ភាគ៤៨

755 92 18
                                    

@សេអ៊ូល

@ភូមិគ្រឹះ អេឡេចសានឌើ

   ហូស៊ុក គ្រាន់តែចុះពីលើឡានភ្លាម នាយតូចដើរសំដៅទៅបន្ទប់គេងរបស់ខ្លួននៅជាន់ខាងលើយ៉ាងលឿន ព្រោះតែគេអស់កម្លាំងចង់គេងបន្តិចអោយវាបាត់ភាពហត់នឿយទាំងប៉ុន្មាន មិនថាកាយឬចិត្តនោះទេ។ គ្រាន់តែបានដាក់ខ្លួនលើពូកភ្លាមមិនដល់៥នាទីផងក៏គេងលក់បាត់ ថេយ៉ុង រវល់តែនិយាយជាមួយមនុស្សជំនិតរឿងការងារ មកដល់ឃើញរាងតូចគេងលក់ទៅហើយ។

«សឺត រករឿងបងខ្លាំងណាស់ថ្ងៃនេះកូនកំប្រុកកំហូច»
ថេយ៉ុង ថើបថ្ងាស់រាងតូចមួយខ្សឺត នឹងញញឹមទាំងអស់សំណើចនៅក្នុងចិត្តព្រោះតែត្រូវក្មេងតូចរករឿងមុននេះ គេមានអារម្មណ៍ថាខុសខ្លាំងណាស់ដែលគេមកជឿរាងតូច តែគេនឹងព្យាយាមកែប្រែកំហុសមួយនេះ មិនអោយរាងតូចអស់សង្ឃឹមលើគេទៀតទេ។ ក្រោយពីឈរមើលកាយតូចអស់ចិត្តហើយ ទើបនាយចេញទៅវិញព្រោះខ្លាចរំខានដល់កាយតូចដែលកំពុងគេ។

«ហ្កាវីន មកដល់ពេលណា»
នាយសង្ហារសួរទៅកូនចៅ ស្របនឹងខ្លួនក៏ដាក់គូទអង្គុយលើសាឡុងហើយលើកទឹកត្រជាក់ៗដែលអ្នកបម្រើយកមកអោយមុននឹងមកផឹកបន្តិចសឹមដាក់ចុះវិញ ក្រោយពីបានលេបប៉ុន្មានក្អឹកចូលពោះហើយ។

«ប្រហែលជាស្អែកនេះលោកម្ចាស់»
ស៊ុងជេ តបដោយអោនគំនាប។

«ហឺមរៀបចំទៅ យើងនឹងទៅទទួលគេដោយផ្ទាល់តាមដែលអ្វីគេចង់បាន»
ថេយ៉ុង ងក់ក្បាលបន្តិចហើយក៏តបនឹងកូនចៅ។
ខាងនោះចង់អោយនាយទៅទទួលដោយផ្ទាល់ គេយល់ព្រមមិនប្រកែកនោះទេ ក៏ចង់ដឹងដូចគ្នាថាលើកនេះមកក្នុងបំណងអ្វីទៀតហើយ បែករាប់ឆ្នាំទៅហើយ នៅសុខៗក៏មានឈ្មោះជាអ្នកសហការជាមួយគ្នាបែបនេះ ។

«លោកម្ចាស់មិនគិតប្រាប់អ្នកប្រុសតូចទេឬ?»
ស៊ុងជេ សួរព្រោះតែអ្នកដែលចាហ្វាយត្រូវសហការណ៍លើកនេះមិនមែនមនុស្សធម្មតាទេ គេជាអតីតស្នេហារបស់ ថេយ៉ុង ខ្លាចថាបើសិនជា ហូស៊ុក ដឹងខ្លាចថានឹងមានបញ្ហាដល់ទំនាក់ទំនងរបស់ពួកគេទាំងពីរ ព្រោះថាអីឡូវកំពុងតែមិនត្រូវគ្នាស្រាប់ផង។

«មិនអីទេ ចាំយើងប្រាប់គេដោយខ្លួនឯង»
ថេយ៉ុង ងក់ក្បាលតបនឹងមនុស្សជំនិត។គេក៏គិតពីរឿងនេះដែល ព្រោះថាការបង្ហាញ់ខ្លួនរបស់ ហ្កាវីន ដូមីនិក លើកនេះមើលមិនមានរឿងល្អនោះទេ គេដឹងច្បាស់ណាស់ ព្រោះគេស្គាល់មនុស្សម្នាក់នឹងច្បាស់ណាស់។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Where stories live. Discover now