ភាគទី5:សុំផ្លូវស្នេហា

207 27 2
                                    

 
ទីង!!! ទីង!!!

កណ្ដឹងផ្ទះចុចជាច្រើនដង តែមិនឃើញអ្នកណាចេញមកបើកទ្វាអោយ។

ទីង!!!ទីង

ចាងវូចុចម្ដងទៀត មួយសន្ទុះក្រោយមកទើបឃើញអ្នកមើលថែសួនរត់ចេញពីខាងក្រោយផ្ទះចេញមកបើកអោយ។

<<លោកមានការអ្វីមែនទេ>>

<<ចៅហ្វាយខ្ញុំចង់ជួបលោកផាក>

<<អញ្ចឹង សូមអញ្ជើញចូលខាងក្នុងបាទ>>ពេលត្រូវអនុញ្ញាតហើយ ចាងវូក៏ឡើងលើឡានវិញ បើកឡាននាំចៅហ្វាយចូលផ្ទះឪក្មេងជាលើកដំបូង។

រាងក្រាស់ចុះពីឡាន សម្លឹងមើលផ្ទះវីឡាមួយល្មមរស់នៅជុំគ្រួសារ នឹកឃើញក៏អត់អាណិតខ្លួនអែងមិនបាន ត្រូវកំព្រាប៉ាម៉ាក់ស្លាប់ចោលតាំងតែពីតូច ដោយសារគ្រោះថ្នាក់ចរាចរណ៍។

<<សួរស្ដីលោកមីន រីករាយណាស់ដែលលោកមកទីនេះ>>លោកផាក ដើរញញឹមចេញមកទទួលសូហ្គា

<<សួរស្ដីលោកផាក>>គេញញឹមតបវិញ អោនគោរពគាត់បន្ដិចទុកជាការរាក់ជាក់ មិនមែនចាប់ដៃដូចលើកមុន ព្រោះខ្លួនកំពុងតែចង់បានកូនរបស់គាត់ អីចឹងហើយធ្វើខ្លួនអោយល្អដាក់ប៉ាក្មេកបន្ដិច

<<មកទីនេះមានការអ្វីមែនទេ>> លោកផាកសួ

<<ខ្ញុំមកនិយាយរឿងខ្ញុំ ដែលទាក់ទងនិងជីមីន>>ស៊ូហ្គានិយាយមិនខ្លាចក្រែងលោកផាក ព្រោះគេមិនចូលផ្លូវវៀងនាំតែវែងឆ្ងាយ បើចូលហើយគឺចូលអោយដល់តែម្ដង

<<កូនខ្ញុំធ្វើអីលោកមែនទេ>>លោកផាកជ្រួញចិញ្ជើម មិនយល់សម្ដីរបស់អ្នកម្ខាងទៀតនិយាយ និងសួរក្រែងលោកូនរបស់ខ្លួនទៅធ្វើរឿងមិនល្អ

<<គេមិនបានធ្វើអ្វីទេ រឿងនេះខ្ញុំត្រូនិយាយជាមួយលោកស្រីផងទើបបាន>>

លោកផាកបុកពោះភ័យ ពេលស៊ូហ្គាចង់និយាយជាមួយទាំងប្ដីនិងប្រពន្ធ បើមិនមែនរឿងធំទេ ហេតុអ្វីគេចាំបាច់ជួបទាំងគ្រួសារ គិតហើយក៏ភ័យលើសដើម។

<<អ៎...អញ្ចឹងអញ្ជើញចូលខាងក្នុង>>លោកផាក រាដៃអញ្ជើញអោយសូហ្គា ចូលខាងក្នុងផ្ទះ។

Sugar DaddyWhere stories live. Discover now