ភាគទី10:អារម្មណ៍មួម៉ៅ

155 21 2
                                    


សូហ្គាបណ្ដើរជីមីនចូលក្រុមហ៑ុនខ្លួនជាលើកដំបូង ដោយមានកែវភ្នែករាប់សិបគូមើលមកគេ នៅពេលគេមើលទៅវិញដោយភ្នែកកាច ពួកគេក៏អោនមុខចុះក្រោមមិនហ៑ានសម្លឹងមើលតទៀត។

<<Daddyហេតុអីពួកគេមើលយើងដល់ថ្នាក់នេះ>>ពេលដើរចូលដល់ជណ្ដើរយន្ដភ្លាម ជីមីនក៏សួរភ្លាមតែម្ដង មើលមិញនេះចុះ គ្រាន់តែឈានជើងចូលភ្លាមពួកគេក៏សម្លឹងមើលខ្លួនដូចមនុស្សចំឡែក នៅមានឬកពារប្លែកៗទៀត។

<<មីន មីន ស្អាតពេកទេដឹងទើបគេមើល>>គេលូកដៃចុចលេខជាន់ដែលជាបន្ទុកធ្វើការខ្លួន រួចនិយាយ ព្រមទាំងលើកដៃមកអោបចង្កេះជីមីន ញញឹមស្រស់។

នៅជាអ្នកផ្សេងគេប្រៀបដូចជាសាតានឃូរឃៅ ពាក់មុខយក្សជាប់រហូត តែបើនៅជាមីន មីន វិញ គេទុនភ្លន់ មុខញញឹមស្រស់មិនបាត់សូម្បីតែបន្ដិច ព្រោះតែជីមីនជាមនុស្សពិសេសរបស់គេ។

ទីង!!!

ប្រអប់ជណ្ដើរយន្ដបើកឡើង តែរាងក្រាស់មិនលែងដៃពីចង្កេះតូចស្ដើងសោះ ទើបជីមីនក្ដិចដៃគេខ្លាំងៗ អោយគេដកចេញ ហើយក៏បានលិទ្ធផល ពិតមែន។ រាងក្រាស់ធ្វើមុខជូ អង្អែលដៃខ្លួន តែបន្ដិចប៉ុណ្ណឹងគេមិនឈឺ តែចរឹករំអួយចង់អោយជីមីន ចាប់អារម្មណ៍។

<<លោកប្រធាន អ្នកនាងសាង ជូលីណា កំពុងតែចាំក្នុងបន្ទប់>>លេខារបស់សូហ្គា ឈ្មោះណាណា ក្រោកឡើង អោនគោរព ដោយមិនភ្លេចប្រាប់ថាមានអ្នកចាំ។

<<អុឹម...>>នាយងក់ក្បាលទទួលដឹងឮ បន្ទាប់មកបើកទ្វាអោយរាងតូចចូលមុន ទើបខ្លួនចូលតាមក្រោយ។

<<សួរស្តីអ្នកនាង លីណា>>ស៊ូហ្គានិយាយ ដាក់បង្គុយនិងសាឡុងទល់មុខ កញ្ញារមុខស្រស់ ចំណែកឯជីមីនក៏ដើរទៅអង្គុយនៅសាឡុងឆ្ងាយពីកន្លែងនោះបន្ដិច មិនចង់រំខានពេលធ្វើការងាររបស់រាងក្រាស់។

<<សួរស្តីលោក សូហ្គា>>សម្លេងស្រួយស្រេះចេញពីបបូរមាត់ក្រហមឆេះ ធ្វើអោយជីមីនងាកមុខទៅមើល សំពត់ខ្លីឆែកដល់គល់កំផ្លៅសខ្ចី ចំណែកខាងលើវិញលេចចេញគល់ដើមទ្រូងចេញមកក្រៅ ដែលប្រុសៗសុទ្ធតែប្រាថ្នាចង់បានស្រីដើមធំៗបែបនេះគ្រប់គ្នា។

Sugar DaddyWhere stories live. Discover now