ភាគទី3:ជួបគ្នាម្ដងទៀត

213 22 1
                                    


 ពន្លឺព្រះអាទិត្យនាពេលព្រឹកចាំងចូលចន្លោះបង្អួច ខ្យល់បក់មករំភើយៗមកធ្វើអោយត្រជាក់ចុងជើង អោយអ្នកដេកកំពុងដេកនៅលើគ្រែបើកភ្នែកព្រឹមៗ ព្រោះមិនទាន់អស់ងងុយ។

<<អូយ...>>ជីមីនជ្រួញច្រមុះឈឺចាប់នៅពេលកម្រើកខ្លួន ក៏ឈឺប្រលោះជើង រាងកាយមានស្នាមស្នេហ៍ពេញខ្លួន ស្ទាបកន្លែងក៏រអាមឈឺ។

រាងតូចក្រលេករកមើលអ្នកដែលលូកលាន់គេ តែរកមិនឃើញ អាចដៅបានថាគេចាកចេញទៅហើយព្រោះក្នុងបន្ទុកនេះមានតែគេម្នាក់អែង នៅពេលមើលទៅតុទើបឃើញក្រដាសណូត និងសំបុត្រមួយ។

ជីមីនខាំមាត់រង្កល់ខ្លួនទៅម្ខាងគ្រែទៀត ដើម្បីឈូងយកក្រដាសណូតយកមកអាន។

អក្សរក្នុងណូត ធ្វើអោយជីមីន អួលណែននិយាយលែងចេញ តែក៏មិនយំព្រោះមនុស្សគេរឹងមាំណាស់។

<<លុយមួយចំនួនធំនេះសម្រាប់ថ្លៃខ្លួនរបស់អែង បើចង់បានលុយបន្ថែមទាក់ទងទៅលេខក្នុងនាមប័ណ្ណ ដែលនៅក្នុងសំបុត្រ>>ជីមីនទម្លាក់សន្លឹកណូតចុះ ហើយចាប់យកសំបុត្រមកបើកមើល។

ដូចគេនិយាយមិនខុសលុយមួយចំនួនដែលគេទុកអោយ អាចទិញផ្ទះវីឡាធំបានមួយ។ ជីមីនយកនាមប័ណ្ណដែលសៀតជាមួយលុយមកកាន់

<<មីន យ៉ុងគិ អាប្រុសចង្រៃ អាប្រុសថោកទាប អាល្មោកកាម>>ពេលស្គាល់ឈ្មោះរាងក្រាស់ហើយ ជីមីនក៏ជេយកៗ ជេអាប្រុសដែលចាត់ទុកគេជាប្រុសលក់ខ្លួន ទាំងដែលគេជាអ្នកចាប់បង្ខុំខ្លួនតាំងពីដើម ។

ឆ្គួតមែនទែនហើយ!!!

ជីមីនប្រញាប់ប្រញាល់ស្លៀកពាក់រៀបចំខ្លួន ទៅផ្ទះវិញ ប៉ុនិងអ្នកផ្ទះប្រហែលជាបារម្ភស្លាប់ហើយ បើបាត់ទៅមួយយប់ទល់ព្រឹកទើបចូលផ្ទះ។

ចំណែកលុយក៏ទុកចោលក្នុងបន្ទប់មួយកាក់មួយរៀលក៏មិនយកទៅដែល ព្រោះគេមិនមែនលក់ខ្លួនអោយអ្នកណា រឿងយប់មិញនេះចាត់ទុកថាជាការធ្វេសប្រហែសទៅចុះ គេជាមនុស្សប្រុសមិនបាច់ភ័យរឿងមានកូន។

ចំណាយពេលកន្លះម៉ោងជីមីនក៏មិនដល់ផ្ទះ ហើយដើរលបៗប្រុងឡើងកាំជណ្ដើរទៅបន្ទប់ តែសម្លេងមួយមកស្ទាក់ដំណើរគេ មិនអោយឡើងទៅបន្ទប់បាន។

Sugar DaddyDove le storie prendono vita. Scoprilo ora