ភាគ៦០

588 64 3
                                    

@មន្ទីពេទ្យ

ថេយ៉ុង បាននាំ ហូស៊ុក មកពិនិត្យតាមការណាត់របស់ពេទ្យ នាយសង្ហារអង្គុយមើលអេក្រង់កុំព្យូទ័រដែលកំពុងតែលោតរូបកូនរបស់គេ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាពេលដែលសភាពទារកមានតែមួយតែដូចជាកំពុងទេបិតបាំងរូបរាងទារកមួយទៀតយ៉ាងម៉េចមិនដឹង សូម្បីតែដុកទ័រ លី ក៏រាងឆ្ងល់ដែល។

«លោកប្រុស ខ្ញុំបានពិនិត្យមើលហើយពិតជាកូនតែមួយពិតមែន គ្រាន់តែដូចជាចង្វាក់បេះដូងលោតដល់ទៅពីរ»
ដុកទ័រ លី និយាយជាមួយរាងក្រាស់ពេលដែលកំពុងពិនិត្យ អ្វីដែលឃើញគឺទារកមួយ តែចង្វាក់បេះដូងលោតពីរ។

«អាចទេដែលជាកូនភ្លោះ?»

«ក៏អាចដែលលោក តែសំខាន់គឺរូបរាងមានតែមួយ ហើយសុខភាពក៏ល្អគ្មានអ្វីគួរអោយបារម្ភទាល់តែសោះលោក»
ដុកទ័រ លី

«លោកប្រាកដហើយណា លោកដុកទ័រ»
ថេយ៉ុង សួរបញ្ជាក់អោយតែប្រាកដថាកូនប្រពន្ធគេគ្មានអ្វីកើតឡើង បើមិនដូច្នោះទេមន្ទីពេទ្យដួលមិនខានឡើយ។

«បាទលោកគ្មានអ្វីគួរអោយបារម្ភឡើយ»
ដុកទ័រលី

«បាទ អូនសម្លាញ់កុំបារម្ភអីគ្មានអ្វីកើតឡើងនោះទេណា»
ថេយ៉ុង ថើបថ្ងាស់របស់រាងតូចមួយខ្សឺតនឹងនាំគេត្រឡប់ទៅផ្ទះវិញ។

«តើជាកូនភ្លោះពិតមែនឬ»ពេលដែលពួកគេចេញទៅបាត់ ដុកទ័រលី ក៏អង្គុយគិតម្នាក់ឯង។ គាត់ក៏ឆ្ងល់ដែលតើជាកូនភ្លោះពិតមែនឬអត់ តែបើមែនហេតុអីមិនដូចអ្នកផ្សេងដែលពិនិត្យឃើញភ្លោះ តែនេះមើលយ៉ាងណាក៏ឃើញតែមួយ។

_តាមផ្លូវ

«បងហា៎»

«បាទ»

«បើបងរវល់បងទៅក្រុមហ៊ុនចុះ ចាំអូនទៅផ្ទះម្នាក់ឯងក៏បាន»
ហូស៊ុក ឃើញរាងក្រាស់ហាក់មានការរវល់មិនបានទំនេរដូចដែលមាត់របស់នាយប្រាប់គេឡើយ ដូច្នោះហើយទើបគេមិនចង់រំខានការងារនាយទេ។ មើលនាយចុះ ជិះឡានបណ្ដើរមើលឯកសារការងារបណ្ដើរ មិនចាំបាច់នាយប្រាប់ក៏គេអាចដឹងថានាយមិនទំនេរដែល ។

«មិនអីទេ គ្មានអ្វីសំខាន់ជាងអូនឡើយ»នាយសង្ហារដាក់ការងារចុះ ហើយក៏ងាកទៅអោបកាយតូចថ្នមៗ នឹងថើបពោះប៉ោងរបស់រាងតូចមួយខ្សឺត។ សម្រាប់គេពេលនេះគ្មានអ្វីសំខាន់ជាង ហូស៊ុក ទៀតឡើយ។



💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now