• អ្វីៗគ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់😿

5.9K 398 3
                                    



The Sky Hotel ... 🏨

ក្រាក....! សម្លេងបើកទ្វាដោយស្នាដៃក្មេងប្រុសម្នាក់ បម្រុងនឹងដើរចូលតែក៏ត្រូវឈប់ភ្លាមដោយសារតែឃើញរឿងអាក្រក់បំផុតក្នុងជីវិត ប្អូនរបស់ខ្លួននឹងគូដណ្តឹងកំពុងក្បត់ខ្លួននៅនឹងមុខ ទាំងដែលពីរអ្នកនោះអាក្រាតកាយដេកនៅលើគ្រែជាមួយគ្នា ...!!

«តើរវាងខ្ញុំហើយនឹងបងTae បងស្រលាញ់មួយណាជាង??នាងធ្វើជាសួរគូដណ្តឹងរបស់រាងស្តើង ព្រោះបានឃើញថេយ៍លួចស្តាប់នៅមាត់ទ្វា » Sumin គឺជាប្អូនស្រីចុងរបស់Taehyung

«ប្រាកដជាអូនហើយ អូនទាំងស្អាតទាំងពូកែរឿងលើគ្រែបែបនេះ អ្នកណាមិនស្រលាញ់មានតែឆ្កួតបំផុតហើយ ។ មិនដូចបងរបស់អូនទេ មុខគ្មានជាតិ គ្មានចូវអីទេ ប៉ះតែដៃមិនចង់បានផង ហើយបងក៏គ្មានចំណាប់អារម្មណ៍ទៅលើមនុស្សប្រុសចឹងដែល » Han Deku (ហាន ដេគូ ) ដែលជាគូដណ្តឹងរបស់ Taehyung តាំងពីរៀនទី12

«ហឹក..ហឹក អ្នកដែលលួចស្តាប់ខំយកដៃខ្ទប់មាត់ដើម្បីកុំអោយបញ្ចេញសម្លេងយំឭដល់អ្នកខាងក្នុងថាខ្លួនមកឃើញហេតុការណ៍នេះ ហើយយំឡើងខ្លួនញ័រទទ្រើកដូចកូនសត្វធ្លាក់ទឹកចឹង » Tae ខំជូតវាសទឹកភ្នែកប្រាប់ខ្លួនឯងអោយរឹងមាំ តែបានត្រឹមតែលួងខ្លួនឯងតែប៉ុណ្ណោះ អ្នកណាអោយឈប់គិតបានទៅ មួយជាគូដណ្តឹងមួយទៀតជាប្អូនដែលខ្លួនខំស្រលាញ់ថ្នាក់ថ្នមអស់រាប់ឆ្នាំ ចុងក្រោយបែរជាធ្វើរឿងស្មោគគ្រោកបែបនេះដាក់ខ្លួនទៅវិញ ។

« Tae ...!!!!! »Dekuក៏ភ្ញាក់ផ្អើលដែលឃើញវត្តមានរាងតូចបើកទ្វារឈរនៅនឹងមុខខ្លួន ..! នឹងហេ្អសក្តីស្រលាញ់របស់បង ដែលបងថាស្រលាញ់តែខ្ញុំនោះអីហើយចុះនេះជាស្អី ក្បត់នៅនឹងមុខចឹងហេ្អស... ហឹក ...ហឹក Tae ស្រែកដាក់គូដណ្តឹងបណ្តើរ យំបណ្តើរ យំលែងខ្មាស់មេឃខ្មាស់ដីអស់ហើយ ដឹងត្រឹមតែពេលនេះឈឺខ្លាំងណាស់

«បងប្រាប់បងTae តែម្តងទៅថាយើងទាក់ទងគ្នា» Sumin នាងបាននិយាយប្រាប់ទៅ Deku ដែលកំពុងក្រោកឈរ រៀបនឹងបកស្រាយប្រាប់រាងតូចនោះ ស្រាប់តែភ្លាមនោះTaeក៏បានស្រែកដាក់អ្នកដែលជាប្អូនថា ឯងដែលចាត់ទុកយើងជារបស់ឯងដែលទេហ្អា »

លង់ស្នេហ៍ប្រធានាធិបតី 🤍✨Where stories live. Discover now