ភាគ២៧

1K 98 4
                                    

@ភូមិគ្រឹះ​ អេឡេចសានឌេី​

​ ថេយ៉ុង​ រត់ចុះពីខាងលេីសំដៅទៅបន្ទប់ដែលខ្លួនបានឃុំរាងតូចមុននេះ​ ក្នុងចិត្តកំពុងតែខឹងនឹងខ្លួនដែលមិនពិចារអោយច្បាស់លាស់សិន​ បណ្ដោយអោយភាពខឹងមួយពេលគ្រប់គ្រងខ្លួនឯងបាន​ នឹងហ៊ានប្រេីកម្លាំងដាក់រាងតូចដល់ថ្នាក់​នេះ។ ថេយ៉ុង​ ទៅដល់ក៏ឃេីញស្រីបម្រេីទាំងពីរ​នាក់កំពុងតែនាំគ្នាអង្គុយនៅទីនោះ​ ។

«ពួកនាងមកអង្គុយស្អីត្រង់នេះ​»ថេយ៉ុង​ សួរទៅពួកនាងទាំងជ្រួញចិញ្ចេីម​ គ្មានការងារធ្វេីទេឬបានជានាំគ្នាមកអង្គុយត្រង់នេះទៅវិញ​ នេះពួក​នាងដឹងដែលឬថាគេយករាងតូចមកទុកក្នុងនេះ។

«លោកម្ចាស់​ ខ្ញុំមកមេីលអ្នកប្រុស​ តែខ្ញុំមិនលឺសំឡេងរបស់អ្នកប្រុសទេចាស៎»អ៊ុនហា​ នាងខិតខ្លួនទៅអង្គុយម្ខាង​ នឹងនិយាយទាំងអោនមុខចុះ​ ព្រោះតែខ្លាចរាងក្រាស់​ ព្រោះមុននេះនាយទេីប​តែស្រែកនឹងស្ដីបន្ទោសពួកនាងហេីយ​ ទេីបខ្លាចថាគេនឹងស្ដីបន្ទោសពួកនាងទៀត។

ក្រាក

«ហូប៊ី​ៗ​ លឺបងហៅទេ​ កុំបំភ័យបងណា»ថេយ៉ុង​ លឺបែបនេះក៏ប្រញាប់បេីកទ្វាចូលទៅក្នុងបន្ទប់
ដាក់អីវ៉ាន់យ៉ាងលឿន​ នាយរហ័សលេីកកាយ​តូចដែលដេកនៅលេីការ៉ូដែលសុទ្ធតែធូលីនោះមកក្រសោបក្នុងទ្រូង​ ដៃមាំប៉ះថ្ពាល់រាងតូចថ្នមៗ​ដាស់អោយភ្ញាក់​ តែរាងតូចមានមុខមាត់ ស្លេកស្លាំងហេីយមិនព្រមភ្ញាក់សោះ។

«ហូប៊ី​ អូនកុំកេីតអីណា​ ពួកនាងឆាប់អោយគេទៅតាមពេទ្យមក​»ថេយ៉ុង​ លេីកបីរាងតូច​ក្នុងដៃ​ នឹងដេីរចេញពីទីនោះសំដៅទៅបន្ទប់យ៉ាងលឿន​ ដោយមិនភ្លេចងាកទៅបញ្ជាស្រីបម្រេីអោយទៅតាមពេទ្យមកពិនិត្យរាងតូចដែល​ ។

_បន្ទប់គេង

​      ថេយ៉ុង​ ដាក់កាយតូចលេីពូកថ្នមៗ​ នាយក្រឡេកឃេីញនៅថ្ងាស់របស់រាងតូចមានស្នាមបែក​ នឹងមានឈមធ្វេីអោយគេបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីល​ វាកេីតឡេីងពីពេលណា​ អ្នកណាជាអ្នកធ្វេី​ មិនមែនរាងតូចធ្វេីបាបខ្លួនឯងទេឬ​ គិត​ដល់​ត្រឹមនឹងនាយរហ័សជូតខ្លួននឹងប្ដូរសម្លៀកបំពាក់អោយរាងតូច​ នឹងលាងរបួសអោយរាងតូចសិន​ ចាំពេទ្យមកអោយពេទ្យលាងម្ដងទៀតចុះ។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now