ភាគ១៨

986 91 2
                                    

@ភូមិគ្រឹះ​ អេឡេចសានឌេី​

«អាយ៎​  យេីងមិនសុខចិត្តទេ​ យេីងមិនសុខចិត្ត​ ចាំតែមេីលទៅយេីងនឹងចាប់លោកម្ចាស់អោយបាន»គ្រាន់តែ​ ថេយ៉ុង​ ឡេីងទៅខាងលេីផុតភ្លាម​ នាងក៏រត់ចេញមកខាងក្រោយផ្ទះនឹងស្រែក​យ៉ាងខ្លាំង​ បញ្ចេញកំហឹងដែលមានក្នុងខ្លួនចេញមកទាំងអស់​ មីន​ ក្ដាប់ដៃណែននឹងនិយាយទាំងសម្លឹងមេីលទៅបង្អួចបន្ទប់របស់លោកម្ចាស់​ ទាំងញញឹមពោពេញទៅដោយល្បិចកលជាច្រេីន​ នាងព្រមប្រគល់ខ្លួនអោយគេហេីយ​ នាងគ្មានថ្ងៃអោយគេរបូតពីដៃទេ​ ស្គាល់​ ណាមមីន​ តិចពេកហេីយ។

_ផ្ទះអ្នកបម្រេី

​       ដូច​ដែលបានសន្យាគ្នាយ៉ាងអញ្ចឹង​ គ្រាន់តែដល់ម៉ោង៦ល្ងាចភ្លាម​ ស៊ុងជេ​ ក៏មកឈរផ្អែកខ្នងមុខបន្ទប់របស់ស្រីតូច​ មីណា​ រង់ចាំជាស្រេច​ ។ នាងកម្លោះឈរផ្អែកនឹងជញ្ជាំងបន្ទប់​ ដៃចុចទូរស័ព្ទ​រង់ចាំនាងតូចចេញមក​ ទាំងទឹកមុខញញឹមស្រស់​ ធ្វេីអោយស្រីបម្រេីដែលដេីរកាត់នោះ​ នាំគ្នាលួចមេីលទាំងញញឹម​ ព្រោះថានាយនៀកសង្ហារមិនចាញ់លោកម្ចាស់នោះទេ​ អាចថាម្យាងម្នាក់។

ក្រាក

«លោកស៊ុកជេ»មីណា​ ហៅឈ្មោះនាយទាំងញញឹម​ នាងតូចសកថិតក្នុងសម្លៀកបំពាក់ដែល​នាយបានទិញអោយ​ គឺរ៉ូបខ្លីលេីជង្គង់ប្រហែលមួយចំអាម​ ពណ៌សំបកពងមាន់​ ជាមួយនឹងស្បែកជេីងកែវទាបពណ៌ដូចគ្នានឹងរ៉ូបរបស់នាង​ មេីលទៅស៉ីគ្នាជាមួយនឹងម្ចាស់រាងកាយតូច
ច្រឡឹងដែលកំពុងតែឈរចំពោះមុខរបស់គេខ្លាំងណាស់។

«ស្អាតណាស់»ស៊ុងជេ​ ញញឹមនាយដេីរចូលទៅក្បែរនាងតូច​ ព្រមទាំងសម្លឹងមេីលនាងមិនដាក់ភ្នែកសោះ​ នាយកម្លោះយកដៃផាត់សក់ដែលធ្លាក់បាំងមុខរបស់នាងចេញថ្នមៗ​។

«ពិតមែនហេស៎លោក​ អរគុណ​ណាស់»មីណា​ តបទៅនាយទាំងញញឹមអឹមអៀនរបៀបស្រីក្រមុំដែលត្រូវគេសរសេីរ​ នាងតូចអោនមុខចុះលាក់ថ្ពាល់ក្រហមពីប្រុសដែលឈរចំពោះមុខ។

«តោះទៅបានហេីយ»ស៊ុងជេ​ ស៊កដៃទៅស្រាក់ដៃគ្នាជាមួយនឹងនាងតូច​ ហេីយក៏បណ្ដេីរគ្នាចេញទៅ​ មិនបានដឹងឡេីយថាម្ចាស់របស់ពួកគេកំពុងតែឈរសម្លឹងមេីលីខាងលេីមកឡេីយ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now