ភាគទី9:រាត្រីផ្អែមល្អែម

175 21 1
                                    

  <<អុឹប..អុឺម>>ជីមីនបើកភ្នែកធំៗក្រហឹមដើមក៎ ពេលរាងក្រាស់អោនមកថើបមាត់។  ដៃតូចៗគក់ខ្នងសូហ្គាបន្ដិចអោយគេព្រលែង និងឈប់ តែរាងក្រាស់នៅតែបន្ដបឺតជញ្ជក់មាត់ផ្អែមនោះរហូតដល់ជីមីនទន់ខ្លួន បិទភ្នែកបន្ដិចម្ដងៗ ដល់ជិត តបស្នងរសជាតិស្នេហ៍គេវិញយ៉ាងទន់ភ្លន់។

  សូហ្គាដកមាត់ចេញ សម្លឹងមុខជីមីនដែលក្រហមងាំងនោះហើយនិយាយ។

<<បើមីន មីន មិនទាន់យល់ព្រម បងក៏មិនបង្ខំដែល>>កែវភ្នែកពណ៍ខ្មៅងិលស្រទន់គួរអោយលុងស្នេហ៍ បបូរមាត់ទម្រង់បេះដូងញញឹមបន្ដិច និងបង្ខំចិត្តងើបខ្លួនដើរចេញ ទាំងកម្ដៅក្នុងខ្លួនកំពុងតែឡើងជារឿយៗ តែមិនចង់បង្ខំអោយសំណប់ចិត្តធ្វើរឿងនេះ ខ្លាចគេលែងហ៑ាននៅជិតខ្លួនទៀត។

<<Daddyចង់ទៅណា>>ជីមីនចាប់ចុងម្រាមដៃជាប់ ចោទសំណួរទៅរាងក្រាស់ ។

<<Daddyអត់មានទៅណាទេ >>គេបែរខ្លួនមកមើលមុខមូលក្រឡង់សាថ្មី ឆ្លើយសុភាព ស្នាមញញឹមរបស់គេធ្វើអោយជីមីនភ្លឹកបន្ដិច មិនមែនថាមិនធ្លាប់ឃើញ តែពេលនេះខុសប្លែកពីគ្នា គេទាំងសុភាព និងទន់ភ្លន់ គួរចង់នៅក្បែរ។

ជីមីនញោចស្នាមញញឹមឡើង ក្រោកខ្លួនចេញពីតុ ឈរបៀតនិងរាងកាយសិទ្ធតែសាច់ដុំ លើកដៃអោបក៎រាងក្រាស់ បន្ទាប់មកទន្ទើតជើងទៅថើបបបូរមាត់ របស់នាយបន្ដិច។

<<មីន មីន....>>សូហ្គាពោលតិចៗ មិននឹកស្មានថាជីមីននិងថើបគេសោះ ចិត្តនិងបេះដូងពេលនេះលោតញាប់លែងត្រូវតាមដំណើរហើយ។

រាងតូចដកដៃចេញពីក៎រាងក្រាស់ ថយខ្លួនបានបន្ដិច ក៏ត្រូវរាងក្រាស់ទាញទៅវិញ អោបចង្កេះតូចស្ដើង ទម្លាប់បបូរមាត់ថើបរាងតូចភ្លាម។

<<អុឹម...>>ជីមីនថ្លូរនៅដើមក៎ មាត់ត្រូវគេបឺតជញ្ជក់ មិនអាចនិយាយបាន បានត្រឹមក្រហឹមឮនៅដើមក៎។

<<មីន មីន ព្រមនិងបងហើយមែនទេ>>នាយសួរាងក្រាស់ពេលឈប់ថើប និងវែកសក់ពណ៍ត្នោតឡើងលើ ថើបថ្ងាស់មួយខ្សឺត

<<....>>ជីមីនមិនមាត់ អោនមុខចុះក្រោមងក់ក្បាលជំនួស មកសួរអីបែបនេះ មិនដឹងថាគេអៀនទេឬ??ខំអោយដៃប៉ុណ្ណឹងហើយ នៅមិនទាន់ដឹងទៀត??យ៉ាប់តាចាស់!!!

Sugar DaddyWhere stories live. Discover now