងត្រូវ..ហុឹក..ការ>> សម្លេងយំ ខ្សឹកខ្សួលរបស់ម្ចាស់ចិត្តគេ ធ្វើអោយគេសឹងតែចូលទៅបាញ់បំបែក លលាដ៍ក្បាលពួកអាចង្រៃនោះ អោយធ្លាយខួរចេញមកក្រៅទេ ដែលពួកវាហ៊ានធ្វើបែបនេះដាក់ម្ចាស់ចិត្តម្ចាស់បេះដូចខ្លួនអោយយំនោះ ទាំងដែលខ្លួនមិនដែលធ្វើអោយថេយ៍ ស្រក់ទឹកភ្នែកសូម្បីតែមួយតំណក់ ព្រោះនៅពេលឃើញហើយវាឈឺ ដូចគេយកកាំបិតមកចាក់ទម្លុះទ្រូងខាងឆ្វេងរបស់ខ្លួនដោយមិនមាន ឈាមហូរចេញមកក្រៅ។

<<ថេយ៍អោយបងសុំទោស..សុំទោសៗប៊េប៊ី..ដែលបងការពារអូនមិនបានល្អជាងនេះ..បងសន្យារាល់ទឹកភ្នែកដែលអូនស្រក់មកទាំងប៉ុន្មានពួកវាត្រូវ 1 គុណនិង 10 បងសន្យាអូនសម្លាញ់>> ជុងគុក ឈប់ក្ដាប់ដៃមើលពីចម្ងាយតែមិនជាឆ្ងាយប៉ុន្មាននោះទេ។

ផាំងៗ~~💥🔫

<<ជុង!!ហុឹកៗ...>>

<<ថេយ៍..ថេយ៍!! អូន..អូនយ៉ាងមិចហើយប៊េប៊ីអូនមិនអីមែនទេ?បងសុំទោស..បងសុំទោសៗប៊េប៊ី..សឺតៗ..ជុបៗ..តោះបងនាំអូនទៅផ្ទះយើងវិញកុំភ័យអីណាមានបងនៅជាមួយអូនហើយ>> ពេលបាញ់2នាក់ដែលចាំ ថេយ៍ ហើយ ជុងគុក ចូលទៅស្រាយចំណងចេញ មើលចុះក្រហមអស់ហើយមិនដឹងថាគេឈឺប៉ុណ្ណាទេ។

<<ពួកឯងចង់ទៅណា>> ប្រុងនិងចេញទៅហើយអ្នកយាមនៅក្រៅក៏ចូលមកក្នុងព្រោះ ពួកវាឮសម្លេងកាំភ្លើងបានជាចូលមក ហើយក៏ចំពេលជុងគុកនិងថេយ៉ុងរៀបនិងចេញទៅក្រៅដូចគ្នា។

ផាំងៗ~~💥🔫

<<អាយយយ...ជុង>>


______________________________
TO BE CONTINUED..🌚
#ស្រឡាញ់អ្នកអាន💜🤩
☘︎✍︎ 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑒𝐼𝐼 ✍︎☘︎





👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now