ភាគទី6:ផ្គាប់ចិត្ត

182 25 1
                                    


#ផ្សារទំនើប

រាងក្រាស់អោបចង្កេះរាងស្ដើងចូលក្នុងផ្សារ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃ អ្វីដែលសំខាន់គេធ្វើហើយមានក្ដីសុខ គេមិនបានទៅអង្គុយចាំផ្គាប់ចិត្តអ្នកណាទេ អ្នកណាមិនចូលចិត្តក៏ហីទៅចុះ។

<<មីន មីន យកអានេះទេ>>គេកាន់អាវដែលគេគិតថាស្អាត មិនសុិចសុី មិនហុំជិតណាស់ពេក តែបែបថ្លៃថ្នូរ ចូលចំណោមគេចុះ និងលើកសួរជីមីន។

<<លោក...ខ្ញុំដល់ម៉ោងធ្វើការ សូមមេត្ដានាំខ្ញុំទៅវិញទៅណា....>>ជីមីនរំអុកអោយប្រុសមាឌធំជូនទៅវិញ គេមិនមែនជាកូនអ្នកមានដូចជាគេ ដូចច្នោះកាងារមិនអាចរំលងទុកចោលបាន ហើយមកដើរលេងបែបនេះបានដែល

<<ប្រាក់ខែនិងមួយខែបានប៉ុន្មាន??>>ស៊ូហ្គាពាក់អាវទុកនិងស្នូរវិញ រួចច្រត់ចង្កេះសួរជីមីន ចាំបាច់ទៅធ្វើការធ្វើអីបានអនាគតប្ដីជាមហាសេដ្ឋីទៅហើយ លុយចាយមិនអស់ ទៅនាំតែឈឺភ្នែក ឈឺចង្កេះខ្នង

<<បានមិនសូវច្រើនទេ ព្រោះទើបចូលធ្វើ>>ជីមីនធ្វើការងារផ្នែកទីផ្សារ ក្រុមហ៑ុនផលិតពូក

<<ស្អែកនេះ មិនបាច់ទៅទៀតទេ បងអោយប្រាក់ខែគុណនិង10 បើសិនជាមីន មីន ឈប់ទៅធ្វើការកន្លែងនិងទៀត បើមិនពេញចិត្តបងគុណថែមលើសនិងទៀតអោយក៏បាន>>ការហៅរបស់គេប្ដូរទៀតហើយ ឈប់ពីយើងប្ដូរមកជាបង អីយ៉ា.....ចិត្តប្រុសនេះមិនទៀងទេ
គ្រាន់តែបានប៉ាម៉ាក់លើកសំណប់ចិត្តអោយមិនដល់2 ម៉ោងផង ប្ដូរបាត់ទៅហើយ ចំណែករឿងប្រាក់ខែសុទ្ធតែនិយាយថាអោយឈប់ធ្វើការ ចាំបើកលុយពីគេ គេនិងជាអ្នកផលិតលុយតើមែនទេ???ទើបអួតអាងសម្បើមម្ល៉េះ???

<<ខ្ញុំជាមនុស្សមានទំនួលទទួលខុសត្រូវខ្ពស់ ហើយខ្ញុំក៏មិនមែនមនុស្សឆ្គួតនិងលុយដូចលោកគិតដែល ល្មមឈប់ប្រើលុយជះលើអ្នកដទៃទៀតទៅ អោយចេះសន្សំផងទៅ ព្រោះលុយមិនបានចេះហោះចូលកាប៉ាវដោយឯងៗទេ>> រឿងអីអោយគេឈប់ធ្វើការនោះ កុំសង្ឃឹមអោយសោះថាគេឈប់ ទាល់តែយូហ៎!!!!

<<ចុះមិនចង់ទទួលខុសត្រូវគូដណ្ដឹងទេឬយ៉ាចមិច??ប្រុងចោលបងទៅរកអាលុយម៉ាញិប ពិនអាចម៍ក្ដាមមែនទេ?ទិញតែស្ករក៏មិនគ្រប់ផង>>គេធ្វើពេបមាត់ លើកដៃយកមកបង្ហាញថាពិនអាចម៍ក្ដាម មិនអាចទិញសូម្បីតែស្ករញាំ  អោយជីមីនហួសចិត្ត។

Sugar DaddyDonde viven las historias. Descúbrelo ahora