ភាគ៤៣

875 85 4
                                    

@ភូមិគ្រឹះ​អេឡេចសានឌេី​

​ ថេយ៉ុង​ នឹង​ ហូស៊ុក​ អង្គុយនៅលេីសាឡុងក្បែរគ្នា​ដោយមាន​ ណាមមីន​ អង្គុយខាងក្រោមក្បែរជេីងរបស់នាយដែល​ អ្នក​ស្រីម៉ៀល៍​ មេីល​មុខរបស់កូនប្រុសទាំងមុខមាំដូចកាលពីព្រឹកមិញអញ្ចឹង​ គាត់មេីលមុខស្រីបម្រេីនឹងកូនប្រុសឆ្លាស់គ្នាព្រោះដេីម្បីចាំស្ដាប់ថាពួកគេនឹងមានអីនិយាយជាមួយគាត់ឬអត់។

«យាងម៉េចហេីយ​ ថេយ៉ុង​ កូនមានអ្វីចង់និយាយឬអត់? »អ្នក​ស្រីម៉ៀល៍​ សម្រេចចិត្តសួរទៅកាន់កូនប្រុសមុន​ ព្រោះបេីចាំអោយគេនិយាយសង្ស័យតែមិនបានស្ដាប់ទេមេីលទៅ​ ស្អែកក៏មិនដឹងថាបានស្ដាប់ឬអត់ផងព្រោះនាយគិតតែពីអង្គុយស្ងៀមមិននិយាយអីសោះ។

«ខ្ញុំនឹងចាំអោយកូនមកសិនម៉ាក់»ថេយ៉ុង​ និយាយទាំងមិនមេីលមុខរបស់​ ណាមមីន​ ចំណែករាងតូចមិនបាននិយាយអ្វីនោះទេ​ គេបានត្រឹមមេីលមុខរបស់រាងក្រាស់ភ្លឹះៗ​ ក្នុងចិត្តចង់សួរនាំនាយអោយដឹងរឿងដូចគ្នាថានាយគិតបែបណាចំពោះនាង​ តែពេលលឺចម្លេីយរបស់នាយហេីយក៏សម្រេចចិត្តមិនសួរល្អជាង។

«បានម៉ាក់ព្រមតាមឯង​ តែហាមមិនអោយនាងមករញេរញៃនៅក្នុងផ្ទះធំដាច់ខាត​»អ្នក​ស្រីម៉ៀល៍​ ដកដង្ហេីមធំបន្តិច​ មុននឹងយល់ស្របតាមកូនប្រុស​ គាត់មិនបានអាក្រក់អីនោះទេយ៉ាងក៏ជ្រុលជាងចឹងទៅហេីយ​ មានតែចាំអោយកូន
កេីត​មកសិន​ យ៉ាងណាក៏ជាចៅម្នាក់ដែល​ព្រោះមានឈាមរបស់កូនប្រុសគាត់​ តែសុំប្រាប់គាត់មិនបាមពេញចិត្តនឹងនាងដូច​ ហូស៊ុក​ ទេ។

«លោកស្រី​ តែខ្ញុំមិនស្រណុកចិត្តពេលនៅម្នាក់ឯង​ តេីខ្ញុំអាចសុំនៅជាមួយនឹងលោកម្ចាស់បានទេ»ណាមមីន​ ស្រីចិត្តធំនៅតែចិត្តធំដដែ​នាងហ៊ានហាមាត់ស្នេីសុំអ្វីដែលហួសសម្ថតភាពបែប នេះបានទៀត​ ហេីយថែមទាំងលួចញញឹមឌឺដាក់​ ហូស៊ុក​ ដែលកំពុងតែមេីលមកនាងទៀតផង។

«បានយេីងអោយនាងនៅក្នុងផ្ទះនេះ»អ្នក​ស្រីម៉ៀល៍​

«ម៉ាក់មិនបានទេ​ នាងច្បាស់ជាធ្វេីបាប​ ហូប៊ី​ មិនខានទេ»ថេយ៉ុង​ មិនយល់ស្របនឹងសម្ដីរបស់លោកស្រីឡេីយ​ ស្រីម្នាក់នេះល្បិចពេញខ្លួនអោយនាងមកនៅក្នុងផ្ទះនេះដូចជាអោយនាងមកធ្វេីបាប​ ហូស៊ុក​ អញ្ចឹង​ ពីមុននាងគ្មានកីនផងដែលនាងហ៊ានដល់ថ្នាក់ប្រេីដៃជេីងមកកាន់​ ហូស៊ុក​ ទៅហេីយ​ លេីកនេះនាងអាងនាងមានកូនច្បាស់ជារកនឹកល្បិចអាក្រក់ទៀតជាមិនខានទេ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now